ប្រវត្តិសាស្ដ្រនិងការស្រាវជ្រាវ
(3-កក្កដា-2015)
កម្ពុជា និងចិនមានទំនាក់ទំនងគ្នាជាយូរអង្វែងមកហើយ។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ព្រះរាជាណាចក្រកម្ពុជាទីមួយ ក្រោមការដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ ចាប់ផ្តើមសាងទំនាក់ទំនងជាផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិនក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ម៉ៅ សេទុង។ ក្រោយពីមានទំនាក់ទំនងជាផ្លូវការហើយ ថ្នាក់ដឹកនាំនៃប្រទេស
(2-កក្កដា-2015)
ខ្ញុំកើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៣៦ នៅភូមិស្រែគ្រួ ស្រុកត្រាំកក់ ខេត្តតាកែវ។ ពេលដែលខ្ញុំមានអាយុ៥ឆ្នាំ ឪពុកម្តាយរបស់ខ្ញុំបានបញ្ជូនខ្ញុំទៅរស់នៅក្នុងវត្តមួយ ដែលគេហៅថា «វត្តពោធិ៍អង្គ្រង» ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ខ្ញុំត្រូវចៅអធិការ ព្រះនាម រស់ មាស ជាអ្នកមើលថែ។ បន្ទាប់ពីព្រះចៅអធិការ រស់ មាស សុគតទៅ ខ្ញុំត្រូវបានមើលថែដោយសម្តេច
(1-កក្កដា-2015)
សោ ភឹម មានស្រុកកំណើតនៅភូមិចិន ឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។  ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ភូមិចិន ត្រូវបានប្តូទៅជាភូមិសង្គម ឃុំគគីរសោម ស្រុកប្រសូត្រ តំបន់២៣។ ចំណែកសព្វថ្ងៃនេះ ភូមិសង្គម ស្ថិតនៅក្នុងឃុំគគីរសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀង។
(30-មិថុនា-2015)
នៅក្នុងរបបខ្មែរក្រហម មនុស្សមិនតិចទេដែលត្រូវខ្មែរក្រហមយកទៅសម្លាប់ដោយសារលួចដាំបាយហូប លួចពោត ដំឡូង ឬបន្លែផ្សេង ដើម្បីបំពេញនូវភាពស្រេកឃ្លានរបស់ខ្លួន បន្ទាប់ពីធ្វើការមួយថ្ងៃពេញ ប្តូរនឹងរបបបបររាវមួយវែក។ មនុស្សមួយចំនួនហ៊ានប្រថុយជីវិតទៅលួចបាយ លួចដោះដូរជា មួយអ្នកដទៃនូវអាហារបន្តិចបន្តួចយកមកឱ្យគ្រួសារ ឪពុក
(29-មិថុនា-2015)
ធម្មនុញ្ញរបស់របបកម្ពុជាប្រជាធិបតេយ្យ បានចែងថា «មានកម្ពុជាប្រជាធិបតេយ្យ គឺបងប្អូនប្រជាជនទាំងអស់គ្នានឹងមានការងារធ្វើគ្រប់ៗគ្នា ការរស់នៅស្មើគ្នា មិនមានអ្នកមាន មិនមានអ្នកក្រ និងគ្មានវណ្ណៈសក្តិភូមិជិះជាន់ កេងប្រវ័ញ្ចោទៀតឡើយ»។
(25-មិថុនា-2015)
នេះគឺជារូបថតរបស់ រស់ ផាត និងប្រពន្ធរបស់គាត់ឈ្មោះ ផល ព្រមទាំងកូនស្រីរបស់គាត់ ដែលមានអាយុប្រមាណមួយឆ្នាំ។ រស់ ផាត គឺជាអតីតលេខាស្រុកសេរីសោភ័ណ្ឌ តំបន់៥ ភូមិភាគពាយ័ព្យក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចំណែក ផល គឺជាអតីតលេខាឃុំទឹកថ្លា ស្រុកសេរីសោភ័ណ្ឌ។ ផាត បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅដោយ ជំងឺ។
(23-មិថុនា-2015)
ពេលទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ស៊ុំ សុខន អតីតយុទ្ធជនខ្មែរក្រហមមួយរូបបាននិយាយថា «ខ្ញុំបានមកទីនេះច្រើនលើកច្រើនសាមកហើយ តែខ្ញុំនៅតែតក់ស្លុតពេលដែលខ្ញុំឈានជើងចូលដល់ទីនេះម្តងៗ និងនឹកឃើញរាល់ការឈឺចាប់ទាំងឡាយ។ មិត្តភក្តិជាច្រើនរបស់ខ្ញុំ ត្រូវចាប់ខ្លួន និងសម្លាប់នៅទីនេះ។ ការលំបាកវេទនា និងការឈឺចាប់
(12-មិថុនា-2015)
អតីតកងទ័ពខ្មែរក្រហម និយាយអំពីការកាន់កាប់កោះក្រចកសេះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

កង សុំ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅឆ្នាំ១៩៧១ សុំ បានចូលបដិវត្តន៍ជាមួយកងទ័ពវៀតណាមខាងជើង ក្នុងកងពលទី៩ ព្រោះពេលនោះ វៀតណាមខាងជើងសុំដីខ្មែរ
(11-មិថុនា-2015)
យ៉ែម ហ៊ុន មានស្រុកកំណើតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ ហ៊ុន មានប្រពន្ធឈ្មោះ សឿន ឡាំ ព្រមទាំងមានកូនចំនួនបួននាក់ (ប្រុសពីរនាក់)។ ឪពុកម្តាយរបស់ ហ៊ុន ស្លាប់អស់ហើយ។ គាត់ជាកូនទីបីក្នុងចំណោមបងប្អូនប្រុសស្រីប្រាំពីរនាក់។
(8-មិថុនា-2015)
ក្រោយរដ្ឋប្រហារទម្លាក់សម្តេច សីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ តំបន់មួយចំនួននៅប្រទេសកម្ពុជា ជាពិសេស នៅតាមជនបទចុងកាត់មាត់ញក ភាគច្រើនគ្រប់គ្រងដោយកម្លាំងខ្មែរក្រហម។ ខ្មែរក្រហមបានធ្វើការឃោសនាអប់រំប្រជាជនឱ្យចូលរួមតស៊ូវណ្ណៈ និងដណ្តើមអំណាចថ្វាយសម្តេចឪវិញ ទន្ទឹមនឹងមានការប្រកាសរបស់សម្តេច សីហនុ ឱ្យប្រជាជន
(5-មិថុនា-2015)
បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការខ្មែរក្រហមបានចាត់តាំងឱ្យកម្មាភិបាល៤រូបឱ្យទទួលដឹកនាំស្រុកព្រះនេត្រព្រះ។ ក្នុងនោះមាន អន ម៉ោង ហៅ តាម៉ោង ទទួលជាលេខាស្រុក, សំអាត ហៅ តាសំអាត ជាអនុលេខា, តាពត និង ពុំ ខូ ហៅ តាខូ ទទួលជាសមាជិកគណៈកម្មាធិការស្រុក។ តាខូ បានរួចផុតខ្លួនពីការ
(27-ឧសភា-2015)
ភ្លាមៗបន្ទាប់ពីការសិក្សាស្រាវជ្រាវរបស់ខ្ញុំស្តីពីជនជាតិចាមម៉ូស្លីមកាលពីឆ្នាំមុន ខ្ញុំមានការភ្ញាក់ផ្អើលបន្តិចបន្តួចនៅពេលដែលខ្ញុំបានដឹងថា ជនជាតិចាមម៉ូស្លីមត្រូវបានជឿថា ជាគ្រូមន្តអាគមដ៏ពូកែ។ខ្ញុំបានសិក្សាអំពីអ៊ីស្លាមនៅមជ្ឈិមបូព៌ាមុនពេលដែលមកកាន់ប្រទេសកម្ពុជា ហើយទិដ្ឋភាពស្តីពីជនម៉ូស្លីមនៅទីនេះ គឺជាទិដ្ឋភាពថ្មីសម្រាប់ខ្ញុំ។ កាលនោះ ខ្ញុំបានធ្វើ
(21-ឧសភា-2015)
«២០ ឧសភា សម្រាប់ខ្ញុំ គឺជាថ្ងៃចងចាំផង និងថ្ងៃឈឺចាប់ផង គឺរបបខ្មែរក្រហមនេះហើយ ដែលបានធ្វើឱ្យខ្ញុំបាត់បង់ឪពុកម្តាយ និងបងប្អូនប្រុសស្រីប្រាំបីនាក់។ ទីបំផុតបន្ទាប់ពីរបបនេះដួលរលំ ក្នុងចំណោមគ្រួសារដែលមានសមាជិកចំនួន១១នាក់ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលនៅមានជីវិតរស់»។
(11-ឧសភា-2015)
ជាផ្នែកមួយនៃការចងចាំ និងយុត្តិធម៌របស់មជ្ឈមណ្ឌលឯកសារកម្ពុជា គម្រោងស្តីពីការអប់រំអំពើប្រល័យពូជសាសន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើវេទិកាសាធារណៈ នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យកំពង់ឈើទាល និងអ្នកភូមិមួយចំនួនួ ដើម្បីធ្វើឱ្យប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យកាន់តែទូលំទូលាយ
(9-មីនា-2015)
ម្តាយខ្ញុំឈ្មោះ ឃឹម ឆុន សព្វថ្ងៃរស់នៅឃុំបាធាយ ស្រុក បាធាយ ខេត្តកំពង់ចាម។ គាត់បានរស់នៅតំបន់រំដោះខ្មែរក្រហម នៅក្នុងភូមិទួលតាំងពីនៅសម័យ លន់ នល់។ ពេលដែលមានការ ផ្លាស់ប្តូរបបក្នុងសម័យខ្មែរក្រហម អង្គការបានមកហៅបងប្អូន ជីដូនមួយរបស់គាត់ឈ្មោះ វ៉ន (អ្នករៀនសូត្រ) យកទៅ ដោយ បានប្រាប់ថា ឱ្យទៅកាប់ព្រៃ ហើយឱ្យរៀបចំ
(5-មីនា-2015)
ប្រទេសកម្ពុជាជួបប្រទះសង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់ជាច្រើន ឆ្នាំ គិតចាប់ផ្តើមពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅ អំឡុងទសវត្សឆ្នាំ៦០ ព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ សង្គ្រាមស៊ីវិល និងការកាន់កាប់របស់ខ្មែរក្រហម នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ សង្គ្រាមបានធ្វើឱ្យប្រជាជនកម្ពុជា ព្រាត់ប្រាស់ក្រុមគ្រួសារ និងស្លាប់អស់ជាច្រើន
(5-មីនា-2015)
សង្គ្រាមស៊ីវិលរ៉ាំរៃ និងរបបខ្មែរក្រហមបានធ្វើឱ្យប្រជាជន ខ្មែរអស់រាប់លាននាក់ស្លាប់បាត់បង់ជីវិត។ ប្រជាជនកម្ពុជាក្រោយ ពីសង្គ្រាមបានកសាងស្តូបគោរពវិញ្ញាណក្ខន្ធ និងប្រមែប្រមូលនូវ ឆ្អឹងទាំងនោះមកដាក់នៅក្នុងស្តូប ចេតិយ ឬ នៅតាមវត្តអារាម នានាក្នុងសហគមន៍របស់ខ្លួន។ មជ្ឈមណ្ឌលឯកសារកម្ពុជារក ឃើញថា មានស្តូបសម្រាប់គោរពបូជា
(5-មីនា-2015)
មន្ទីរសន្តិសុខខ្នុរចាស់ត្រូវបានបង្កើតដោយខ្មែរក្រហមនៅ ដើមឆ្នាំ១៩៧៦។ មន្ទីរសន្តិសុខខ្នុរចាស់ ស្ថិតក្នុងតំបន់២១ នៅ ភូមិខ្នុរចាស់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (អតីតខេត្ត កំពង់ចាម)។ យោងតាមរបាយការណ៍របស់គម្រោងគូរផែនទី រណ្តៅសាកសពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញថា មន្ទីរសន្តិសុខខ្នុរចាស់មិនត្រឹមតែជាមន្ទីរសន្តិសុខមួយ
(5-មីនា-2015)
លោកយាយរបស់ខ្ញុំឈ្មោះ ចែម យ៉ៃ បច្ចុប្បន្នគាត់ មានអាយុ៦៩ឆ្នាំ កើតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុក សិរីសោភ័ណ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ គាត់មានឪពុកឈ្មោះ ចែម យុន (ស្លាប់) និងម្តាយឈ្មោះ ឡោក យុក (ស្លាប់)។ លោកយាយខ្ញុំមានបងប្អូនបួននាក់ (ប្រុស២ ស្រី២) គាត់ជាកូនស្រីទី២ ក្នុងគ្រួសារ។ ក្នុងឆ្នាំ១៩៧០ តាទួត
(30-ធ្នូ-2014)
ដោយសារតែ រត់គេចពីសង្គ្រាម និង រត់គេចពីកងទ័ពវៀត ណាមដែលវាយចូល ប្រទេសកម្ពុជានៅចុង ឆ្នាំ១៩៧៨ រី។ផល បាន ទៅចូលរួមជាមួយ ខ្មែរក្រហមដោយមិន ដឹងខ្លួន។ ផល ចំណាយពេលអស់ជាច្រើនខែរស់នៅក្នុងព្រៃ ដោយគ្មានស្បៀងអាហារនិងទីជម្រក នៅមុនពេលគាត់ចាកចេញពីស្រុកកំណើតទៅតស៊ូ តាម បណ្តោយព្រំដែនខ្មែរ-ថៃ។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត