ប្រវត្តិសាស្ដ្រនិងការស្រាវជ្រាវ
(14-ធ្នូ-2016)
សាក្សីដែលមានវ័យចំណាស់នៅតាមភូមិស្រុកដាច់ស្រយាល ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម តែងតែនិទានរឿងប្រាប់កូនចៅរបស់ខ្លួន និងញាតិមិត្តជិតខាង។ យាយ គឹម មឹន អាយុ៧៥ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបរាប់ប្រាប់ខ្ញុំអំពីខ្សែជីវិតរបស់យាយដែលឆ្លងកាត់ជាច្រើនជំនាន់មកថាៈ
(14-ធ្នូ-2016)
ជួបគ្នាដោយចៃដន្យនៅការិយាល័យផ្តល់ព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ំប្រុសម្នាក់បានសួរនាំខ្ញុំយ៉ាងច្រើន ថាតើសៀវភៅណាខ្លះដែលសរសេរទាក់ទងនឹងរបបខ្មែរក្រហម។ តាមរយៈកាយវិការរបស់គាត់ ហាក់ដូចជាចង់ដឹងយ៉ាងខ្លាំងអំពីរឿងរ៉ាវដែលទាក់ទងនឹងរបបខ្មែរក្រហម។ ជួយរកសៀវភៅជូនគាត់បណ្តើរ ខ្ញុំឆ្លៀតសួរនាំ
(13-ធ្នូ-2016)
ទេព លឹម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញ សំបុត្រដែលប្អូនប្រុសសរសេរក្នុងបំណងផ្ញើមកសួរសុខទុក្ខឪពុក និងបងប្អូននៅស្រុកកំណើតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង កាលពីឆ្នាំ១៩៧៨។ លឹម បានឲ្យដឹងថា រហូតដល់សព្វថ្ងៃ គាត់នៅតែទន្ទឹងរង់ចាំដំណឹងពីប្អូន ហើយគាត់ ក៏មិននឹកស្មានថាប្អូនរបស់គាត់សរសេរ
(12-ធ្នូ-2016)
យាយ ម៉ក់ សោភ័ណ្ឌ មានអាយុ៧៤ឆ្នាំ។ គាត់មានកូនប្រុសស្រីប្រាំមួយនាក់។ កូនរបស់គាត់ពីរនាក់បានស្លាប់ដោយសារជំងឺ នៅសល់កូនបួននាក់ រស់នៅខេត្តតាកែវ កំពត និងភ្នំពេញ ដោយមានមុខរបររៀងៗខ្លួន។ កូនរបស់គាត់ខ្លះមិនបានរៀនខ្ពស់ទេ ដោយសារកើតក្នុងសម័យសង្គ្រាម។ សព្វថ្ងៃគាត់រស់នៅជាមួយកូនស្រីពីរនាក់ នៅម្តុំសំណង់ដប់ពីរ ក្នុងទីក្រុងភ្នំពេញ។
(9-ធ្នូ-2016)
បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចជួបជុំគ្នារួច គ្រួសាររបស់ខ្ញុំតែងតែពិភាក្សាគ្នាអំពីរឿងរ៉ាវ ឬបញ្ហា នានាដែលម្នាក់ៗបានជួបប្រទះ ទាំងរឿងសប្បាយ និងមិនសប្បាយ។ អ៊ំស្រីធំរបស់ខ្ញុំ ឈឹម មុំ គឺជាបងស្រីរបស់ ឪពុកខ្ញុំ បានរៀបរាប់អំពីហេតុការណ៍ដ៏គួរឲ្យហួសចិត្ត និងអស់សំណើចនានា ដែលគាត់ និងក្រុមគ្រួសារបានជួបប្រទះក្នុងអំឡុងស្រុកមាន
(9-ធ្នូ-2016)
អតីតកាលនៃរបបខ្មែរក្រហមតែងតែដក់ជាប់នៅក្នុងចិត្តអ្នកដែលធ្លាប់ឆ្លងកាត់របបនេះជានិច្ច ទោះបីជារឿងរ៉ាវទាំងនេះ បានកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយ ដែលក្នុងចំណោមអ្នករស់រានទាំងនោះក៏មាន អ៊ំប្រុស អាន ម្នាក់ដែរ។
(8-ធ្នូ-2016)
នៅមុនពេលដែលខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញ អ៊ំស្រី សែម សុវុទ្ធី រស់នៅក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ក្រុងភ្នំពេញជាមួយនឹងបងប្អូនប្រុស៨នាក់។ ឪពុករបស់អ៊ំស្រីជាមន្រ្តីក្រសួង ឃោសនាការ ដូច្នេះគ្រួសារគាត់មានជីវភាពធូរធារ និងសំបូរសប្បាយខ្លាំងណាស់នាពេលនោះ។ ប៉ុន្តែកុមារភាពដ៏រីករាយរបស់គាត់ត្រូវបានរលាយបាត់
(7-ធ្នូ-2016)
លោកតា សុខ ទិន មានអាយុ៧៧ឆ្នាំ រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាទិន មានប្រពន្ធ ឈ្មោះ ព្រាប អ៊ុល និងមានកូនប្រុសស្រីចំនួន៦នាក់។ សព្វថ្ងៃ តាទិន ប្រកបរបរធ្វើស្រែ ចម្ការ។ ទោះបីជា តាទិន មានអាយុច្រើនក៏ដោយ ប៉ុន្តែ មើលទៅគាត់ មានកម្លាំងពលំមាំមួន បើប្រៀបធៀបនឹងមនុស្សដែល មានវ័យដូចគាត់ឯទៀត។
(7-ធ្នូ-2016)
បន្ទាប់ពីខ្មែរក្រហមទទួលជ័យជម្នះទូទាំងប្រទេស ប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតំបន់ទីប្រជុំជននានា ត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីផ្ទះសម្បែងឲ្យទៅរស់នៅទីជនបទ។ ជាក់ស្តែង ម៉ៅ វុទ្ធី ក៏ជាប្រជាជនម្នាក់ ក្នុងចំណោមប្រជាជនដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដែរ។
(6-ធ្នូ-2016)
អន្លង់វែងគឺជាទីតាំងដែលខ្មែរក្រហម ធ្វើការកាន់កាប់នៅរយៈកាលចុងក្រោយនៃរបបខ្លួន។ ជាជម្រើសដ៏ល្អរបស់មេដឹកនាំខ្មែរក្រហម ដែលបានរើសទីតាំងនេះ ដើម្បីឈរជើងតស៊ូជាមួយខ្មាំងសត្រូវ ព្រោះតំបន់នេះជាតំបន់ដាច់ស្រយាល ឆ្ងាយពីការគ្រប់គ្រងរបស់រដ្ឋាភិបាល និងជាពិសេសតំបន់នៅជាប់នឹងព្រំដែនថៃ ងាយស្រួសក្នុងការទំនាក់ទំនងកិច្ចការផ្សេងៗជាមួយប្រទេសជិតខាង។
(6-ធ្នូ-2016)
ស្ថិតក្នុងអាយុ៦១ឆ្នាំ បុរសវ័យចំណាស់ម្នាក់ដែលមានសម្បុរស្រអែមសណ្តែកបាយ ច្រមុះរាងស្រួចបន្តិច និងមានកម្ពស់ខ្ពស់ មានឈ្មោះថា គឹម យ៉ាន ដែលធ្លាប់ជាយុទ្ធជននាសម័យកម្ពុជាប្រជាធិបតេយ្យ បាននិយាយបង្ហើបពីប្រវត្តិរូបសង្ខេប និងរៀបរាប់ពីដំណើរជីវិតដែលឥតកោះឥតត្រើយក្រោមការដឹកនាំរបស់ ប៉ុល ពត ដែលធ្វើឲ្យគាត់មាន
(5-ធ្នូ-2016)
ក្រោយរបបខ្មែរក្រហមបានបញ្ចប់ ប្រជាជនម្នាក់ៗរាប់ទាំងអតីតកម្មាភិបាលខ្មែរក្រហមផង បានធ្វើដំណើរត្រឡប់ទៅភូមិកំណើត ដើម្បីស្វែងរក និងជួបជុំគ្រួសារវិញ។ ក្នុងនោះដែរ ក៏មានអតីតខ្មែរក្រហមមួយចំនួនបានសម្រេចចិត្តមិនត្រឡប់ទៅស្រុកកំណើតវិញទេ ក៏ព្រោះតែអតីតភាពរបស់ខ្លួន។
(5-ធ្នូ-2016)
សោម វ៉ែន មានស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គាត់ជាកូនប្រុសច្បងក្នុងចំណោមបងប្អូនប្រុសស្រីបីនាក់ នៅក្នុងគ្រួសារកសិករមួយ។ វ៉ែន បានរៀបការនៅអាយុ១៩ឆ្នាំ ជាមួយប្រពន្ធឈ្មោះ ភក្តី និងមានកូនបីនាក់។ នៅឆ្នាំ១៩៧៤ ដោយសារតែភូមិស្រុករបស់ វ៉ែន ស្ថិតក្នុងតំបន់រំដោះ ទើបគាត់ស្ម័គ្រចិត្តចូលធ្វើជាយោធាខ្មែរក្រហម
(5-ធ្នូ-2016)
កាលពីសប្តាហ៍មុន ខ្ញុំនិងនិស្សិតមួយចំនួនទៀត បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាមួយទៅកាន់ស្រុកអន្លង់វែង ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ខ្ញុំពិតជាចាប់ អារម្មណ៍ចំពោះអន្លង់វែង ព្រោះខ្ញុំមិនធ្លាប់បានទៅតំបន់នេះពីមុនមកទេ។ ខ្ញុំគ្រាន់តែឮតាមចាស់ទុំ ឪពុកម្តាយដំណាលប្រាប់ប៉ុណ្ណោះ ថាអន្លង់វែងជាតំបន់ដែល
(2-ធ្នូ-2016)
ការធ្វើដំណើរដ៏វែងឆ្ងាយឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ មើលទៅតាមដងផ្លូវ ឃើញព្រៃភ្នំក្រំថ្ម និងវាលស្រែល្វឹងល្វើយ ធ្វើឲ្យខ្ញុំនឹករលឹកដល់ស្រុកកំណើតជាខ្លាំង។ អ្វីដែលធ្វើឲ្យនឹកគិតនៅ ពេលនេះ គឺខ្ញុំគិតពីតំបន់អន្លង់វែងដែលខ្ញុំកំពុងតែធ្វើដំណើរទៅជាមួយនឹងក្រុមនិស្សិតមួយចំនួនទៀតក្នុងដំណើរទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្ត្រអន្លង់វែង
(2-ធ្នូ-2016)
ទឹត វែក បានចំណាយពេលស្ទើរពេញមួយជីវិតរបស់ខ្លួនក្នុងសង្គ្រាម។ គាត់បានឆ្លងកាត់ និងប្រយុទ្ធនៅសមរភូមិជាច្រើន រហូតដល់ធ្លាក់ខ្លួនពិការជើងម្ខាងដោយសារជាន់មីននៅអំឡុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម។
(1-ធ្នូ-2016)
នាងខ្ញុំ ជួប ផានិត ជានិស្សិតស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ នាងខ្ញុំបានចុះមកទស្សនកិច្ចរយៈពេលបីថ្ងៃនៅតំបន់អន្លង់វែង ដែលជាសមរភូមិចុងក្រោយរបស់ខ្មែរក្រហម។ ជិះក្នុងចម្ងាយផ្លូវដ៏វែងពីភ្នំពេញមកអន្លង់វែង បានធ្វើឲ្យខ្ញុំគិត និងចង់ដឹងពីការតស៊ូ ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់នេះ
(29-វិច្ឆិកា-2016)
របបកម្ពុជាប្រជាធិបតេយ្យបានចាប់ផ្តើមនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ និងបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ទោះបីរបបកម្ពុជាប្រជាធិបតេយ្យធ្លាក់ពីអំណាចក៏ដោយ ប៉ុន្តែនៅតំបន់មួយចំនួន ដូចជាអន្លង់វែងបានបន្តការវាយប្រយុទ្ធរហូតដល់ឆ្នាំ១៩៩៨។ ដោយសារតែសង្គ្រាមបានធ្វើប្រជាជនកម្ពុជា រួមទាំងយោធាខ្មែរក្រហម បាត់បង់ជីវិត
(29-វិច្ឆិកា-2016)
ម៉ុក គឹមឡាយ មានស្រុកកំណើតនៅភូមិដូនលាវ ឃុំប្រាសាទអណ្តែត បច្ចុប្បន្នឃុំចន្ទស ស្រុកសូត្រនិគម ខេត្តសៀមរាប។ គឹម ឡាយ ជាកូនដែលកើតក្នុងគ្រួសារកសិករ និងមានបងប្អូនប្រុសស្រី៩នាក់។ គាត់បានរៀនសូត្រត្រឹមថ្នាក់ទី៧ (សង្គមចាស់) អាចសរសេរ និងអានបាន។
(29-វិច្ឆិកា-2016)
អន្លង់វែងជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមប្រឆាំងរដ្ឋាភិបាល។ ប្រជាជននៅក្នុងតំបន់នេះស្ទើរគ្រប់វ័យ បានចូលបម្រើចលនាខ្មែរក្រហមតាមរយៈការឃោសនា និងការចាត់តាំង។ ប្រជាជនដែលបានចូលចលនានេះ ត្រូវបានបែងចែកទៅតាមមន្ទីរ អង្គភាពទ័ពការពារព្រំដែន អង្គភាពដឹកជញ្ជូន ឬក្រុមយាមឃ្លាំងសម្ភារ។ ជាក់ស្តែងខ្ញុំបានជួបអ៊ំ សោម ភាពអាយុ៦០ឆ្នាំ មានទីលំនៅឃុំត្រពាំងប្រិយ៍
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត