ប្រវត្តិសាស្ដ្រនិងការស្រាវជ្រាវ
(20-មករា-2017)
ឆ្នាំ១៩៧៧ គឺជាឆ្នាំអាក្រក់បំផុត សម្រាប់លោកយាយ ខៀវ យ៉េន។ កូនប្រុសស្រីចំនួនបីនាក់ និងចៅប្រុសម្នាក់របស់លោកយាយត្រូវបានខ្មែរក្រហមសម្លាប់ និងបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។ លោកយាយ ខៀវ យ៉េន មានអាយុ៧៨ឆ្នាំ រស់នៅភូមិស្វាយស្រណោះ១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ លោកយាយ យ៉េន មានកូន
(20-មករា-2017)
ខ្លូត ខន ជាអ្នកដែលមានស្រុកកំណើតនៅខេត្តសៀមរាប។ បន្ទាប់ពីមានរដ្ឋប្រហារ ទម្លាក់សម្តេច សីហនុ នៅឆ្នាំ១៩៧០ ខន បានស្ម័គ្រចិត្តចូលរួមចលនាតស៊ូបដិវត្តន៍របស់ ខ្មែរក្រហម។ គាត់ចូលបដិវត្តន៍ដំបូងមាននាទីជាយោធា។ ខន បានប្រយុទ្ធជាមួយទាហាន លន់ នល់ នៅសមរភូមិស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយនៅឆ្នាំ១៩៧៣
(19-មករា-2017)
ស្រុកកោះធំជាស្រុកមួយស្ថិតនៅតាមបណ្តោយដងទន្លេបាសាក់នៅក្នុងខេត្តកណ្តាល មានព្រំប្រទល់មួយផ្នែកជាប់នឹងប្រទេសវៀតណាម។ បន្ទាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ស្ទើរតែគ្រប់ភូមិទាំងអស់នៅក្នុងស្រុកកោះធំ បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ចខ្មែរក្រហម ដែលកាលនោះមានឈ្មោះថា ខ្មែររំដោះ។ ភូមិពោធិ៍រាមា
(17-មករា-2017)
រឿងនៃការរំលោភលើសិទ្ធិកុមារនេះ បានកើតឡើងនៅក្នុងស្រុកបរិបូរនិងមូលដ្ឋានឃុំពេជចង្វា ខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តឡើងដោយខ្មែរក្រហមក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩។
(16-មករា-2017)
ហ៊ូ កុសល បានឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងរបបខ្មែរក្រហម។ គាត់ត្រូវបានយោធាខ្មែរក្រហមចាប់ខ្លួនឃុំឃាំងអស់រយៈពេលជាច្រើនថ្ងៃដោយសារតែបានចោទប្រកាន់ខុស។ កុសល បានភៀសខ្លួនទៅជំរំជនភៀសខ្លួន ហើយចុងក្រោយគាត់បានទៅរស់នៅប្រទេសអាមេរិក  នៅចុងឆ្នាំ ១៩៧៩។ នៅពេលថ្មីៗនេះ កុលស បានវិលត្រឡប់
(11-មករា-2017)
នៅថ្ងៃទី៦ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា និងទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតតុលាការខ្មែរក្រហម ក្រោយពីមានការចរចាអស់រយៈពេលជាច្រើនឆ្នាំមក។ ចុងចោទមួយរូបដែល នឹងត្រូវលេចមុខនៅក្នុងតុលាការនេះគឺ កាំង ហ្គិច អៀវ ឈ្មោះបដិវត្តន៍ ឌុច ដែលជាអតីតប្រធានគុកទួលស្លែង
(11-មករា-2017)
មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំអ្នកជំនាញខាងធ្វើកោសល្យវិច័យទៅលើឆ្អឹងសាកសពក្រោយឧបទ្ទវហេតុចំនួនបីរូប មកពីប្រទេសកាណាដាឲ្យមកពិនិត្យឆ្អឹងសាកសពដែលតម្កល់ក្នុងបូជនីយដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ក្រុមជំនាញបានសកិាស្រាវជ្រាវនៅខេត្ត-ក្រុងចំនួន៥គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកណ្តាល
(11-មករា-2017)
ក្រោយពីថ្ងៃរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នាឆ្នាំ១៩៧០ ប្រជាជននៅស្រុកកោះធំ ចាប់ផ្តើមលេចឮពាក្យឃោសនាអប់រំបំពាក់បំប៉នមនោគមវិជ្ជា បំផុសចលនាប្រជាជនឲ្យមានកំហឹងវណ្ណៈប្រឆាំងនិងរបប លន់ ណុល ដើម្បីរំដោះជាតិឡើងវិញភ្លាម។ កាលនោះមានយុវជនយុវនារីមួយចំនួនតូចប៉ុណ្ណោះ បានស្ម័គ្រចិត្តចូលបម្រើ
(10-មករា-2017)
យាយ ដួង គី និង តា គឹម គូ រស់នៅភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បានរួមចំណែកចែករំលែករឿងរ៉ាវរបស់គាត់ដែលរស់នៅឆ្លងកាត់ជាច្រើនរបបមកហើយដល់ក្មេង ជំនាន់ក្រោយ។ យាយ គី និង តាគូ អាយុ៧២ឆ្នាំ ដូចគ្នា កើតនៅឆ្នាំវក (ឆ្នាំ១៩៣១) នៅភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ យាយ គី ជាកូនទោល
(9-មករា-2017)
មាឌតូចស្ដើង ស្បែកមុខរៀងជ្រីវជ្រួញបន្តិចទៅតាមវ័យចំណាស់របស់គាត់ និងមាន ដំណើរផ្អៀងផ្អងស្ទើរដួលម្តងៗ។ ការធ្វើដំណើររបស់គាត់ មានការលំបាកដោយគាត់ត្រូវប្រើ ឈើច្រតជាជំនួយ ដើម្បីជួយសម្រួលក្នុងការដើររបស់គាត់។ ស្រ្ដីរូបនេះមានវ័យ៦២ឆ្នាំ ហើយ។ លោកយាយមានឈ្មោះ ម៉ី ឡម កើតនៅភូមិតាងួន សង្កាត់ល្វែងឫស្សី
(9-មករា-2017)
ឡឹក លាត ជាឈ្មោះដើមរបស់អតីតយុទ្ធជនមួយដែលបានចូលរួមចលនាតស៊ូបដិវត្តន៍ ជាមួយខ្មែរក្រហម។ បន្ទាប់ពីចូលបដិវត្តន៍នៅឆ្នាំ១៩៧៣ ឡឹក លាត បានផ្លាស់ប្តូរទៅឈ្មោះ បដិវត្តន៍ថា ឡឹក សល និងបានប្រើរហូតមកដល់បច្ចុប្បន្ននេះ។ សល ជាកូនកសិករដែលមាន ស្រុកកំណើតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
(5-មករា-2017)
ខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ដែលនិយាយអំពីខ្មែរបាត់បង់តន្ត្រី រ៉ក់ អេន រ៉ូល នៅក្នុងអំឡុងពេលកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា បានគ្រោងធ្វើការចាក់បញ្ចាំង ជូនប្រជាជនទស្សនានៅតាមវត្តអារ៉ាម ទីប្រជុំជន និងភូមិនានានៅទូទាំងប្រទេស នៅបំណាច់ឆ្នាំ ២០១៦ និងនៅដើម ឆ្នាំ២០១៧ ខាងមុខនេះ។
(30-ធ្នូ-2016)
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ មជ្ឃមណ្ឌលឯកសារកម្ពុជា បានរៀបចំ «វិទិការសាធារណៈ ស្តីពីការផ្សព្វផ្សាយបន្តផ្ទាល់ ការប្រកាសសាលដីកាស្ថាពររបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងសំណុំរឿង០០២ វគ្គ១ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន» នៅវត្តថាឡាបរិវ៉ាត់ ដែលស្ថិតនៅក្នុងឃុំថាឡាវរិវ៉ាត់
(27-ធ្នូ-2016)
ឆែម ឈិន មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឪពុកឈ្មោះ ហែម ឆែម និងម្តាយឈ្មោះ ស៊ិន សាន។ ឈិន មានបងប្អូនពីរនាក់ គឺខ្លួនគាត់និងប្អូនស្រីម្នាក់ឈ្មោះ ឆែម ចាន់រី បច្ចុប្បន្ននៅរស់។ មុនបដិវត្តន៍ ក្រុមគ្រួសាររបស់ ឈិន មានវណ្ណៈភាពជាកសិករកណ្តាលថ្នាក់ក្រោម។
(26-ធ្នូ-2016)
ស្រុកតាវែងស្ថិតនៅក្នុងខេត្តរតនគិរី ជាតំបន់ព្រៃភ្នំដាច់ស្រយាលពីទីប្រជុំជននានា។ តាវែងមិនខុសពីស្រុកដទៃទៀតនៅភូមិភាគឦសានទេ ពីព្រោះជាកន្លែងដែលបង្កលក្ខណៈងាយស្រួលដល់ការលាក់ខ្លួនពង្រឹងកម្លាំងរបស់បដិវត្តន៍ឲ្យក្រហម។ យ៉ង ខាំតឿង ជាជនជាតិព្រៅ អាយុ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង
(22-ធ្នូ-2016)
កងពលលេខ៧០៣ ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ១៩៧២ ជាកងវរសេនាធំលេខ២៦៧ និងនៅខែមិថុនា ឆ្នាំ១៩៧៤ ជាកងពលលេខ១២ ដែលត្រូវបំពេញតួនាទីនៅលើសមរភូមិប្រយុទ្ធភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ យុទ្ធជនច្រើនជាង៥០០០នាក់ របស់កងពលនេះភាគច្រើនជ្រើសរើសចេញមកពីគ្រួសារកសិករនៅក្នុងតំបន់២៥
(21-ធ្នូ-2016)
នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ នៅក្នុងភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រជាជនមានការភ្ញាក់ផ្អើលឈូរឆរ មកចោមរោមមើលឯកសារចម្លើយសារភាពរបស់ ហេង តេង ដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានយកទៅប្រគល់ជូនក្រុមគ្រួសាររបស់ ហេង តេង។ ឆាយ ជ្រុន បាននិយាយថា «នេះជាលើកទីមួយហើយ ដែល
(16-ធ្នូ-2016)
សេង សារី គឺជាយុវនារីក្លាហានម្នាក់ដែលបានចាកចេញពីស្រុកកំណើតចូលបម្រើបដិវត្តន៍ខ្មែរក្រហមនៅឆ្នាំ១៩៧៤។ ក្រោយថ្ងៃ១៧មេសា ១៩៧៥ សារី ត្រូវបានអង្គការបញ្ជូនទៅលត់ដំនៅមន្ទីរព្រៃស ពីបទរត់ចោលសមរភូមិទៅផ្ទះ។ សារី មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។ ឪពុករបស់ សារី ឈ្មោះ គ្រួច ម្តាយឈ្មោះ ជា។
(16-ធ្នូ-2016)
កាលពីខែវិច្ឆិកា កន្លងទៅនេះ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើវេទិកាសាធារណៈមួយស្តីពីការផ្សាយបន្តផ្ទាល់ការប្រកាសសាលដីកាស្ថាពររបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងសំណុំរឿង០០២ វគ្គទី១ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។
(15-ធ្នូ-2016)
នៅក្នុងឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅតាមជនបទនិងតំបន់ដាច់ស្រយាលតែងតែទទួលរងនូវការទម្លាក់គ្រាប់បែក និងការរត់គេចចេញពីផ្ទះសម្បែងស្ទើរគ្មានលស់ថ្ងៃ បណ្តាលមកពីការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ (របបសាធារណរដាខ្មែរ)។ នៅពេលជាមួយគ្នានោះ ខ្មែរក្រហមបានឆ្លៀត
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត