ព័ត៌មានថ្មីៗ
(7-មីនា-2017)
ជនរងគ្រោះវ័យចំណាស់បានចូលរួមកាន់តែច្រើនឡើងក្នុងការចែករំលែករឿងរ៉ាវនៅក្នុងរបបខែ្មរក្រហមឲ្យដល់កេ្មងជំនាន់ក្រោយ។ នៅក្រោមផ្ទះដំបូលក្បឿងជញ្ជាំងស្លឹក លោកយាយ គុជ វ៉ាន អាយុ៧៧ឆ្នាំ អង្គុយបុកម្លូបណ្តើរ រៀបរាប់រឿងរ៉ាវរបស់គាត់ប្រាប់ខ្ញុំបណ្តើរ ដោយមានចៅស្រីពីរនាក់នៅក្បែរផង។ ជារៀងរាល់ថ្ងៃ យាយនៅផ្ទះថែទាំចៅៗ
(7-មីនា-2017)
តុប រី ហៅ តុប នី ភេទប្រុស គឺជាអតីតអ្នកទោសនៅមន្ទីរស-២១ (គុកទួលស្លែង)។ រី ត្រូវបានបញ្ជូនមកមន្ទីរស-២១ នៅដើមឆ្នាំ១៩៧៨ ដោយសារតែ រី បានធ្វើឲ្យបែកកង់ឡាននិងប្រើប្រាស់របស់របរខ្ជះខ្ជាយ។ ក្រោយពីជាប់ឃុំឃាំងនៅមន្ទីរស-២១ មួយរយៈខ្លី រី ត្រូវបានបញ្ជូនទៅលត់ដំនៅមន្ទីរស-២១ឃ (មន្ទីរព្រៃស) ដែលគ្រប់គ្រងដោយ ហ៊ុយស្រែ។ តុប រី បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៧៣ នៅភូមិ
(6-មីនា-2017)
ខ្ញុំបាទឈ្មោះ លន់ ប៊ុនណាត មានសមាជិកគ្រួសារបីនាក់ដែលត្រូវជា (បងប្រុស បងស្រី និង ក្មួយស្រី) ដែលបានបាត់ខ្លួនក្នុងសម័យខ្មែរក្រហម ដូចមានរៀបរាប់ខាងក្រោម៖
(6-មីនា-2017)
ជូ ជេត ហៅ ស៊ី គឺជាលេខាភូមិភាគបស្ចិមរបស់កម្ពុជាប្រជាធិបតេយ្យ ដែលត្រូវចាប់ខ្លួនឃុំឃាំងនៅមន្ទីរស-២១ នៅឆ្នាំ១៩៧៨។ ជូ ជេត មានឈ្មោះបដិវត្តន៍ ស៊ី ឪពុកឈ្មោះយូ ជូ ម្តាយឈ្មោះអ៊ិន ប៊ូ។ ជេត មានតែពីរនាក់នឹងបងប្រុសឈ្មោះ ជូ ជា ដែលបានស្លាប់តាំងពីអាយុ២០ឆ្នាំ។ ប្រពន្ធរបស់ ជេត ឈ្មោះណេន ឈ្មោះបដិវត្តន៍ លី ក្នុងរបបខ្មែរក្រហមមាននាទីជាលេខាស្រុកឧដុង្គ តំបន់៣២
(3-មីនា-2017)
កំពុងតែមមាញឹកនឹកកិច្ចការផ្ទះ បុរសពិការម្នាក់បានចេញមកស្វាគមន៍ខ្ញុំដោយភាពរួសរាយ។ អ៊ំប្រុសមានឈ្មោះ អ៊ិន ធី។ គាត់ពិការជើងខាងស្តាំដោយសារជាន់មីនក្នុងអំឡុងពេល ប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលនៅតំបន់អន្លង់វែង ក្នុងអំឡុងឆ្នាំ១៩៩០។ ធី កើតឆ្នាំ១៩៥៣ នៅខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ធី បានផ្លាស់មករស់នៅស្រុកត្រពាំងប្រាសាទ
(3-មីនា-2017)
ប្រាក់ យឿន មានឈ្មោះបដិវត្តន៍ អ៊ី ជាអតីតយុទ្ធជនក្នុងកងវរសេនាធំលេខ១១ កងពលលេខ៣១០។ យឿន ត្រូវបានអង្គការបញ្ជូនឲ្យទៅលត់ដំដោយធ្វើការយ៉ាងលំបាកស្ទើរគេចមិនផុតពីសេចក្តីស្លាប់ដោយសារត្រូវអង្គការចោទប្រកាន់ថា បានចូលរួមក្នុងចលនាក្បត់បដិវត្តន៍។ សំណាងល្អ យឿន រស់រានមានជីវិតដល់បច្ចុប្បន្ន។
(2-មីនា-2017)
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ អង្គជំនុំជម្រះសាលាដំបូង បានកាត់បន្ថយវិសាលភាពនៃ សំណុំ០០២ ប្រឆាំង ខៀវ សំផន និង នួន ជា ដោយដកចេញនូវអង្គហេតុទាំងឡាយណា ដែលមាននៅក្នុងដីកាដំណោះស្រាយ ហើយដែលមិនត្រូវនៅក្នុងសំណុំរឿង០០២ វគ្គមួយ ឬសំណុំរឿង០០២ វគ្គពីរ។ អង្គជំនុំជម្រះសាលាដំបូង បានបញ្ចប់កិច្ចដំណើរការនីតិវិធី ពាក់ព័ន្ធនិងអង្គហេតុទាំងនេះ
(2-មីនា-2017)
តូ ធីភាគ កើតក្នុងត្រកូលអាជីវករ មានឪពុកឈ្មោះ តូ ហយ និងម្តាយឈ្មោះ អៀប ភឿង។ ធីភាគ មានស្រុកកំណើតនៅភូមិស្វាយប៉ោ ឃុំសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់ ធីភាគ ប្រកបរបររត់ពន្ធស្ករសពីភ្នំពេញទៅលក់នៅបាត់ដំបង។ នៅក្នុងឆ្នាំ១៩៤២ ឪពុកម្តាយរបស់ ធីភាគ បានលែងលះគ្នា ប៉ុន្តែ ធីភាគ នៅបន្តការសិក្សានៅខេត្ត
(28-កុម្ភៈ-2017)
ក្នុងចំណោមផ្លែឈើទាំងអស់នៅលើពិភពលោក ខ្ញុំចូលចិត្តផ្លែផ្លាំជាងផ្លែឈើណាៗទាំងអស់ (ផ្លាំជាដំណាំហូបផ្លែមួយប្រភេទដុះនៅប្រទេសចិន)។ ខ្ញុំមានចំណូលចិត្តលម្អៀងបែបនេះតាំងតែពីខ្ញុំនៅជាសិស្សបឋមសិក្សា គឺនៅក្នុងសម័យបដិវត្តន៍វប្បធម៌នៅប្រទេសចិន។ កាលខ្ញុំនៅជាកុមារ នៅក្នុងសួនដំណាំមុខផ្ទះខ្ញុំមានដើមផ្លាំចំនួនប្រាំដើម។
(28-កុម្ភៈ-2017)
ហង់ បូ ភេទប្រុស អាយុ៣៦ឆ្នាំ (គិតត្រឹមឆ្នាំ១៩៧៧) មានស្រុកកំណើតនៅភូមិកំពង់គោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ តំបន់៤៣ ភូមិភាគកណ្តាល។ ឪពុកឈ្មោះ ហង់ អាយុ៦០ឆ្នាំ (រស់) ម្តាយឈ្មោះ ស៊ាន អាយុ៥៥ឆ្នាំ (រស់)។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មុនពេលចាប់ខ្លួន បូ ជាប្រធានពេទ្យកងពល១៧៤ ភាគកណ្តាល។
(28-កុម្ភៈ-2017)
បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ឆ្នាំ១៩៧០ នៅឃុំបត់ល្វា និង ឃុំមួយទៀត ក្នុងស្រុកកណ្តាលស្ទឺង បានក្លាយទៅជាតំបន់ប្រទាញប្រទង់រវាងទាហាន សាធារណរដ្ឋខ្មែរ និងខ្មែរក្រហម។ នៅចុងឆ្នាំ១៩៧២ ខ្មែរក្រហមបានបញ្ជូន តា អាន ឲ្យ មកធ្វើជាគណៈស្រុកកណ្តាលស្ទឹង។ នៅពេលនោះ តា អាន បានជ្រើស
(23-កុម្ភៈ-2017)
យ៉ាម ប៉ាឡាត់ គឺជាឈ្មោះអ្នកទោសរបស់អង្គការម្នាក់ មានអាយុ២៦ឆ្នាំ ជនជាតិព្នង មានស្រុកកំណើតនៅភូមិរំបាង ឃុំណាំប៉ាក់ ស្រុកអណ្តូងពេជ ខេត្តរតនគិរី។ ឪពុកម្តាយរបស់ ប៉ាឡាត់ ត្រូវបានអង្គការចាប់ខ្លួននៅឆ្នាំ១៩៧០ និងបានបាត់ខ្លួនរហូតតាំងពីពេលចាប់ខ្លួនមក។ ចំណែក ប៉ាឡាត់ ផ្ទាល់វិញ ក៏ត្រូវអង្គការចាប់ខ្លួននៅចុង
(23-កុម្ភៈ-2017)
  សហចៅក្រមស៊ើបអង្កេត បានលើកលែងការចោទប្រកាន់សំណុំរឿងនេះ​​ ដោយសារថា តាមរយៈការវាយតម្លៃរបស់សហចៅក្រមស៊ើបអង្កេត លើភស្តុតាងដែលប្រមូលបាននៅក្នុងអំឡុងពេលស៊ើបសួរ អ៊ឹម​ ចែម មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ឡើយ។ នេះមានន័យថា អ៊ឹម​ ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬក៏ជាជនម្នាក់ក្នុងចំណោម
(22-កុម្ភៈ-2017)
អ៊ឹម យឿត មុនរបបខ្មែរក្រហម ធ្វើជាគ្រូបង្រៀន ហើយនៅក្នុងរបបខ្មែរក្រហម យឿត ត្រូវបានអង្គការចាត់ជាប្រជាជនថ្មី និងរស់នៅស្រុកភ្នំសំពៅ តំបន់៣ ភូមិភាគពាយ័ព្យ។ នៅក្នុងចម្លើយសារភាពរបស់ យឿត ដែលមានចំនួន៣៣ទំព័រ យឿត បានរៀបរាប់ពីសកម្មភាពរបស់ខ្លួនក្នុងការប្រឆាំងនឹងអង្គការ ការរៀបចំគម្រោង និងខ្សែសង្វាក់
(22-កុម្ភៈ-2017)
មជ្ឈមណ្ឌលឯកសារកម្ពុជាប្រមើលមើលកម្មវិធីសិក្សាអំពី សន្តិភាពមួយ ដែលបំពេញបន្ថែមដល់សេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពីចលនាសកលនៃភាពអព្យាក្រឹត្យ និងសន្ធិសញ្ញាដទៃ ទៀតដែលត្រូវបានទទួលស្គាល់ជាសកលដូចជា អនុសញ្ញាស្តីពីការ បង្ការ និងការផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងសេចក្តី
(22-កុម្ភៈ-2017)
១) អំពីលទ្ធផលនៃការអនុវត្តភារកិច្ចនយោបាយរបស់ បក្សឆ្នាំ១៩៧៦
ក្នុងរយៈ៦ខែកន្លងទៅនេះ បក្សយើងបានដឹកនាំប្រជាជនយើង សម្រេចបានលទ្ធផលដ៏ល្អប្រពៃ ក្នុងការអនុវត្តភារកិច្ចនយោបាយរបស់បក្សឆ្នាំ១៩៧៦។
(21-កុម្ភៈ-2017)
១)សភាពការណ៍នៃបដិវត្តន៍ប្រជាជាតិ រំឭកអំពីរដ្ឋប្រហារ និងសង្គ្រាមឈ្លានពានរបស់ចក្រពត្តិអាមេរិក និងការបរាជ័យរបស់វា ចាប់តាំងពីថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ចក្រពត្តិអាមេរិកមានគោលបំណងយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋានសឹករបស់វា គឺតាំងមូលដ្ឋានសឹកមិនវាយបេ.៥២ មកទម្លាក់លើប្រជាជនកម្ពុជា
(21-កុម្ភៈ-2017)
កម្មវត្ថុៈ អំពីការទម្លាក់គ្រាប់បែករបស់ចក្រពត្តិអាមេរិក លើក្រុងសៀមរាបថ្ងៃទី២៥-២-៧៦កាលពីថ្ងៃទី២៥-២-៧៦ នៅម៉ោង៨កន្លះព្រឹក មានយន្តហោះមួយគ្រឿងទម្លាក់គ្រាប់បែក៣ គ្រាប់លើក្រុងសៀមរាប ហើយម៉ោង២រសៀលយន្តហោះ២គ្រឿងទៀតមកទម្លាក់គ្រាប់បែក១គ្រាប់នៅកន្លែងដដែល
(21-កុម្ភៈ-2017)
ការចង្អុលបង្ហាញរណ្តៅសាកសពចំនួនបីកន្លែងនៅក្នុងបរិវេណព្រៃស្ទឹងតូច តាមរយៈសាក្សីនៅឃុំកក់ ស្រុកពញាក្រែកពីរនាក់គឺ យ៉ែម យុទ្ធ និង ង៉ែត សំអឿន បានឈានទៅដល់ការបង្ហើបឲ្យដឹងពីការសម្លាប់រង្គាលជីវិតមនុស្សចំនួនមួយភូមិក្នុងរយៈពេលជិតមួយសប្តាហ៍ កាលពីអំឡុងខែមិថុនា ឆ្នាំ១៩៧៨ នៅភូមិបុស្ស ឃុំដូនតី ស្រុកពញាក្រែក
(16-កុម្ភៈ-2017)
កិត ភឿន ភេទស្រី អាយុ៤៣ឆ្នាំ កើតនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ភឿន ចូលបម្រើបដិវត្តន៍នៅឆ្នាំ១៩៧៤ ដោយសារជឿតាមពាក្យឃោសនារបស់យុវជន យុវនារីដែលចូលបម្រើបដិវត្តន៍មុនថា «ចូលបម្រើបដិវត្តន៍ ទៅរែកបាយស្មុគ មានពេលលេងសើចប្រដេញប្រលែងគ្នាសប្បាយណាស់»។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត