ឯកសារ
(20-ធ្នូ-2016)
អ៊ីវ សេនារក្ស មានស្រុកកំណើតនៅក្នុងសង្កាត់លេខ៤ ទីក្រុងភ្នំពេញ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម (ឆ្នាំ១៩៦២) សេនារក្ស បានមកធ្វើការនៅក្រសួងការបរទេសភ្នំពេញ ក្រោយមកធ្វើជាអនុពន្ធនៅស្ថានទូតរុស្ស៊ីនៅទីក្រុងមូស្គូ។ អ៊ីវ សេនារក្ស និងមន្ត្រីទូតកម្ពុជាមួយចំនួនបានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីអនុវត្តផែនការរបស់សូវៀតដែលបានដាក់ឲ្យធ្វើ។ នៅពេលមកដល់កម្ពុជា
(19-ធ្នូ-2016)
ដោយវិទ្យុផ្សាយសំឡេងកម្ពុជាប្រជាធិបតេយ្យបានផ្សាយពីលើកមុន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៧៨ វេលាព្រឹក សមមិត្តប៉ុល ពត លេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា រដ្ឋមន្ត្រីទី១នៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានទទួលជួបសន្ទនាជាមួយសមមិត្ត លីន ណាន នាយករងអន្តរជាតិនៃទីភ្នាក់ងារសារព៍ត៌មាន ស៊ិន ហ្វ័រ និងគណៈ
(19-ធ្នូ-2016)
ថ្ងៃទី៦ ខែមីនា វេលារសៀលខាង៧ បានដំណើរមកដល់កន្លែងធ្វើការរបស់យើងតាមកំណត់។
១) សមាសភាពប្រតិភូមាន ៖
ប្រតិភូយោធាភូមិភាគទី៥ រួមមាន១៥នាក់ ក្នុងនេះមាន លីយ៉ាង ជាប្រធាន ក្នុងនេះកម្មាភិបាលទទួលខុសត្រូវខេត្តផ្លេគូកង់ទុំ ៣នាក់
(19-ធ្នូ-2016)
ចាប់តាំងពីថ្ងៃ១៧ មេសា ១៩៧៥ ជាថ្ងៃដែលយើងរំដោះក្រុងភ្នំពេញ និងទូទាំងប្រទេស សភាពការណ៍មានការប្រែប្រួលក្រឡាប់ចាក់លើគ្រប់វិស័យ។ បក្សភូមិភាគចាប់អារម្មណ៍ និងមានវិធានការអប់រំ និងណែនាំបន្តបន្ទាប់ដល់កងកម្លាំងប្រដាប់អាវុធយើងដើម្បីចៀសវាងនូវការវិវឌ្ឍន៍មិនល្អ ពិសេសដើម្បីទប់ទល់ចំពោះសតិអារម្មណ៍ កម្មសិទ្ធិសួនតួ និងបាតុភាពមិនល្អផ្សេងៗគ្រប់បែបយ៉ាង។
(15-ធ្នូ-2016)
មេដឹកនាំថៃបានឃុបឃិតជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង និង ប៉ុល ពត ដើម្បីប្រឆាំងនឹងប្រទេសនៅក្នុងឥណ្ឌូចិនទាំងបី ក្នុងគោលបំណងអនុវត្តនូវគោលនយោបាយវាតទីនិយមនិងត្រួតត្រានិយមទៅលើប្រទេសដទៃ។ មនុស្សទាំងអស់ច្បាស់ជានៅចាំបានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងនៃរបប ប៉ុល ពត នៅគ្រាដែលគោលនយោបាយប្រតិកិរិយា
(15-ធ្នូ-2016)
នៅក្នុងវចនានុក្រមខ្មែរដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៦៧ បានឲ្យនិយមន័យ«សិទ្ធិ» ថា ផលសម្រេច សេចក្តីសម្រេច សេចក្តីសុខ សេចក្តីខ្លាំងពូកែ សេចក្តីសម្រេចតាមអំណាចច្បាប់ អំណាចសេចក្តីអង់អាច មុខការដែលត្រូវសម្រេចលើខ្លួន...។ នៅក្នុងសៀវភៅ «លោកប្រជាធិបតេយ្យ» បោះពុម្ពនៅឆ្នាំ១៩៩៤ រៀបរៀងដោយវិទ្យាស្ថានសាធារណរដ្ឋ
(13-ធ្នូ-2016)
បក្សយើងបានរៀបចំផែនការកសាងសង្គមនិយមរយៈ យូរឆ្នាំ។ ផែនការយើងរៀបចំបានត្រឹមត្រូវជាអតិបរមា។ បើផែនការត្រឹមត្រូវជាមូលដ្ឋានហើយ ទុកជាជ័យជម្នះជាមូលដ្ឋាន។ ផែនការនេះត្រូវយកទៅអនុវត្តជាក់ស្តែង។ តើអ្នកណាជាអ្នកអនុវត្ត ធ្វើឲ្យផែនការបានសម្រេចជ័យជម្នះ។ អនុវត្តនឹងសម្រេចបានល្អ ឬមិនល្អ គឺអាស្រ័យលើកម្លាំង
(1-ធ្នូ-2016)
ឈ្មោះ ឈាង ភឿង ហៅ រឿង មានអាយុ២១ ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មានគ្រួសារហើយ។ ភឿង មានស្រុកកំណើតនៅ ភូមិតាំង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (៩បច្ចុប្បន្ននេះនៅក្នុងភូមិភាគបស្ចិម)។ មុខអង្គការចាប់ ភឿង មានតួនាទីជាប្រធានរោងចក្រត្បាញត-២ ក្រសួងឧស្សាហកម្ម។
(29-វិច្ឆិកា-2016)
ក្នុងរយៈកន្លងមក បក្សបានយកចិត្តទុកដាក់ ឃោសនាអប់រំ បំពាក់បំប៉ន និងពង្រឹងគោលជំហរវណ្ណៈអធន ឲ្យដល់យុវជន យុវនារីបដិវត្តន៍យើងជាប់ជានិច្ច។ ដោយបានជ្រួតជ្រាប និងប្រកាន់ខ្ជាប់នូវគោលជំហរវណ្ណៈអធន យុទ្ធជន យុទ្ធនារីយើងទាំងនៅសមរភូមិមុខ ទាំងនៅសមរភូមិក្រោយ ទាំងនៅតាមមន្ទីរ ក្រសួង និងការដ្ឋានបដិវត្តន៍នានា
(17-វិច្ឆិកា-2016)
(ដកស្រង់ចេញពីឯកសារលេខ៤៦៣ បបគខ)

ស្វាយ អាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ កើតនៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមានប្រពន្ធឈ្មោះ នី បច្ចុប្បន្នជាយុវនារីកាត់ ដេររដ្ឋនៅផ្សារអូរឫស្សី ភ្នំពេញ។
(16-វិច្ឆិកា-2016)
ពេលដែលខ្ញុំបានឮដំណឹងតាមវិទ្យុផ្សាយសំឡេងរបស់កម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី៨ សីហា ១៩៩៦ ចោទប្រកាន់ខ្ញុំថា រត់ចោលជួរក្បត់ជាតិ ក្បត់ប្រជាជនមក ខ្ញុំដែលកំពុងព្យាបាលជំងឺ មានការរន្ធត់យ៉ាងខ្លាំង ពីព្រោះក្នុងជីវិតដឹកនាំតស៊ូរាប់សិបឆ្នាំដើម្បីជាតិ និងប្រជាជនរបស់ខ្ញុំ ខ្ញុំមិនដែលនឹកឃើញដ៏តិចតួចឡើយ នូវគំនិតថាខ្លួនខ្ញុំអាចទៅជាអ្នកក្បត់ជួជាតិ
(8-វិច្ឆិកា-2016)
យ៉ាន់ ឃី ជាយុទ្ធជនធ្វើការនៅក្នុងក្រុមសួរចម្លើយនៅមន្ទីរស-២១ នៃរបបខ្មែរក្រហម។ យ៉ាន់ ឃី បានត្រូវចាប់ខ្លួនតាមការឆ្លើយដាក់ជាខ្សែរយៈរបស់យុទ្ធមិត្ត ដែលអង្គការបានចាប់និងសួរចម្លើយ។ យ៉ាន់ ឃី មានវាសនាមិនខុសពីមិត្តរួមការងារប៉ុន្មានឡើយ ករណីដូចជា ណុប នួន, អូយ ងនលី, ងិល គង់។ ក្រោយពីសួរចម្លើយរួច
(7-វិច្ឆិកា-2016)
តាម៉ុក មានឈ្មោះដើម អ៊ុង ជឿន។ តាម៉ុក មានឈ្មោះហៅក្រៅជាច្រើនទៀតដូចជា តា១៥, ឈិត ជឿន, ឯក ជឿន, អាចារ្យ ជឿន និង ងួន កង។ តាម៉ុក កើតនៅឆ្នាំខាល ត្រូវនឹងឆ្នាំ១៩២៦ នៅភូមិប្រគាប ឃុំត្រពាំងធំ (ត្បូង) ស្រុកត្រាំកក់ ខេត្តតាកែវ តំបន់៣៣ ភូមិភាគនិរតី។ តាម៉ុក បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ អ៊ុក ខឹម។
(4-វិច្ឆិកា-2016)
ហែម សុត ហៅ សៀន ភេទប្រុស អាយុ២៨ឆ្នាំ កើតនៅ ភូមិក្រចាប់ក្រោម ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សៀន មានតួនាទីជាប្រធាន ឧស្សាហកម្មភូមិភាគកណ្តាល។ សៀន ត្រូវបានអង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៧។ យើងមិនដឹងថា ចម្លើយសារភាពរបស់ សៀន ដែលសរសេរដោយដៃ
(3-វិច្ឆិកា-2016)
ឈឹម វ៉ាន់សាត ភេទប្រុស មានអាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ និងមានស្រុកកំណើតនៅភូមិល្វា ឃុំល្វា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វ៉ាន់សា់ត មានប្រពន្ធឈ្មោះប៉ែន សាគុំ អាយុ២៨ឆ្នាំ មានលំនៅដើមនៅភូមិវាលស្បូវ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបច្ចុប្បន្ននៅក្នុងអង្គភាពកសិកម្ម ស្រុកកោះជ័យ ទទួលនាទីជាអនុប្រធាន។
(28-តុលា-2016)
របបកម្ពុជាប្រជាធិបតេយ្យបានដំណើរការកសាងប្រទេស ដោយផ្អែកលើវិស័យកសិកម្មជាចម្បង នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ខ្លួនពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជន ឲ្យទៅរស់នៅតំបន់ជនបទឆ្ងាយៗ ដោយសំអាងហេតុផលពីរគឺ ទីមួយៈ ការពារបដិវត្តន៍កុំឲ្យខ្មាំងវាយពីក្រោយខ្នង និងទីពីរៈ
(28-តុលា-2016)
លាង អ៊ាងម៉េង ហៅ ឡាច លាង ធ្លាប់ជាកម្មកររោងក្រឡឹងនៅភ្នំពេញ។ លាង អ៊ាងម៉េង បានចូលបក្សពលករវៀតណាមនៅឆ្នាំ១៩៦៥។ នៅឆ្នាំ១៩៧០ គាត់បានដឹកនាំបក្ខពួកមួយចំនួនទៅបង្កប់ក្នុងបដិវត្តន៍នៅខេត្តកំពង់ស្ពឺ។ នៅឆ្នាំ១៩៧៥ គាត់ត្រូវបានផ្លាស់មកនៅរោងក្រឡឹងចោមចៅរហូតដល់ពេលអង្គការចាប់ខ្លួន។
(26-តុលា-2016)
ចៅ សាវ៉ាន មានអាយុ២៩ឆ្នាំ កើតនៅភូមិតាគ្រៃ ឃុំស្រៃអន្ទាក់ ស្រុកប៉ៃលិន ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៦៩ សាវ៉ាន បានចូលធ្វើគិញការពារភូមិ បន្ទាប់មកនៅឆ្នាំ១៩៧៤ គាត់បានចូលស៊ើបការណ៍ពីខ្មែរក្រហម និងបានធ្វើសកម្មភាពបំផ្លាញគ្រាប់រំសេវ បំផ្លាញសម្ភារកងទ័ព និងបំផុសប្រជាជនជាច្រើនគ្រួសារ ឲ្យរត់ចោលផ្ទះ។
(25-តុលា-2016)
នៅគ្រប់ប្រទេសលើសកលលោក គេតែងចាត់ទុកយុវជន-យុវនារី ជាអនាគតរបស់ប្រទេសជាតិ។ បើប្រទេសណាមានយុវជន-យុវនារី មានការភ្ញាក់រលឹកនយោបាយខ្ពស់ មានគោលជំហរសតិ អារម្មណ៍ជាតិរឹងប៉ឹង មានកម្លាំងពលំមាំទាំ និងមានសីលធម៌ថ្លៃថ្នូរ ស្អាតស្អំ ប្រទេសនោះនឹងមានជំហររឹងប៉ឹងនៅលើឆាកអន្តរជាតិ
(24-តុលា-2016)
សំណូមពរ
គឺដើម្បីឲ្យមិត្តយុវជន យុវនារីទាំងអស់ឃើញអនាគតនៃជាតិ ប្រជាជន និងយុវជន យុវនារីយើង តើយ៉ាងម៉េច? ហើយយុវជន យុវនារីយើងម្នាក់ៗ ត្រូវកសាងខ្លួនយ៉ាងម៉េច ដើម្បីធានាអះអាង អនាគតនៃជាតិ ប្រជាជន បដិវត្តន៍ និងបក្សយើង?
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត