សំបុត្រ
(20-មិថុនា-2016)
ការផ្សះផ្សាផ្តោតសំខាន់ទៅលើយុត្តិធម៌ ការចងចាំ និងការព្យាបាលរបួសពីអតីតកាល។ វិទ្យាស្ថានស្លឹករឹត នឹងដាក់បញ្ចូលគ្នាតែមួយនូវគ្រឹះស្ថានដែលមានមុខងារផ្សេងៗគ្នា រួមមាន សារមន្ទីរនៃការចងចាំ មជ្ឈមណ្ឌលស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សាដែលផ្តោតលើឧក្រិដ្ឋកម្មឃោរឃៅ បណ្ណសារដ្ឋាននៃឯកសារទាក់ទងនឹងរបបខ្មែរក្រហម ព្រមទាំងបណ្ណាល័យ
(10-មិថុនា-2016)
សូមគោរពភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ នៅពេលនេះ។ តំណាងឲ្យវិទ្យាស្ថានស្លឹករឹត និងក្នុងនាមជាស្ថាបនិករបស់វិទ្យាស្ថាននេះ ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តឥតឧបមាសម្រាប់វត្តមានរបស់អស់លោក លោកស្រី ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមកម្មវិធីដ៏មានសារសំខាន់មួយនេះ
(8-មិថុនា-2016)
ប្លង់រចនារបស់វិទ្យាស្ថានស្លឹករឹតដែលជាវិទ្យាស្ថាន និងបូជនីយដ្ឋានប្រល័យពូជសាសន៍ថ្មីមួយនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បានចេញជារូបរាងឡើងហើយ។ វិទ្យាស្ថាននេះរួមមានសារមន្ទីរ មជ្ឈមណ្ឌលស្រាវជ្រាវ សាលារៀនកម្រិតថ្នាក់ឧត្តមសិក្សា បណ្ណសារដ្ឋានតម្កល់ឯកសារ និងបណ្ណាល័យស្រាវជ្រាវ។
(7-មិថុនា-2016)
យើងបានធ្វើដំណើរយ៉ាងវែងឆ្ងាយក្នុងការបង្កើតឲ្យមានគោលនយោបាយ និងមធ្យោបាយដ៏មានតម្លៃជាច្រើនដើម្បីបំពេញមុខងារដោះស្រាយបញ្ហាអំពើហិង្សា និងអំពើឃោរឃៅ និងដើម្បីដាក់ទោសទណ្ឌដល់ជនទាំងឡាយណាដែលបានប្រព្រឹត្តអំពើបែបនេះ។
(2-មិថុនា-2016)
ចាប់តាំងពីឆ្នាំ២០០០ មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការសរសេរ និងបោះពុម្ពសៀវភៅជាច្រើនទាក់ទងនឹងរបបខ្មែរក្រហម។ នៅចុងឆ្នាំ២០១៤ នេះ មជ្ឈមណ្ឌលឯកសារនឹងធ្វើការបោះពុម្ពសៀវភៅថ្មីមួយទៀត ដែលនិយាយអំពី «អត្តសញ្ញាណជនជាតិចាមនៅក្នុងយុគសម័យសកល ភាវូបនីយកម្ម» សរសេរដោយបណ្ឌិត
(30-ឧសភា-2016)
គោលបំណងនៃសៀវភៅនេះ គឺដើម្បីជាមគ្គទេសក៍សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកឲ្យស្វែងយល់មិនត្រឹមតែអំពីប្រាសាទអង្គរតែប៉ុណ្ណោះទេ ប៉ុន្តែអំពីអ្វីដែលប្រជាជនបានឆ្លងកាត់អស់រយៈពេល៣៥ឆ្នាំ និងអំពីអ្វីដែលយើងកំពុងធ្វើ គឺអភិវឌ្ឍ និងផ្សះផ្សា។
(16-ឧសភា-2016)
តើយើងអាចបំភ្លេចដោយរបៀបណា? វាជាកិច្ចការមនុស្សជាតិដែលមិនចេះផុតរលត់ តើពេលវេលាដែលកន្លងផុតទៅបានធ្វើអ្វីខ្លះដល់ប្រវត្តិសាស្ត្រ? ជាធម្មជាតិ នៅពេលដែលមនុស្សស្លាប់ ការចងចាំរបស់មនុស្សក៏រសាត់បាត់ទៅ។ ចំណែកឯអារម្មណ៍ដែលដក់ជាប់នឹងអតីតកាលក៏ចាប់ផ្តើមរសាយម្តងបន្តិចៗ ដោយសារតែក្តីបារម្ភពីបច្ចុប្បន្ន និងអនាគត។
(12-ឧសភា-2016)
សំនួរដ៏សំខាន់មួយ ដែលត្រូវបានចោទសួរបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរលំនៅខែមករា ឆ្នាំ១៩៧៩ គឺថា តើការអត់ឱនអាចជ្រាបចូល និងនាំមកនូវការផ្សះផ្សានៅក្នុងប្រទេសជាតិមួយ ដែលធ្លាប់បែកបាក់បានដែរឬទេ និងថាតើ ការអត់ឱនត្រូវតែស្របតាមទស្សនៈយុត្តិធម៌ ឬមួយយ៉ាងណា?។
(11-ឧសភា-2016)
១៧ មេសា ១៩៧៥ ជាថ្ងៃខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រពីរពាន់ឆ្នាំរបស់ប្រទេសកម្ពុជា។ សូម្បីតែការឈ្លានពានរបស់ចម្ប៉ាមកលើទីក្រុងអង្គរនៅឆ្នាំ១១៧៧ ក៏មិនអាចប្រៀបនឹងព្រឹត្តិការណ៍ ១៧ មេសា បានដែរ។ សូម្បីតែការឈ្លានពាន និងការលួចប្លន់របស់ទ័ពថៃមកលើទីក្រុងអង្គរនៅឆ្នាំ១៣៥៣ ក៏មិនអាចប្រៀបធៀប
(11-ឧសភា-2016)
របបប្រល័យពូជសាសន៍នៅកម្ពុជាបានកើតមានឡើង ចន្លោះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និង ថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩។ នៅចន្លោះអំឡុងពេលនេះ មានមនុស្សចំនួន១.៧ ទៅ ២លាននាក់ បានស្លាប់ដោយសារការអត់ឃ្លាន ពលកម្មដោយបង្ខំ ជំងឺ និងការសម្លាប់ផ្តាច់ពូជ។ ពេលខ្មែរក្រហមចូលមកគ្រប់គ្រងទីក្រុងភ្នំពេញ
(10-ឧសភា-2016)
នេះជាកិត្តិយសមួយសម្រាប់ការបើកសម្ពោធជាផ្លូវការ នៃពិព័រណ៍កម្ពុជានៅសារមន្ទីរហូឡូខសត៍ សហរដ្ឋអាមេរិក។ តាំងនាមឲ្យលោក ឆាំង យុ នាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា មិត្តរួមការងាររបស់នាងខ្ញុំនៅមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្រុមគ្រួសាររបស់អ្នកទាំងនេះ
(6-ឧសភា-2016)
ថ្មីៗនេះអ្នកយកព័ត៌មានការសែតភ្នំពេញប៉ុស្តិ៍ បឺណេត មូរ៉េយ បានសម្ភាសន៍ជាមួយអ្នកស្រាវជ្រាវមជ្ឈមណ្ឌលឯកសារកម្ពុជា លោកស្រី សូ ហ្វារីណា ទាក់ទងនឹងភាពស្រដៀងគ្នារវាងការបំពានផ្លូវភេទរបស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ន និងកាលពីអតីតកាល។
(28-មេសា-2016)
យើងទាំងអស់គ្នាដែលជាប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ នឹងបន្តចង្អុលដាក់គ្នាជារៀងរហូតអស់មួយជីវិត និងបន្តចង្អុលដាក់គ្នារាប់ជំនាន់តទៅមុខទៀត ប្រសិនបើយើងខកខានមិនបានបង្កើតឡើងនូវតុលាការឯករាជ្យមួយ សម្រាប់វិនិច្ឆ័យឧក្រិដ្ឋកម្មដែលប្រព្រឹតតឡើងដោយមេដឹកនាំខ្មែរក្រហម។ មិនតែប៉ុណ្ណោះទៀតសោត ប្រជាជនកម្ពុជាជាច្រើន
(20-មេសា-2016)
អ្នកស្រី ហ្សាហា ហាឌីត (Zaha Hadid) គឺជាជនជាតិ អង់គ្លេសដើមកំណើតអ៊ីរ៉ាក់។ អ្នកស្រីកើតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៥០ នៅទីក្រុងបាដាដ។ លោកស្រីបានសិក្សាមុខវិជ្ជាគណិតវិទ្យា នៅសាកលវិទ្យាល័យបេរ៉ូត ប្រទេសអ៊ីរ៉ាក់ មុននឹងទៅ បន្តការសិក្សាផ្នែកស្ថាបត្យកម្ម នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនៅឆ្នាំ១៩៧២។ បន្ទាប់មក អ្នកស្រីបានបម្រើ
(28-មីនា-2016)
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលត្រូវបានបង្កើតនៅឆ្នាំ២០១៤ ក្រោមគម្រោងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងធ្វើការជំរុញឲ្យមានការផ្សះផ្សានៅអតីតតំបន់តស៊ូចុងក្រោយរបស់ ខ្មែរក្រហមអន្លង់វែង និងអតីតតំបន់ខ្មែរក្រហមផ្សេងទៀត បន្ទាប់ពីសង្គ្រាមស៊ីវិលដែលបានអូសបន្លាយពីឆ្នាំ១៩៧៩-១៩៩៨ និងដំណើរការសន្តិភាពនៅកម្ពុជា
(24-កុម្ភៈ-2016)
អតីតយោធាខ្មែរក្រហមទាំងអស់ ចាំបាច់ត្រូវតែទទួលការអប់រំអំពីច្បាប់កាត់ទោសមេដឹកនាំខ្មែរក្រហម និងដំណើរការនៃតុលាការចម្រុះដែលនឹងបង្កើតឡើងក្នុងពេលខាងមុខ។ ទន្ទឹមនឹងពេលនេះដែរ អតីតយោធាខ្មែរក្រហមទាំងអស់ ពិតជាមានសិទ្ធិបញ្ចោញមតិជុំវិញបញ្ហាបង្កើតតុលាការ រួមទាំងជំហរការពារមេដឹកនាំរបស់ខ្លួនដូចជា អៀង សារី ជាដើម។
(23-កុម្ភៈ-2016)
សមមិត្តរបស់តាលីបង់ (Taliban) ឈ្មោះ អូស្មា ប៊ី​ន ឡាដិន (Osama bin Laden) និងកូនចៅរបស់ខ្លួនបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក ដោយប្រើយុទ្ធសាស្ត្រភេរវកម្មដ៏ទំនើប និងប៉ិនប្រសប់ ប៉ុន្តែសហរដ្ឋអាមេរិកនឹងកសាងសំណង់អគារបាក់បែកទាំងនោះសាជាងថ្មី ហើយនិងមានភាពរ៉ឹងមាំព្រម
(18-កុម្ភៈ-2016)
អំពើប្រល័យពូជសាសន៍ គឺជាបាតុភូតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានកើតមានឡើងនាប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ហើយយើងក៏បានឮច្រើនអំពីបញ្ហានេះផងដែរ បើទោះជាយើងបានបន្ស៊ាំខ្លួនជាមួយនឹងវាហើយក៏ដោយ។ ចាប់តាំងពីការស្លាប់នៃជនជាតិអាមេនាន ដែលជំរុញឲ្យមាននូវការសម្លាប់រង្គោលលើជនជាតិជ្វីហ្វ រហូតដល់ទីលានពិឃាតរបស់
(3-កុម្ភៈ-2016)
អៀង ធីរិទ្ធ គឺជារដ្ឋមន្ត្រីសង្គមកិច្ចក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ និងជាជនជាប់ចោទក្នុងសំណុំរឿង០០២ ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយសារតែជំងឺវង្វេងវង្វាន់ស្មារតីរបស់គាត់។ គាត់បានស្លាប់កាលពីថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០១៥។ គាត់បានស្លាប់ដោយពុំបានប្រឈមមុខនឹងយុត្តិធម៌ ក៏ប៉ុន្តែយើងមិនគួរឲ្យរឿងរ៉ាវនេះកន្លងទៅយ៉ាងដូច្នេះដែរ។
(3-កុម្ភៈ-2016)
ប្រទេសភូមានៅតែបន្តប្រឈមនឹងជម្លោះ ហើយដែលត្រូវបានពិពណ៌នាថា គឺជាប្រទេសមួយដែលមានសង្គ្រាមស៊ីវិល អស់រយៈពេលដ៏យូរអង្វែងនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត