ព័ត៌មានថ្មីៗ
(2-មីនា-2017)
តូ ធីភាគ កើតក្នុងត្រកូលអាជីវករ មានឪពុកឈ្មោះ តូ ហយ និងម្តាយឈ្មោះ អៀប ភឿង។ ធីភាគ មានស្រុកកំណើតនៅភូមិស្វាយប៉ោ ឃុំសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់ ធីភាគ ប្រកបរបររត់ពន្ធស្ករសពីភ្នំពេញទៅលក់នៅបាត់ដំបង។ នៅក្នុងឆ្នាំ១៩៤២ ឪពុកម្តាយរបស់ ធីភាគ បានលែងលះគ្នា ប៉ុន្តែ ធីភាគ នៅបន្តការសិក្សានៅខេត្ត
(28-កុម្ភៈ-2017)
ក្នុងចំណោមផ្លែឈើទាំងអស់នៅលើពិភពលោក ខ្ញុំចូលចិត្តផ្លែផ្លាំជាងផ្លែឈើណាៗទាំងអស់ (ផ្លាំជាដំណាំហូបផ្លែមួយប្រភេទដុះនៅប្រទេសចិន)។ ខ្ញុំមានចំណូលចិត្តលម្អៀងបែបនេះតាំងតែពីខ្ញុំនៅជាសិស្សបឋមសិក្សា គឺនៅក្នុងសម័យបដិវត្តន៍វប្បធម៌នៅប្រទេសចិន។ កាលខ្ញុំនៅជាកុមារ នៅក្នុងសួនដំណាំមុខផ្ទះខ្ញុំមានដើមផ្លាំចំនួនប្រាំដើម។
(28-កុម្ភៈ-2017)
ហង់ បូ ភេទប្រុស អាយុ៣៦ឆ្នាំ (គិតត្រឹមឆ្នាំ១៩៧៧) មានស្រុកកំណើតនៅភូមិកំពង់គោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ តំបន់៤៣ ភូមិភាគកណ្តាល។ ឪពុកឈ្មោះ ហង់ អាយុ៦០ឆ្នាំ (រស់) ម្តាយឈ្មោះ ស៊ាន អាយុ៥៥ឆ្នាំ (រស់)។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មុនពេលចាប់ខ្លួន បូ ជាប្រធានពេទ្យកងពល១៧៤ ភាគកណ្តាល។
(28-កុម្ភៈ-2017)
បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ឆ្នាំ១៩៧០ នៅឃុំបត់ល្វា និង ឃុំមួយទៀត ក្នុងស្រុកកណ្តាលស្ទឺង បានក្លាយទៅជាតំបន់ប្រទាញប្រទង់រវាងទាហាន សាធារណរដ្ឋខ្មែរ និងខ្មែរក្រហម។ នៅចុងឆ្នាំ១៩៧២ ខ្មែរក្រហមបានបញ្ជូន តា អាន ឲ្យ មកធ្វើជាគណៈស្រុកកណ្តាលស្ទឹង។ នៅពេលនោះ តា អាន បានជ្រើស
(23-កុម្ភៈ-2017)
យ៉ាម ប៉ាឡាត់ គឺជាឈ្មោះអ្នកទោសរបស់អង្គការម្នាក់ មានអាយុ២៦ឆ្នាំ ជនជាតិព្នង មានស្រុកកំណើតនៅភូមិរំបាង ឃុំណាំប៉ាក់ ស្រុកអណ្តូងពេជ ខេត្តរតនគិរី។ ឪពុកម្តាយរបស់ ប៉ាឡាត់ ត្រូវបានអង្គការចាប់ខ្លួននៅឆ្នាំ១៩៧០ និងបានបាត់ខ្លួនរហូតតាំងពីពេលចាប់ខ្លួនមក។ ចំណែក ប៉ាឡាត់ ផ្ទាល់វិញ ក៏ត្រូវអង្គការចាប់ខ្លួននៅចុង
(23-កុម្ភៈ-2017)
  សហចៅក្រមស៊ើបអង្កេត បានលើកលែងការចោទប្រកាន់សំណុំរឿងនេះ​​ ដោយសារថា តាមរយៈការវាយតម្លៃរបស់សហចៅក្រមស៊ើបអង្កេត លើភស្តុតាងដែលប្រមូលបាននៅក្នុងអំឡុងពេលស៊ើបសួរ អ៊ឹម​ ចែម មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ឡើយ។ នេះមានន័យថា អ៊ឹម​ ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬក៏ជាជនម្នាក់ក្នុងចំណោម
(22-កុម្ភៈ-2017)
អ៊ឹម យឿត មុនរបបខ្មែរក្រហម ធ្វើជាគ្រូបង្រៀន ហើយនៅក្នុងរបបខ្មែរក្រហម យឿត ត្រូវបានអង្គការចាត់ជាប្រជាជនថ្មី និងរស់នៅស្រុកភ្នំសំពៅ តំបន់៣ ភូមិភាគពាយ័ព្យ។ នៅក្នុងចម្លើយសារភាពរបស់ យឿត ដែលមានចំនួន៣៣ទំព័រ យឿត បានរៀបរាប់ពីសកម្មភាពរបស់ខ្លួនក្នុងការប្រឆាំងនឹងអង្គការ ការរៀបចំគម្រោង និងខ្សែសង្វាក់
(22-កុម្ភៈ-2017)
មជ្ឈមណ្ឌលឯកសារកម្ពុជាប្រមើលមើលកម្មវិធីសិក្សាអំពី សន្តិភាពមួយ ដែលបំពេញបន្ថែមដល់សេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពីចលនាសកលនៃភាពអព្យាក្រឹត្យ និងសន្ធិសញ្ញាដទៃ ទៀតដែលត្រូវបានទទួលស្គាល់ជាសកលដូចជា អនុសញ្ញាស្តីពីការ បង្ការ និងការផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងសេចក្តី
(22-កុម្ភៈ-2017)
១) អំពីលទ្ធផលនៃការអនុវត្តភារកិច្ចនយោបាយរបស់ បក្សឆ្នាំ១៩៧៦
ក្នុងរយៈ៦ខែកន្លងទៅនេះ បក្សយើងបានដឹកនាំប្រជាជនយើង សម្រេចបានលទ្ធផលដ៏ល្អប្រពៃ ក្នុងការអនុវត្តភារកិច្ចនយោបាយរបស់បក្សឆ្នាំ១៩៧៦។
(21-កុម្ភៈ-2017)
១)សភាពការណ៍នៃបដិវត្តន៍ប្រជាជាតិ រំឭកអំពីរដ្ឋប្រហារ និងសង្គ្រាមឈ្លានពានរបស់ចក្រពត្តិអាមេរិក និងការបរាជ័យរបស់វា ចាប់តាំងពីថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ចក្រពត្តិអាមេរិកមានគោលបំណងយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋានសឹករបស់វា គឺតាំងមូលដ្ឋានសឹកមិនវាយបេ.៥២ មកទម្លាក់លើប្រជាជនកម្ពុជា
(21-កុម្ភៈ-2017)
កម្មវត្ថុៈ អំពីការទម្លាក់គ្រាប់បែករបស់ចក្រពត្តិអាមេរិក លើក្រុងសៀមរាបថ្ងៃទី២៥-២-៧៦កាលពីថ្ងៃទី២៥-២-៧៦ នៅម៉ោង៨កន្លះព្រឹក មានយន្តហោះមួយគ្រឿងទម្លាក់គ្រាប់បែក៣ គ្រាប់លើក្រុងសៀមរាប ហើយម៉ោង២រសៀលយន្តហោះ២គ្រឿងទៀតមកទម្លាក់គ្រាប់បែក១គ្រាប់នៅកន្លែងដដែល
(21-កុម្ភៈ-2017)
ការចង្អុលបង្ហាញរណ្តៅសាកសពចំនួនបីកន្លែងនៅក្នុងបរិវេណព្រៃស្ទឹងតូច តាមរយៈសាក្សីនៅឃុំកក់ ស្រុកពញាក្រែកពីរនាក់គឺ យ៉ែម យុទ្ធ និង ង៉ែត សំអឿន បានឈានទៅដល់ការបង្ហើបឲ្យដឹងពីការសម្លាប់រង្គាលជីវិតមនុស្សចំនួនមួយភូមិក្នុងរយៈពេលជិតមួយសប្តាហ៍ កាលពីអំឡុងខែមិថុនា ឆ្នាំ១៩៧៨ នៅភូមិបុស្ស ឃុំដូនតី ស្រុកពញាក្រែក
(16-កុម្ភៈ-2017)
កិត ភឿន ភេទស្រី អាយុ៤៣ឆ្នាំ កើតនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ភឿន ចូលបម្រើបដិវត្តន៍នៅឆ្នាំ១៩៧៤ ដោយសារជឿតាមពាក្យឃោសនារបស់យុវជន យុវនារីដែលចូលបម្រើបដិវត្តន៍មុនថា «ចូលបម្រើបដិវត្តន៍ ទៅរែកបាយស្មុគ មានពេលលេងសើចប្រដេញប្រលែងគ្នាសប្បាយណាស់»។
(16-កុម្ភៈ-2017)
ថានឡាប
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមជាច្រើនកងវរសេនាធំ បានសម្រុកចូលឃុំថានឡាប ខេត្តតាយ និញ។ កងទ័ពខ្មែរក្រហមបានសម្លាប់ប្រជាជនវៀតណាមអស់ចំនួនប្រាំរយនាក់ដែលលាក់ខ្លួននៅក្នុងលេណដ្ឋាន ព្រមទាំងបានកម្ទេចភូមិករចំនួន៥នៅក្នុងឃុំដដែលនេះ។ នៅក្នុងភូមិតូចមួយនៅក្នុងឃុំនេះ
(16-កុម្ភៈ-2017)
ទោះបីជាកាសែត ទូរទស្សន៍ វិទ្យុ អ៊ិនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗផ្តល់នូវភាពងាយស្រួលដល់ប្រជាជន ក្នុងការតាមដានព័ត៌មាននៅក្នុងទីក្រុងភ្នំពេញ និងខេត្តក្រុងទាំងឡាយនៃប្រទេសកម្ពុជាយ៉ាងណាក្តី ចំពោះប្រជាជនមួយភាគធំដែលរស់នៅក្នុងឃុំទាំង១៦២១ គឺមិនទាន់មានមធ្យោបាយគ្រប់គ្រាន់ពិតប្រាកដក្នុងការតាមដាន
(15-កុម្ភៈ-2017)
ឈូក ម៉ឹងម៉ៅ ជាអតីតអធិការបឋមសិក្សានៅខេត្តតាកែវ កំពង់ស្ពឺ កំពត និងស្វាយរៀង។ ក្រោយមកគាត់ត្រូវបានតែងតាំងធ្វើជាទូតប្រចាំប្រទេសស្វីស ហើយបានត្រឡប់ចូលមកស្រុកខ្មែរវិញក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ។ ចំពោះអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ មិនថានៅ
(15-កុម្ភៈ-2017)
ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ស្រុកកោះធំស្ទើរតែទាំងមូលបានក្លាយទៅជាតំបន់រំដោះ។ ការវាយប្រហារគ្នារវាងទាហានធីវគីនិងទាហាន លន់ ណុល កើតឡើងមិនចេះដាច់។ ជីវិតមនុស្ស សត្វពាហនៈ ផ្ទះសម្បែង និងទ្រព្យសម្បត្តិត្រូវសម្លាប់និងបំផ្លាញដោយសារភ្លើងសង្គ្រាម។
(15-កុម្ភៈ-2017)
ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យកាន់បិណ្ឌចូលមកដល់ ក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នារៀបចំចង្ហាន់ជាច្រើនមានដូចជាបាយ សម្ល បង្អែមផ្លែឈើ នំនែកនិងទៀនធូបយកទៅវត្តដើម្បីប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមទីវត្តអារាម។ ម៉ាក់តែងតែប្រាប់ខ្ញុំជារឿយៗថា ការយកម្ហូបអាហារទៅវត្តដើម្បីឧទ្ទិសកុសលទៅដល់ជីដូនជីតា
(14-កុម្ភៈ-2017)
ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ គឺជាថ្ងៃបង្ហាញនូវមនោសញ្ចេតនាចំពោះអ្នកដែលជាទីស្រលាញ់។ ក្នុងឱកាសនេះ ខ្ញុំចង់រំឭកអំពីសេចក្តីស្រលាញ់ដែលម្តាយខ្ញុំមានចំពោះរូបខ្ញុំក្នុងអំឡុងពេលដ៏សែនរន្ធត់។ វាជាការពិតដែលនិយាយ ថាសេចក្តីស្រលាញ់ និងការសណ្តោសប្រណី គឺជាពន្លឺដ៏ចែងចាំងក្នុងភាពងងឹត និងភាពអស់សង្ឃឹម ហើយការចងចាំដែលនៅដិតជាប់ក្នុងអារម្មណ៍ខ្ញុំបំផុត
(14-កុម្ភៈ-2017)
ឡាយ ក្លឹង ហៅ ដុស ជាស្ត្រីម្នាក់ដែលរក្រហមបានចាប់ខ្លួនពីខេត្តមណ្ឌលគិរីមកដាក់នៅគុកទួលស្លែងនៅឆ្នាំ១៩៧៧។ ស្របនឹងទំនោរនយោបាយនាពេលនោះ ដុស ត្រូវបានចោទប្រកាន់ថាឃុបឃិតជាមួយខ្សែបង្កប់វៀតណាម។ តាមការស្រាវជ្រាវ ការចាប់ខ្លួននេះអាចបណ្តាលមកពីមូលហេតុពីរផ្សេងទៀត។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត