ប្រវត្តិសាស្ដ្រនិងការស្រាវជ្រាវ
(13-សីហា-2015)
ការបាត់បង់គឺជាអ្វីដែលប្រជាជនកម្ពុជាបានយល់ច្បាស់ព្រមទាំងតស៊ូបន្តរស់នៅជាង៣០ឆ្នាំ ពីព្រោះតែយ៉ាងហោចណាស់សមាជិកម្នាក់នៅក្នុងគ្រួសារនីមួយៗនៅក្នុងសម័យខ្មែរក្រហម បានចាកចេញទៅជារៀងរហូត ដោយមិនបានដឹងថា
(10-សីហា-2015)
ជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើន ដែលរួចជីវិតពីរបបខ្មែរក្រហម ឆន ឆេងលន់ កើតនៅឆ្នាំ១៩៦៧ ជាកូនទីពីរក្នុងចំណោមបងប្អូនប្រុសស្រីប្រាំពីរនាក់។ លន់ មានស្រុកកំណើតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លន់ បានរម្លឹកពីកុមារភាពរបស់ខ្លួនដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ជាមួយនឹងទឹកមុខស្រងូតស្រងាត់មកកាន់ខ្ញុំ។
(4-សីហា-2015)
នាងខ្ញុំឈ្មោះ អៀង ណារី ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកប្រវត្តិសាស្ត្រ។ នាងខ្ញុំមានស្រុកកំណើតនៅឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យរួចមក នាងខ្ញុំក៏បានបន្តការសិក្សានៅសាកលវិទ្យាល័យ។
(31-កក្កដា-2015)
ជាអតីតកងទ័ពជើងទឹកខ្មែរក្រហមនៅកងពល១៦៤ដែលបានឈរជើងនៅកំពង់សោម ម៉ៅ រ៉ាន់ ធ្វើនៅក្នុងនាវាប្រដេញមួយ ក្នុងចំណោមកងនាវាប្រដេញ៤ ដែលប្រើសម្រាប់ធ្វើការអន្តរាគមន៍ និងចាប់អ្នកដែលចូលក្នុងដែននសមុទ្រកម្ពុជា រួចបញ្ជូនមកកោះតាងតាមការបញ្ជាផ្ទាល់ពីថ្នាក់លើ។
(30-កក្កដា-2015)
ជ័រ ដារិទ្ធិ ជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេស និងគណិតវិទ្យា។ គាត់មានអាយុ៥១ឆ្នាំ មានស្រុកកំណើតនៅឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដារិទ្ធិ មានបងប្អូនចំនួន៨នាក់ ដោយមានម្តាយជាមេផ្ទះ និងឪពុកធ្វើជាប៉ូលិសនៅក្នុងសម័យសង្គមរាស្ត្រនិយម។ ប៉ុន្តែឪពុករបស់គាត់បានផ្លាស់ពីប៉ូលិស មកនៅខាងទាហានវិញ ក្រោយពេល លន់ នល់ ធ្វើរដ្ឋប្រហារ
(27-កក្កដា-2015)
វាគឺជាបាតុភាពសង្គមទូទៅមួយថា រាល់ប្រទេសដែលមានការអភិវឌ្ឍជឿនលឿនតែងតែផ្តោតលើវិស័យអប់រំជាចម្បង និងធ្វើយ៉ាងណាឱ្យប្រជាជនទូទៅទទួលបានការអប់រំខ្ពង់ខ្ពស់គ្រប់ៗគ្នា។ ដោយឡែក ប្រទេសកម្ពុជាយើងបានជួបប្រទះគ្រោះអកុសលយ៉ាងវិនាសមួយក្នុងប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាយើងបានប្រឈមនឹងអនក្ខរភាព ការភ័យខ្លាច ការអត់
(24-កក្កដា-2015)
យ៉ុង សម្បតិ្ត សព្វថ្ងៃរស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ ទន្ទឹមនឹងការធ្វើការទាក់ទងមកមជ្ឈមណ្ឌលសារកម្ពុជាក្នុងគោលបំណងផ្តល់ព័ត៌មានដែលទាក់ទងនឹងឈ្មោះបងប្អូនសាច់ញាតិ ដែលបាត់ខ្លួន និងស្លាប់ក្នុងសម័យខ្មែរក្រហម​ ដើម្បីដាក់ឈ្មោះអ្នកទាំងនោះនៅក្នុងសៀវភៅរំឭកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ និងបាត់ខ្លួនក្នុងរបបខ្មែរក្រហម ដែលនឹងគ្រោង
(23-កក្កដា-2015)
ស៊ិន អ៊ឹង មានស្រុកកំណើតនៅភូមិសង្គម ឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។ សព្វថ្ងៃ អ៊ឹង មានអាយុ៥៨ឆ្នាំ ធ្វើជាមេភូមិសង្គម។ អ៊ឹង ត្រូវជាចៅ និងជាកងការពារផ្ទាល់របស់ សោ ភឹម លេខាភូមិភាគបូព៌ា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ឹង បានរស់ជីវិតរហូតមកដល់សព្វថ្ងៃ ដោយសារតែគាត់រត់គេចខ្លួនពីការតាមឡោមព័ទ្ធចាប់ខ្លួនពីសំណាក់កងទ័ព
(21-កក្កដា-2015)
សូ ធីម មានវ័យជាង២០ឆ្នាំ នៅសម័យ លន់ នល់។ គាត់មិនបានរៀនសូត្របានចប់ចុងចប់ដើមនោះទេ ដោយសារតែសង្គ្រាម គាត់បានរៀនត្រឹមថ្នាក់ទី៧ចាស់ប៉ុណ្ណោះ។ ធីម បានរៀបការនៅឆ្នាំ១៩៧២ និងរស់នៅជុំជាមួយបងប្អូន និងគ្រួសារដែលមានសមាជិក៦នាក់ នៅភូមិកោះដាច់។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលមកគ្រប់គ្រង
(17-កក្កដា-2015)
ក្រោយរដ្ឋប្រហារទម្លាក់ព្រះនរោត្តម សីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់លោកសេនា ប្រមុខ លន់ នល់ រួចមក។ ប្រទេសកម្ពុជាដ៏តូចមួយនេះ ដែលធ្លាប់តែរស់នៅក្នុងសុខសន្តិភាព និងសុខដុមរមនា បានធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅ រវាងកងទ័ព លន់ នល់ និងកងទ័ពបដិវត្តន៍ខ្មែរក្រហម។ ខ្មែរក្រហម គឺជាឈ្មោះដែលសម្តេច
(14-កក្កដា-2015)
អត្ថបទនេះអាចនិយាយបានថាជាសមិទ្ធផលមួយដែលបានមកពីការរួមបញ្ចូលការសិក្សាស្រាវជ្រាវរយៈពេលម្ភៃឆ្នាំរបស់ខ្ញុំស្តីពីការសិក្សាអំពីអ៊ីស្លាមដោយផ្អែកលើឯកសារដែលសរសេរជាភាសាអារ៉ាប់ និងតាមរយៈការសិក្សាអំពីជនជាតិអ៊ីស្លាមនៅប្រទេសកម្ពុជា។ ខ្ញុំបានសិក្សាអំពីអ៊ីស្លាមដោយផ្តោតលើប្រវត្តិនៃការប្រែសម្រួលគម្ពីរគូរ៉ានចាប់តាំងពីខ្ញុំសរសេរ
(3-កក្កដា-2015)
កម្ពុជា និងចិនមានទំនាក់ទំនងគ្នាជាយូរអង្វែងមកហើយ។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ព្រះរាជាណាចក្រកម្ពុជាទីមួយ ក្រោមការដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ ចាប់ផ្តើមសាងទំនាក់ទំនងជាផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិនក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ម៉ៅ សេទុង។ ក្រោយពីមានទំនាក់ទំនងជាផ្លូវការហើយ ថ្នាក់ដឹកនាំនៃប្រទេស
(2-កក្កដា-2015)
ខ្ញុំកើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៣៦ នៅភូមិស្រែគ្រួ ស្រុកត្រាំកក់ ខេត្តតាកែវ។ ពេលដែលខ្ញុំមានអាយុ៥ឆ្នាំ ឪពុកម្តាយរបស់ខ្ញុំបានបញ្ជូនខ្ញុំទៅរស់នៅក្នុងវត្តមួយ ដែលគេហៅថា «វត្តពោធិ៍អង្គ្រង» ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ខ្ញុំត្រូវចៅអធិការ ព្រះនាម រស់ មាស ជាអ្នកមើលថែ។ បន្ទាប់ពីព្រះចៅអធិការ រស់ មាស សុគតទៅ ខ្ញុំត្រូវបានមើលថែដោយសម្តេច
(1-កក្កដា-2015)
សោ ភឹម មានស្រុកកំណើតនៅភូមិចិន ឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។  ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ភូមិចិន ត្រូវបានប្តូទៅជាភូមិសង្គម ឃុំគគីរសោម ស្រុកប្រសូត្រ តំបន់២៣។ ចំណែកសព្វថ្ងៃនេះ ភូមិសង្គម ស្ថិតនៅក្នុងឃុំគគីរសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀង។
(30-មិថុនា-2015)
នៅក្នុងរបបខ្មែរក្រហម មនុស្សមិនតិចទេដែលត្រូវខ្មែរក្រហមយកទៅសម្លាប់ដោយសារលួចដាំបាយហូប លួចពោត ដំឡូង ឬបន្លែផ្សេង ដើម្បីបំពេញនូវភាពស្រេកឃ្លានរបស់ខ្លួន បន្ទាប់ពីធ្វើការមួយថ្ងៃពេញ ប្តូរនឹងរបបបបររាវមួយវែក។ មនុស្សមួយចំនួនហ៊ានប្រថុយជីវិតទៅលួចបាយ លួចដោះដូរជា មួយអ្នកដទៃនូវអាហារបន្តិចបន្តួចយកមកឱ្យគ្រួសារ ឪពុក
(29-មិថុនា-2015)
ធម្មនុញ្ញរបស់របបកម្ពុជាប្រជាធិបតេយ្យ បានចែងថា «មានកម្ពុជាប្រជាធិបតេយ្យ គឺបងប្អូនប្រជាជនទាំងអស់គ្នានឹងមានការងារធ្វើគ្រប់ៗគ្នា ការរស់នៅស្មើគ្នា មិនមានអ្នកមាន មិនមានអ្នកក្រ និងគ្មានវណ្ណៈសក្តិភូមិជិះជាន់ កេងប្រវ័ញ្ចោទៀតឡើយ»។
(25-មិថុនា-2015)
នេះគឺជារូបថតរបស់ រស់ ផាត និងប្រពន្ធរបស់គាត់ឈ្មោះ ផល ព្រមទាំងកូនស្រីរបស់គាត់ ដែលមានអាយុប្រមាណមួយឆ្នាំ។ រស់ ផាត គឺជាអតីតលេខាស្រុកសេរីសោភ័ណ្ឌ តំបន់៥ ភូមិភាគពាយ័ព្យក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចំណែក ផល គឺជាអតីតលេខាឃុំទឹកថ្លា ស្រុកសេរីសោភ័ណ្ឌ។ ផាត បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅដោយ ជំងឺ។
(23-មិថុនា-2015)
ពេលទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ស៊ុំ សុខន អតីតយុទ្ធជនខ្មែរក្រហមមួយរូបបាននិយាយថា «ខ្ញុំបានមកទីនេះច្រើនលើកច្រើនសាមកហើយ តែខ្ញុំនៅតែតក់ស្លុតពេលដែលខ្ញុំឈានជើងចូលដល់ទីនេះម្តងៗ និងនឹកឃើញរាល់ការឈឺចាប់ទាំងឡាយ។ មិត្តភក្តិជាច្រើនរបស់ខ្ញុំ ត្រូវចាប់ខ្លួន និងសម្លាប់នៅទីនេះ។ ការលំបាកវេទនា និងការឈឺចាប់
(12-មិថុនា-2015)
អតីតកងទ័ពខ្មែរក្រហម និយាយអំពីការកាន់កាប់កោះក្រចកសេះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

កង សុំ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅឆ្នាំ១៩៧១ សុំ បានចូលបដិវត្តន៍ជាមួយកងទ័ពវៀតណាមខាងជើង ក្នុងកងពលទី៩ ព្រោះពេលនោះ វៀតណាមខាងជើងសុំដីខ្មែរ
(11-មិថុនា-2015)
យ៉ែម ហ៊ុន មានស្រុកកំណើតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ ហ៊ុន មានប្រពន្ធឈ្មោះ សឿន ឡាំ ព្រមទាំងមានកូនចំនួនបួននាក់ (ប្រុសពីរនាក់)។ ឪពុកម្តាយរបស់ ហ៊ុន ស្លាប់អស់ហើយ។ គាត់ជាកូនទីបីក្នុងចំណោមបងប្អូនប្រុសស្រីប្រាំពីរនាក់។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត