ឯកសារ
(22-វិច្ឆិកា-2017)
ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមានតួនាទីជាយុទ្ធជន តំបន់២៥។ ឆ្នាំ១៩៧៣ អឿង បានចូលបក្សពលករវៀតណាមប្រឆាំងនឹងអង្គការ។
(14-វិច្ឆិកា-2017)
ឈ្មោះ តាំង អាន ហៅ អេន ភេទប្រុស អាយុ២៨ឆ្នាំ (គិតត្រឹមឆ្នាំ១៩៧៧) កើតនៅភូមិសម៉ចិន សង្កាត់ពោរុំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនអង្គការចាប់ខ្លួនមាននាទីជាអនុលេខាវរសេនាតូចលេខ៧០៩ វរសេនាធំ៦០២ កងពលទី១៧៤ នៅក្រុងកំពង់ចាម ភូមិភាគកណ្តាល។
(31-តុលា-2017)
ឈ្មោះដើម ហែម ហេង ពេលចូលបដិវត្តន៍ឈ្មោះ ហែម អឿន មានអាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ នាទីជាប្រធានមន្ទីរវរសេនាតូចលេខ៨០៥ កងពលលេខ៨០១។ អឿន មានលំនៅនៅភូមិស្លា ឃុំឈើទាល ស្រុកស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅខេត្តស្វាយរៀងដដែល។
(27-តុលា-2017)
ដកស្រង់ចេញពីឯកសារលេខ J០០០៤៦   សាយ អាត អាយុ២៣ឆ្នាំ (ក្នុងឆ្នាំ១៩៦៩) មានស្រុកកំណើតនៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី តំបន់៣។ អាត ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៧។ មុនពេលអង្គការចាប់ខ្លួន អាត មាននាទីជាសមាជិកកងតូច កងចល័តនិមិត្ត ភូមិភាគពាយ័ព្យ។ កំណត់ហេតុរបស់ អាត ត្រូវបានធ្វើចប់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៧៧
(6-មេសា-2017)
តាមរយៈរបាយការណ៍ពាណិជ្ជកម្ម នៅក្នុងឆ្នាំ១៩៧៥ យើងឃើញថា កម្ពុជាប្រជាធិបតេយ្យបានធ្វើពាណិជ្ជកម្មតែជាមួយប្រទេសចិន និងប្រទេសកូរ៉េខាងជើង។ មកដល់ឆ្នាំ១៩៧៦ ប្រទេសចិននៅតែជាដៃគូដ៏សំខាន់របស់កម្ពុជាប្រជាធិបតេយ្យ។ ក្រៅពីប្រទេសចិនក៏មានប្រទេសមួយចំនួនទៀតដូចជា ហុងកុង ថៃ វៀតណាម និងកូរ៉េ។ ភាគច្រើនទំនិញត្រូវបាននាំចូលតាមសមុទ្រ។
(29-មីនា-2017)
ដាំ ណារ៉ុង ហៅ ដាំរ៉ុង ជាអតីតទាហានស័ក្តិ២ការិយាល័យអាកាសចរនេរបបសាធារណរដ្ឋខែ្មរ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច គាត់និងក្រុមគ្រួសារមិនត្រូវបានជម្លៀសចេញពីភូមិគោកពន្លៃ ឃុំឱម៉ាល់ ស្រុកភ្នំសំពៅ ខេត្តបាត់ដំបងទេ។ ដោយសារគាត់ជាទាហានរបស់របប លន់ នល់ និងជាមុខសញ្ញារបស់អង្គការខ្មែរក្រហមផង
(10-មីនា-2017)
របបកម្ពុជាប្រជាធិបតេយ្យបានស្ថាបនាប្រទេសដោយចាប់ផ្តើមពីចំណុចសូន្យ ពោលគឺកម្ទេចចោលអ្វីៗទាំងអស់ដែលជាសំណល់ពីរបបមុន។ ការិយាល័យរដ្ឋបាល សាលារៀនផ្សារលក់ទំនិញ ប្រាក់កាស...ត្រូវបានបំបិទចោលទាំងស្រុង។ អ្វីៗទាំងអស់ដែលជាកម្មសិទ្ធិឯកជនត្រូវកាត់ផ្តាច់។ ដោយសារតែយល់ឃើញថាកម្មសិទ្ធិឯកជនជាដើមហេតុនៃវិសមភាព និងអំពើពុករលួយនៅក្នុងសង្គមខែ្មរក្រហម
(6-មីនា-2017)
ជូ ជេត ហៅ ស៊ី គឺជាលេខាភូមិភាគបស្ចិមរបស់កម្ពុជាប្រជាធិបតេយ្យ ដែលត្រូវចាប់ខ្លួនឃុំឃាំងនៅមន្ទីរស-២១ នៅឆ្នាំ១៩៧៨។ ជូ ជេត មានឈ្មោះបដិវត្តន៍ ស៊ី ឪពុកឈ្មោះយូ ជូ ម្តាយឈ្មោះអ៊ិន ប៊ូ។ ជេត មានតែពីរនាក់នឹងបងប្រុសឈ្មោះ ជូ ជា ដែលបានស្លាប់តាំងពីអាយុ២០ឆ្នាំ។ ប្រពន្ធរបស់ ជេត ឈ្មោះណេន ឈ្មោះបដិវត្តន៍ លី ក្នុងរបបខ្មែរក្រហមមាននាទីជាលេខាស្រុកឧដុង្គ តំបន់៣២
(2-មីនា-2017)
តូ ធីភាគ កើតក្នុងត្រកូលអាជីវករ មានឪពុកឈ្មោះ តូ ហយ និងម្តាយឈ្មោះ អៀប ភឿង។ ធីភាគ មានស្រុកកំណើតនៅភូមិស្វាយប៉ោ ឃុំសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់ ធីភាគ ប្រកបរបររត់ពន្ធស្ករសពីភ្នំពេញទៅលក់នៅបាត់ដំបង។ នៅក្នុងឆ្នាំ១៩៤២ ឪពុកម្តាយរបស់ ធីភាគ បានលែងលះគ្នា ប៉ុន្តែ ធីភាគ នៅបន្តការសិក្សានៅខេត្ត
(28-កុម្ភៈ-2017)
ហង់ បូ ភេទប្រុស អាយុ៣៦ឆ្នាំ (គិតត្រឹមឆ្នាំ១៩៧៧) មានស្រុកកំណើតនៅភូមិកំពង់គោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ តំបន់៤៣ ភូមិភាគកណ្តាល។ ឪពុកឈ្មោះ ហង់ អាយុ៦០ឆ្នាំ (រស់) ម្តាយឈ្មោះ ស៊ាន អាយុ៥៥ឆ្នាំ (រស់)។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មុនពេលចាប់ខ្លួន បូ ជាប្រធានពេទ្យកងពល១៧៤ ភាគកណ្តាល។
(23-កុម្ភៈ-2017)
យ៉ាម ប៉ាឡាត់ គឺជាឈ្មោះអ្នកទោសរបស់អង្គការម្នាក់ មានអាយុ២៦ឆ្នាំ ជនជាតិព្នង មានស្រុកកំណើតនៅភូមិរំបាង ឃុំណាំប៉ាក់ ស្រុកអណ្តូងពេជ ខេត្តរតនគិរី។ ឪពុកម្តាយរបស់ ប៉ាឡាត់ ត្រូវបានអង្គការចាប់ខ្លួននៅឆ្នាំ១៩៧០ និងបានបាត់ខ្លួនរហូតតាំងពីពេលចាប់ខ្លួនមក។ ចំណែក ប៉ាឡាត់ ផ្ទាល់វិញ ក៏ត្រូវអង្គការចាប់ខ្លួននៅចុង
(22-កុម្ភៈ-2017)
អ៊ឹម យឿត មុនរបបខ្មែរក្រហម ធ្វើជាគ្រូបង្រៀន ហើយនៅក្នុងរបបខ្មែរក្រហម យឿត ត្រូវបានអង្គការចាត់ជាប្រជាជនថ្មី និងរស់នៅស្រុកភ្នំសំពៅ តំបន់៣ ភូមិភាគពាយ័ព្យ។ នៅក្នុងចម្លើយសារភាពរបស់ យឿត ដែលមានចំនួន៣៣ទំព័រ យឿត បានរៀបរាប់ពីសកម្មភាពរបស់ខ្លួនក្នុងការប្រឆាំងនឹងអង្គការ ការរៀបចំគម្រោង និងខ្សែសង្វាក់
(22-កុម្ភៈ-2017)
១) អំពីលទ្ធផលនៃការអនុវត្តភារកិច្ចនយោបាយរបស់ បក្សឆ្នាំ១៩៧៦
ក្នុងរយៈ៦ខែកន្លងទៅនេះ បក្សយើងបានដឹកនាំប្រជាជនយើង សម្រេចបានលទ្ធផលដ៏ល្អប្រពៃ ក្នុងការអនុវត្តភារកិច្ចនយោបាយរបស់បក្សឆ្នាំ១៩៧៦។
(21-កុម្ភៈ-2017)
១)សភាពការណ៍នៃបដិវត្តន៍ប្រជាជាតិ រំឭកអំពីរដ្ឋប្រហារ និងសង្គ្រាមឈ្លានពានរបស់ចក្រពត្តិអាមេរិក និងការបរាជ័យរបស់វា ចាប់តាំងពីថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ចក្រពត្តិអាមេរិកមានគោលបំណងយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋានសឹករបស់វា គឺតាំងមូលដ្ឋានសឹកមិនវាយបេ.៥២ មកទម្លាក់លើប្រជាជនកម្ពុជា
(21-កុម្ភៈ-2017)
កម្មវត្ថុៈ អំពីការទម្លាក់គ្រាប់បែករបស់ចក្រពត្តិអាមេរិក លើក្រុងសៀមរាបថ្ងៃទី២៥-២-៧៦កាលពីថ្ងៃទី២៥-២-៧៦ នៅម៉ោង៨កន្លះព្រឹក មានយន្តហោះមួយគ្រឿងទម្លាក់គ្រាប់បែក៣ គ្រាប់លើក្រុងសៀមរាប ហើយម៉ោង២រសៀលយន្តហោះ២គ្រឿងទៀតមកទម្លាក់គ្រាប់បែក១គ្រាប់នៅកន្លែងដដែល
(21-កុម្ភៈ-2017)
ការចង្អុលបង្ហាញរណ្តៅសាកសពចំនួនបីកន្លែងនៅក្នុងបរិវេណព្រៃស្ទឹងតូច តាមរយៈសាក្សីនៅឃុំកក់ ស្រុកពញាក្រែកពីរនាក់គឺ យ៉ែម យុទ្ធ និង ង៉ែត សំអឿន បានឈានទៅដល់ការបង្ហើបឲ្យដឹងពីការសម្លាប់រង្គាលជីវិតមនុស្សចំនួនមួយភូមិក្នុងរយៈពេលជិតមួយសប្តាហ៍ កាលពីអំឡុងខែមិថុនា ឆ្នាំ១៩៧៨ នៅភូមិបុស្ស ឃុំដូនតី ស្រុកពញាក្រែក
(15-កុម្ភៈ-2017)
ឈូក ម៉ឹងម៉ៅ ជាអតីតអធិការបឋមសិក្សានៅខេត្តតាកែវ កំពង់ស្ពឺ កំពត និងស្វាយរៀង។ ក្រោយមកគាត់ត្រូវបានតែងតាំងធ្វើជាទូតប្រចាំប្រទេសស្វីស ហើយបានត្រឡប់ចូលមកស្រុកខ្មែរវិញក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ។ ចំពោះអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ មិនថានៅ
(10-កុម្ភៈ-2017)
ក) ខ្លឹមសារសតិអារម្មណ៍
I. អំពីបដិវត្តន៍សង្គមនិយមគ្រប់ផ្នែកមុនរៀន យើងខ្ញុំយល់តាមការអប់រំរបស់បក្សជាបន្តបន្ទាប់ថា បច្ចុប្បន្នគឺធ្វើបដិវត្តន៍សង្គមនិយម និងកសាងសង្គមនិយម។ តែការជ្រួតជ្រាបជាជំហររបស់យើងខ្ញុំ យើងខ្ញុំសូមលើកឡើងដើម្បីរាយការណ៍ដូចតទៅ ៖
(10-កុម្ភៈ-2017)
ផេង ស៊ន់ មានឈ្មោះបដិវត្តន៍ ជ័យ ជាអតីតប្រធានពាណិជ្ជកម្មភូមិភាគកណតាលនេកម្ពុជាប្រជាធិបតេយ្យ។ ជ័យ ត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៧ ពីបទរួមគំនិតធ្វើវិទ្ធង្សនាប្រឆាំងនឹងបដិវត្តន៍។ បន្ទាប់ពីត្រូវឃុំឃាំង និងសួរចម្លើយនៅមន្ទីរស-២១ អស់រយៈពេល៥ខែ ជ័យត្រូវអង្គការកម្ទេចនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧៧ ក្នុងអាយុ២៦ឆ្នាំ។
(7-កុម្ភៈ-2017)
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៧៧
១) ភារកិច្ចនយោបាយរួមរបស់បក្សក្នុងឆ្នាំ១៩៧៧ឈរលើមូលដ្ឋាននៃមាគ៌ាយុទ្ធសាស្រ្តថ្មីរបស់បក្សដែលបានកំណត់នៅដើមឆ្នាំ១៩៧៦ តាមការបន្តធ្វើបដិវត្តន៍សង្គមនិយម និងការកសាងសង្គមនិយមនៅកម្ពុជា។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត