ព័ត៌មានថ្មីៗ
(16-កុម្ភៈ-2017)
ថានឡាប
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមជាច្រើនកងវរសេនាធំ បានសម្រុកចូលឃុំថានឡាប ខេត្តតាយ និញ។ កងទ័ពខ្មែរក្រហមបានសម្លាប់ប្រជាជនវៀតណាមអស់ចំនួនប្រាំរយនាក់ដែលលាក់ខ្លួននៅក្នុងលេណដ្ឋាន ព្រមទាំងបានកម្ទេចភូមិករចំនួន៥នៅក្នុងឃុំដដែលនេះ។ នៅក្នុងភូមិតូចមួយនៅក្នុងឃុំនេះ
(16-កុម្ភៈ-2017)
ទោះបីជាកាសែត ទូរទស្សន៍ វិទ្យុ អ៊ិនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗផ្តល់នូវភាពងាយស្រួលដល់ប្រជាជន ក្នុងការតាមដានព័ត៌មាននៅក្នុងទីក្រុងភ្នំពេញ និងខេត្តក្រុងទាំងឡាយនៃប្រទេសកម្ពុជាយ៉ាងណាក្តី ចំពោះប្រជាជនមួយភាគធំដែលរស់នៅក្នុងឃុំទាំង១៦២១ គឺមិនទាន់មានមធ្យោបាយគ្រប់គ្រាន់ពិតប្រាកដក្នុងការតាមដាន
(15-កុម្ភៈ-2017)
ឈូក ម៉ឹងម៉ៅ ជាអតីតអធិការបឋមសិក្សានៅខេត្តតាកែវ កំពង់ស្ពឺ កំពត និងស្វាយរៀង។ ក្រោយមកគាត់ត្រូវបានតែងតាំងធ្វើជាទូតប្រចាំប្រទេសស្វីស ហើយបានត្រឡប់ចូលមកស្រុកខ្មែរវិញក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ។ ចំពោះអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ មិនថានៅ
(15-កុម្ភៈ-2017)
ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ស្រុកកោះធំស្ទើរតែទាំងមូលបានក្លាយទៅជាតំបន់រំដោះ។ ការវាយប្រហារគ្នារវាងទាហានធីវគីនិងទាហាន លន់ ណុល កើតឡើងមិនចេះដាច់។ ជីវិតមនុស្ស សត្វពាហនៈ ផ្ទះសម្បែង និងទ្រព្យសម្បត្តិត្រូវសម្លាប់និងបំផ្លាញដោយសារភ្លើងសង្គ្រាម។
(15-កុម្ភៈ-2017)
ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យកាន់បិណ្ឌចូលមកដល់ ក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នារៀបចំចង្ហាន់ជាច្រើនមានដូចជាបាយ សម្ល បង្អែមផ្លែឈើ នំនែកនិងទៀនធូបយកទៅវត្តដើម្បីប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមទីវត្តអារាម។ ម៉ាក់តែងតែប្រាប់ខ្ញុំជារឿយៗថា ការយកម្ហូបអាហារទៅវត្តដើម្បីឧទ្ទិសកុសលទៅដល់ជីដូនជីតា
(14-កុម្ភៈ-2017)
ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ គឺជាថ្ងៃបង្ហាញនូវមនោសញ្ចេតនាចំពោះអ្នកដែលជាទីស្រលាញ់។ ក្នុងឱកាសនេះ ខ្ញុំចង់រំឭកអំពីសេចក្តីស្រលាញ់ដែលម្តាយខ្ញុំមានចំពោះរូបខ្ញុំក្នុងអំឡុងពេលដ៏សែនរន្ធត់។ វាជាការពិតដែលនិយាយ ថាសេចក្តីស្រលាញ់ និងការសណ្តោសប្រណី គឺជាពន្លឺដ៏ចែងចាំងក្នុងភាពងងឹត និងភាពអស់សង្ឃឹម ហើយការចងចាំដែលនៅដិតជាប់ក្នុងអារម្មណ៍ខ្ញុំបំផុត
(14-កុម្ភៈ-2017)
ឡាយ ក្លឹង ហៅ ដុស ជាស្ត្រីម្នាក់ដែលរក្រហមបានចាប់ខ្លួនពីខេត្តមណ្ឌលគិរីមកដាក់នៅគុកទួលស្លែងនៅឆ្នាំ១៩៧៧។ ស្របនឹងទំនោរនយោបាយនាពេលនោះ ដុស ត្រូវបានចោទប្រកាន់ថាឃុបឃិតជាមួយខ្សែបង្កប់វៀតណាម។ តាមការស្រាវជ្រាវ ការចាប់ខ្លួននេះអាចបណ្តាលមកពីមូលហេតុពីរផ្សេងទៀត។
(14-កុម្ភៈ-2017)
មាត្រា២០នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែងថា «ប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ធិជឿជំនឿ ឬសាសនាណាក៏បាន ហើយក៏មានសិទ្ធិមិនជឿជំនឿអ្វី ឬក៏មិនជឿសាសនាណាក៏បាន។ មិនអនុញ្ញាតឲ្យមានសាសនាប្រតិកិរិយាដែលបំផ្លិចបំផ្លាញកម្ពុជាប្រជាធិបតេយ្យ និងប្រជាជនកម្ពុជាដាច់ខាត»។
(13-កុម្ភៈ-2017)
ក្នុងអំឡុងពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាគ្រប់រួប មិនថា ក្មេង ចាស់ ប្រុស ស្រី ត្រូវនៅស្ថិតក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហម។ តាមរយៈបទពិសោធជីវិតដែលធ្លាប់បានឆ្លងកាត់ក្នុងរបបនេះ ឈឹម ណារី បាននិយាយរៀបរាប់អំពីហេតុការណ៍ដ៏រន្ធត់សម្រាប់ជីវិតរបស់គាត់មួយចំនួនប្រាប់ដល់ខ្ញុំ។
(13-កុម្ភៈ-2017)
ថាច សៀក បានចាកចេញពីផ្ទះទៅចូលក្នុងជួរបដិវត្តន៍ ខ្មែរក្រហមនៅឆ្នាំ១៩៧២។ ក្នុងនាមជាប្រធានកងធំទី១ នៃកងប្រយុទ្ធនារីពិសេស ថាច សៀក ហៅ សាន បានឆ្លងកាត់សមរភូមិជាច្រើន។ ក្រោយពីការបះបោរមិនបានសម្រេចនៅភូមិភាគឧត្តរ និងបូព៌ានៅក្នុងឆ្នាំ១៩៧៦ សៀក ត្រូវអង្គការចាប់ខ្លួនបញ្ជូនទៅមន្ទីរលត់ដំព្រៃស ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៧ រហូតដល់ខែមករា ឆ្នាំ១៩៧៩។
(10-កុម្ភៈ-2017)
ក) ខ្លឹមសារសតិអារម្មណ៍
I. អំពីបដិវត្តន៍សង្គមនិយមគ្រប់ផ្នែកមុនរៀន យើងខ្ញុំយល់តាមការអប់រំរបស់បក្សជាបន្តបន្ទាប់ថា បច្ចុប្បន្នគឺធ្វើបដិវត្តន៍សង្គមនិយម និងកសាងសង្គមនិយម។ តែការជ្រួតជ្រាបជាជំហររបស់យើងខ្ញុំ យើងខ្ញុំសូមលើកឡើងដើម្បីរាយការណ៍ដូចតទៅ ៖
(10-កុម្ភៈ-2017)
ផេង ស៊ន់ មានឈ្មោះបដិវត្តន៍ ជ័យ ជាអតីតប្រធានពាណិជ្ជកម្មភូមិភាគកណតាលនេកម្ពុជាប្រជាធិបតេយ្យ។ ជ័យ ត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៧ ពីបទរួមគំនិតធ្វើវិទ្ធង្សនាប្រឆាំងនឹងបដិវត្តន៍។ បន្ទាប់ពីត្រូវឃុំឃាំង និងសួរចម្លើយនៅមន្ទីរស-២១ អស់រយៈពេល៥ខែ ជ័យត្រូវអង្គការកម្ទេចនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧៧ ក្នុងអាយុ២៦ឆ្នាំ។
(10-កុម្ភៈ-2017)
ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារមួយដែលមានសមាជិក៦នាក់ៈ លោកយាយរបស់ខ្ញុំ ម៉ាក់របស់ខ្ញុំ ខ្លួនខ្ញុំ និងប្អូនស្រីប្រុសរបស់ខ្ញុំ៣នាក់ (ប៉ារបស់ខ្ញុំស្លាប់នៅឆ្នាំ១៩៨៩)។ ម៉ាក់របស់ខ្ញុំជាអាជីវករ។ ប្អូនៗរបស់ខ្ញុំនៅរៀននៅឡើយ។ ក្នុងជីវភាពដ៏សមរម្យ យើងទាំងអស់គ្នារស់នៅប្រកបដោយសុភមង្គលនិងឯករាជ្យភាព។
(9-កុម្ភៈ-2017)
កាលពីរដូវភ្ជុំបិណ្ឌដែលទើបតែកន្លងទៅថ្មីៗនេះ ក្រុមគ្រួសាររបស់ខ្ញុំបានធ្វើម្ហូបអាហារយកទៅប្រគេនព្រះសង្ឃនៅវត្តតាភេម នៅក្នុងស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ និងវត្ត៤ទៀតនៅក្នុងខេត្តកំពង់ធំ និងកំពង់ចាម ដើម្បីឧទ្ទិសកុសលទៅឲ្យញាតិសន្តានដែលបានស្លាប់ទៅ ជាពិសេសឧទ្ទិសកុសលទៅដល់លោកតា និងពូរបស់ខ្ញុំដែលបាន
(9-កុម្ភៈ-2017)
ក្នុងចំណោមអ្នកទោសជាងមួយម៉ឺនបួនពាន់នាក់ដែលខែ្មរក្រហមបានធ្វើទារុណកម្មជម្រិតយកចម្លើយ និងសម្លាប់ចោលនៅមន្ទីរស-២១ មានជនរងគ្រោះតែ៧នាក់ប៉ុណ្ណោះដែលត្រូវបានដឹងឮជាសាធារណៈថានៅរស់រានមានជីវិតពីទីតាំងពិឃាតដ៏សាហាវនេះ។ ថ្មីៗនេះ ក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានស្រាវជ្រាវរក
(9-កុម្ភៈ-2017)
ម្តាយរបស់ខ្ញុំឈ្មោះ ជុំ សារិន ជាម្តាយមួយរូបដែលមានព្រហ្មវិហារធម៌ចំពោះកូនៗ។ ទោះបីម្តាយខ្ញុំមានវ័យចំណាស់ទៅហើយក្តី ក៏គាត់នៅមានការចងចាំល្អ និងនៅតែរស់រវើកក្នុងការងាររកប្រាក់កម្រៃចិញ្ចឹមកូនៗទាំងអស់ ឲ្យបានរៀនបានសូត្ររហូតដល់មានការងារធ្វើគ្រប់ៗគ្នា។
(7-កុម្ភៈ-2017)
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៧៧
១) ភារកិច្ចនយោបាយរួមរបស់បក្សក្នុងឆ្នាំ១៩៧៧ឈរលើមូលដ្ឋាននៃមាគ៌ាយុទ្ធសាស្រ្តថ្មីរបស់បក្សដែលបានកំណត់នៅដើមឆ្នាំ១៩៧៦ តាមការបន្តធ្វើបដិវត្តន៍សង្គមនិយម និងការកសាងសង្គមនិយមនៅកម្ពុជា។
(7-កុម្ភៈ-2017)
កាលពីថ្ងៃសុក្រទី ៣ កុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំ វេទិកាថ្នាក់រៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដល់សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ក្នុងគោលបំណងអប់រំសិស្សានុសិស្សឲ្យយល់ដឹងបន្ថែមពីរបបខ្មែរក្រហម ក៏ ដូចជាជំនួយដល់ការប្រលងថ្នាក់ជាតិនាពេលខាងមុខ។
(7-កុម្ភៈ-2017)
ឡាយ អ៊ាន ជាអតីតកេ្មងម្នាក់ដែលមានមាឌតូចល្អិត សកម្មរហ័សរហួននិងគួរឲ្យទុកចិត្តបាន។ ឡាយ អ៊ាន ត្រូវបានប្រធានសង្កាត់ឈ្មោះ ហ៊ឹម ជ្រើសរើសឲ្យបម្រើតួនាទីជានីរសារក្នុងជួរកងទ័ពបដិវត្តន៍ខែ្មរក្រហម នៅចុងឆ្នាំ១៩៧៣។ ឡាយ អ៊ាន បានចូលក្នុងចលនាតស៊ូតាមការឃោសនាថា ដើម្បីវាយកម្ទេចពួកចក្រពត្តិអាមេរិកកាំង
(6-កុម្ភៈ-2017)
ចំការតាង៉ែតគឺជាឈ្មោះភូមិមួយនៅក្នុងឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានព្រំប្រទល់ទិសខាងលិចជាប់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិចំការតាង៉ែត គឺពឹងផ្អែកទាំងស្រុងទៅលើមុខរបរធ្វើស្រែនិងឡើងត្នោត។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត