ព័ត៌មានថ្មីៗ
(16-កក្កដា-2015)
ហួត សម្បត្តិ គឺជាអតីតអង្គទូតរណសិរ្សរួបរួមជាតិកម្ពុជា ប្រចាំនៅប្រទេសយូហ្គោស្លាវី ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ និងក្រោយពីរដ្ឋាភិបាលរណសិរ្សរួបរួមជាតិកម្ពុជា ត្រូវបានបង្កើតឡើង។
(15-កក្កដា-2015)
ចាប់តាំងពីការចាប់ផ្តើមនៃគម្រោងសង្កេតការណ៍ដំណើរកាត់ទោសមេដឹកនាំខ្មែរក្រហម នៅក្នុងខែមេសា ឆ្នាំ២០១១ សមាជិកក្រុមនៃគម្រោងនេះ បានចូលរួមសង្កេតការណ៍នៅគ្រប់សវនាការនៃសំណុំរឿង០០២ ដំណាក់កាលទី១ (ឬហៅម៉្យាងទៀតថា សំណុំរឿង០០២/០១)
(14-កក្កដា-2015)
អត្ថបទនេះអាចនិយាយបានថាជាសមិទ្ធផលមួយដែលបានមកពីការរួមបញ្ចូលការសិក្សាស្រាវជ្រាវរយៈពេលម្ភៃឆ្នាំរបស់ខ្ញុំស្តីពីការសិក្សាអំពីអ៊ីស្លាមដោយផ្អែកលើឯកសារដែលសរសេរជាភាសាអារ៉ាប់ និងតាមរយៈការសិក្សាអំពីជនជាតិអ៊ីស្លាមនៅប្រទេសកម្ពុជា។
(6-កក្កដា-2015)
ក្រោយរបបខ្មែរក្រហមដួលរលំ នាថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនខ្មែរជាងពីរលាននាក់ បានស្លាប់ដោយសារ អត់អាហារ ការធ្វើពលកម្មហួសកម្លាំង ជំងឺ និងការសម្លាប់។ គ្រួសារនីមួយៗ ត្រូវបាត់បង់សមាជិកគ្រួសារ ឬសាច់ញាតិរបស់ខ្លួនយ៉ាងហោចណាស់មួយនាក់
(3-កក្កដា-2015)
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបន្តនីតិវិធីរបស់ខ្លួនដើម្បីស្តាប់សក្ខីកម្មសាក្សីមួយរូបទៀតតាមសំណើនៃបណ្តឹងសារទុក្ខរបស់មេធាវីការពារក្តី នួន ជា។
(3-កក្កដា-2015)
កម្ពុជា និងចិនមានទំនាក់ទំនងគ្នាជាយូរអង្វែងមកហើយ។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ព្រះរាជាណាចក្រកម្ពុជាទីមួយ ក្រោមការដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ ចាប់ផ្តើមសាងទំនាក់ទំនងជាផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិន
(2-កក្កដា-2015)
ខ្ញុំកើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៣៦ នៅភូមិស្រែគ្រួ ស្រុកត្រាំកក់ ខេត្តតាកែវ។ ពេលដែលខ្ញុំមានអាយុ៥ឆ្នាំ ឪពុកម្តាយរបស់ខ្ញុំបានបញ្ជូនខ្ញុំទៅរស់នៅក្នុងវត្តមួយ ដែលគេហៅថា «វត្តពោធិ៍អង្គ្រង» ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
(2-កក្កដា-2015)
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបើកសវនាការស្តីពីបណ្តឹងសារទុក្ខរបស់ភាគីនៃសំណុំរឿង០០២ ដំណាក់កាលទីមួយ។
(1-កក្កដា-2015)
សោ ភឹម មានស្រុកកំណើតនៅភូមិចិន ឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។  ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ភូមិចិន ត្រូវបានប្តូទៅជាភូមិសង្គម ឃុំគគីរសោម ស្រុកប្រសូត្រ តំបន់២៣។
(1-កក្កដា-2015)
ថ្មីៗនេះអ្នកយកព័ត៌មានការសែតភ្នំពេញប៉ុស្តិ៍ បឺណេត មូរ៉េយ បានសម្ភាសន៍ជាមួយអ្នកស្រាវជ្រាវមជ្ឈមណ្ឌលឯកសារកម្ពុជា កញ្ញា សូ ហ្វារីណា ទាក់ទងនឹងភាពស្រដៀងគ្នារវាងការបំពានផ្លូវភេទរបស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ន និងកាលពីអតីតកាល។
(30-មិថុនា-2015)
នៅក្នុងរបបខ្មែរក្រហម មនុស្សមិនតិចទេដែលត្រូវខ្មែរក្រហមយកទៅសម្លាប់ដោយសារលួចដាំបាយហូប លួចពោត ដំឡូង ឬបន្លែផ្សេង ដើម្បីបំពេញនូវភាពស្រេកឃ្លានរបស់ខ្លួន បន្ទាប់ពីធ្វើការមួយថ្ងៃពេញ ប្តូរនឹងរបបបបររាវមួយវែក។
(29-មិថុនា-2015)
ធម្មនុញ្ញរបស់របបកម្ពុជាប្រជាធិបតេយ្យ បានចែងថា «មានកម្ពុជាប្រជាធិបតេយ្យ គឺបងប្អូនប្រជាជនទាំងអស់គ្នានឹងមានការងារធ្វើគ្រប់ៗគ្នា ការរស់នៅស្មើគ្នា មិនមានអ្នកមាន មិនមានអ្នកក្រ និងគ្មានវណ្ណៈសក្តិភូមិជិះជាន់ កេងប្រវ័ញ្ចោទៀតឡើយ»។
(26-មិថុនា-2015)
នៅពេលបច្ចុប្បន្ន ទោះបីជាអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានចេញសាលក្រម ដាក់ទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង០០២ ដំណាក់កាលទី១
(25-មិថុនា-2015)
នេះគឺជារូបថតរបស់ រស់ ផាត និងប្រពន្ធរបស់គាត់ឈ្មោះ ផល ព្រមទាំងកូនស្រីរបស់គាត់ ដែលមានអាយុប្រមាណមួយឆ្នាំ។ រស់ ផាត គឺជាអតីតលេខាស្រុកសេរីសោភ័ណ្ឌ តំបន់៥ ភូមិភាគពាយ័ព្យក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
(25-មិថុនា-2015)
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបន្តបើកសវនាការសួរដេញដោលសាក្សីបន្ទាប់់ ទាក់ទងនឹងការដ្ឋានសាងសង់ទំនប់១មករា។
(24-មិថុនា-2015)
មជ្ឈមណ្ឌលឯកសារកម្ពុជាសូមអំពាវនាវដោយក្តីគោរព ឱ្យធ្វើអំណោយឯកសារទាក់ទងនឹងខ្មែរក្រហម និងសម័យក្រោមការគ្រប់គ្រងរបស់អាជ្ញាធ័របណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់)។
(23-មិថុនា-2015)
ពេលទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ស៊ុំ សុខន អតីតយុទ្ធជនខ្មែរក្រហមមួយរូបបាននិយាយថា «ខ្ញុំបានមកទីនេះច្រើនលើកច្រើនសាមកហើយ តែខ្ញុំនៅតែតក់ស្លុតពេលដែលខ្ញុំឈានជើងចូលដល់ទីនេះម្តងៗ និងនឹកឃើញរាល់ការឈឺចាប់ទាំងឡាយ។
(22-មិថុនា-2015)
សេចក្តីផ្តើម ឪពុកម្តាយមានឥទ្ធិពលតិចតួចណាស់ទៅលើកូនរបស់ខ្លួននៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ខ្មែរក្រហមបានកាត់ផ្តាច់ចំណងគ្រួសារ កែប្រែសមាជិកគ្រួសារឱ្យប្រឈមមុខដាក់គ្នា និងធ្វើឱ្យកុមារលែងស្រលាញ់គ្រួសាររបស់ខ្លួន តាមរយៈការបំពាក់បំប៉នមនោគមវិជ្ជា។
(17-មិថុនា-2015)
សេចក្តីផ្តើម នៅក្នុងកិច្ចដំណើរការនីតិវិធីព្រហ្មទណ្ឌ ទាំងនៅតុលាការអន្តរជាតិ និងតុលាការក្នុងស្រុក «ភ័ស្តុតាង» ជាធាតុសំខាន់បំផុត ដែលចៅក្រម ឬក្រុមប្រឹក្សាជំនុំជម្រះ ត្រូវពឹងផ្អែកលើដើម្បីយកមកធ្វើការពិចារណា និងធ្វើជាមូលដ្ឋានក្នុងការសម្រេចសេចក្តីរបស់ខ្លួន។
(16-មិថុនា-2015)
(អត្ថបទស្រង់ចេញពីទស្សនាវដ្តីយុវជន និងយុវនារីបដិវត្តន៍លេខ១០ ចេញផ្សាយខែតុលា ឆ្នាំ១៩៧៨ ឯកសារលេខ D ២១៤០៨)   សីលធម៌១២ប្រការ របស់ជនបដិវត្តន៍ ជាក្រឹត្យវិន័យរបស់បក្ស ដែលជនបដិវត្តន៍គ្រប់រូប ត្រូវតែគោរព អនុវត្តតាមគ្រប់ «ខ» ដោយជ្រួតជ្រាប និងភ្ញាក់រឭក ដើម្បីកសាងខ្លួនឱ្យទៅជាជនបដិវត្តន៍ល្អបរិសុទ្ធ ផូរផង់
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត