ឯកសារ
(25-ឧសភា-2016)
ទី ស្រិន ហៅ មុត កើតនៅភូមិកន្លែងចក ឃុំមៀន ស្រុកអូររាំងឪ តំបន់២២។ ឪពុករបស់ មុត ឈ្មោះ អ៊ី ទី និងម្តាយឈ្មោះ មុច។ មុត បានចូលបម្រើបដិវត្តន៍ខ្មែរក្រហមនៅឆ្នាំ១៩៥៧។ នៅឆ្នាំ១៩៦១ មុត បានផ្លាស់ទៅចូលរួមជាមួយខ្មែរសេរី ដែលមានភារកិច្ចកសាងកម្លាំងបង្កប់ និងឃោសនានៅតំបន់២២ ដើម្បីវាយប្រហារខ្មែរក្រហម។
(23-ឧសភា-2016)
ហាក់ គឹមឈៀង ហៅ ទ្រី មុនអង្គការចាប់ខ្លួនមាននាទីជាអនុប្រធានជាងក្រឡឹង នៅអង្គភាពកាត់ដេររដ្ឋ។ ទ្រី មានអាយុ៤២ឆ្នាំ កើតនៅភូមិក្បាលកោះ ឃុំទឹកវិល ស្រុកស្អាង តំបន់២៥។ ទ្រី រៀនបានត្រឹមថ្នាក់ទី១០ប៉ុណ្ណោះ នៅសាលាវត្តសូភី ឃុំក្បាលកោះ។ មុនចូលបដិវត្តន៍ ទ្រី ប្រកបរបរស៊ីឈ្នួលភ្ជួរដី និងត្បាញសូត្រ។ ដោយសារជីវភាពគ្រួសារ
(20-ឧសភា-2016)
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់កម្ពុជាប្រជាធិបតេយ្យដែលបានវាយរំលំរបប លន់ នល់ ចេញពីអំណាច។ បន្ទាប់ពីឡើងកាន់អំណាចភ្លាម ជម្រើសដំបូងនៃរបបនេះ គឺការចាត់តាំងរចនាសម្ព័ន្ធកម្មាភិបាលគ្រប់គ្រងតាមតំបន់ដើម្បីស៊ើបរកខ្មាំងបង្កប់ស៊ីរូងផៃក្នុងរបស់បក្ស។
(18-ឧសភា-2016)
១) វីរភាពរបស់យុវជន យុវនារីកងចល័ត នៅតាមព្រំដែន
ប្រជាជនយើងនៅតាមព្រំដែន ភាគច្រើនលើសលប់ ជាប្រជាជនក្រីក្រ ដែលមានគោលជំហរ ស្នេហាជាតិ ស្នេហាទឹកដី យ៉ាងខ្ពង់ខ្ពស់ និងមានគោលជំហរប្រយុទ្ធដាច់ខាតជាមួយខ្មាំងសត្រូវគ្រប់ប្រភេទ។
(16-ឧសភា-2016)
-នៅចុងឆ្នាំ១៩៧០ ចក្រពត្តិអាមេរិក និងបនអាក្បត់ជាតិ លន់ នល់, សិរិមតៈ, សឹង  ង៉ុកថាញ់, អ៊ិន តាំ, ចេង ហេង បានបើកវគ្គធំមិនធ្លាប់មាន រាតត្បាតប្រជាជនស្លូតត្រង់ដែលស្នេហាជាតិ និងអ្នកបដិវត្តន៍កម្ពុជាយើង ដែលធ្វើការតស៊ូសម្ងាត់នៅក្នុងក្រុងភ្នំពេញ យ៉ាងកាចសាហាវព្រៃផ្សៃបំផុត។
(12-ឧសភា-2016)
គង់ ទួន ហៅ តាន់ មានតួនាទីជាអនុប្រធានកងធំទី១ វរសេនាតូច៩១៣ វរសេនាធំ៩១ កងពល៩២០ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ តាន់ ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៨ ហើយបានបញ្ជូនខ្លួនមកឃុំឃាំងនៅមន្ទីរស-២១ ជាទីកន្លែងដែលគាត់ត្រូវបានសួរចម្លើយ និងសម្លាប់ចោល។
(9-ឧសភា-2016)
ហែន មិ ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតលេខាស្រុកភ្នំសំពៅក្រៅ តំបន់៣។ មិ មានស្រុកកំណើតនៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកភ្នំសំពៅ តំបន់៣។ មិ ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៧៨ ពីបទបម្រើក្នុងសកម្មភាព សេ.អ៊ី.អា ក្បត់ប្រឆាំងនឹងបដិវត្តន៍ និងបានបញ្ជូនមកគុកទួលស្លែងដើម្បីសួរចម្លើយ។
យុវជនយុវនារីបដិវត្តន៍យើងយកចិត្តទុកដាក់វាយកម្ចាត់គោលជំហរគ្រប់គ្រាន់និយម ហើយខិតខំរៀនសូត្រកសាងខ្លួនឲ្យរីកចម្រើនជានិច្ច ដើម្បីប្រយុទ្ធនឹងខ្មាំងសត្រូវខ្លាំងក្លា ប្រយុទ្ធនឹងធម្មជាតិ ខ្លាំងក្លា ប្រយុទ្ធការពារប្រទេស កសាងប្រទេសក៏ខ្លាំងក្លា(អត្ថបទដកស្រង់ចេញពីទស្សនាវដ្តីយុវជន និងយុវនារីបដិវត្តន៍ លេខ១០ ខែតុលា ឆ្នាំ១៩៧៨)
(6-ឧសភា-2016)
១) សភាពការណ៍បដិវត្តន៍កម្ពុជាបច្ចុប្បន្ន
រហូតមកទល់សព្វថ្ងៃនេះ បដិវត្តន៍កម្ពុជាយើងស្ថិតក្នុងសភាពការណ៍ល្អប្រសើគ្រប់ផ្នែក ទាំងផ្នែកការពារប្រទេស ទាំងផ្នែកកសាងប្រទេស ទាំងក្នុងការដោះស្រាយ និងលើកស្ទួយជីវភាពប្រជាជន យើងឲ្យរីកចម្រើនឡើងជា
(6-ឧសភា-2016)
សាម ចន ភេទប្រុស អាយុ២៣ឆ្នាំ កើតនៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ តំបន់២៥។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មុនពេលចាប់ខ្លួន ចន មាននាទីជាប្រធានក្រុមវះកាត់នៅមន្ទីរពេទ្យព-១៧។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបចេញពីចម្លើយសារភាពរបស់ ចន ៖
(6-ឧសភា-2016)
ចាប ហឿន មុនអង្គការចាប់ខ្លួនមាននាទីជាប្រធានវរសេនា តូច កងពល១៧៧ ភូមិភាគកណ្តាល តំបន់៤១។ នៅក្នុងឯកសារ ចម្លើយសារភាពដែលមិនទាន់សរសេរចប់របស់ ចាប ហឿន ដែល វាយជាអង្គុលីលេខឡើងវិញ មានចំនួន២៨ទំព័រ និងចុះកាល បរិច្ឆេទនៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ព្រមទាំងមានហត្ថលេខា អ្នកសួរចម្លើយឈ្មោះ ឡាច មៀន។
(2-ឧសភា-2016)
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៧៦ ខ្មែរក្រហមបានបើកអង្គប្រជុំការងារមូលដ្ឋានមួយ ដោយមានការចូលរួមពីសមមិត្តលេខា (ប៉ុល ពត) សមមិត្តអនុលេខា (នួន ជា) សមមិត្តហែម (ខៀវ សំផន) សមមិត្តឌឿន សមមិត្តស្រេង សមមិត្តហង់ សមមិត្តសុត និងសមមិត្តទូច។ របៀបវារៈនៃការប្រជុំនេះស្តីអំពីបញ្ហាបោះឆ្នោតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ និងសភាពការណ៍នៅឧត្តរ (មន្ទីរ) ១០៩
(28-មេសា-2016)
ក្នុងចំណោមអ្នកទោសប្រមាណជាង២ម៉ឺននាក់ដែលត្រូវឃុំឃាំង និងសម្លាប់នៅមន្ទីរស-២១ មានមួយចំនួនជាកុមារ។ កុមារទាំងអស់នោះ ក្លាយជាអ្នកទោសនៅមន្ទីរស-២១ តាមឪពុកម្តាយដែលត្រូវចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១។ កុមារទាំងអស់ត្រូវបានយកទៅសម្លាប់ចោលជាមួយនឹងឪពុកម្តាយរបស់ខ្លួនដែរ។
(28-មេសា-2016)
-ថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៧៦ កែ ពក បានផ្ញើទូរលេខ លេខ៩៤ ជូនបងប៉ុល (ចម្លងជូនបងនួន បងខៀវ មន្ទីរឯកសារ) អំពីសភាពការណ៍ខ្មាំង សភាពការណ៍មហាជន និងសភាពការណ៍បង្កបង្កើនផលនៅភូមិភាគឧត្តរ។ ខ្លឹមសារទូរលេខបានសរសេរថា «...សកម្មភាពខាងលើនេះ ភូមិភាគបានមានវិធានការណែនាំទៅខាងតំបន់
(28-មេសា-2016)
បញ្ហាកសាងគ្រូសារជាបញ្ហាធម្មជាតិរបស់មនុស្សលោក។ បើគ្មានការកសាងគ្រូសារក៏សង្គមមនុស្សយើងពុំអាចរីកចម្រើនលូតលាស់ទៅមុខបានដែរ។ តែបើមានលោកទស្សនៈមិនត្រឹមត្រូវចំពោះបញ្ហានេះទេ នោះក៏ពុំអាចកសាងគ្រួសារបានល្អដែរ។ ម៉្លោះហើយដំណើរជីវិតនៅក្នុងគ្រួសារយើងមុខជានឹងជួបប្រទះវិបត្តិទាំងផ្លូវកាយទាំងផ្លូវចិត្តអស់មួយជីវិត។
(27-មេសា-2016)
ខ្ញុំឈ្មោះ ទី សារ៉េត អាយុ២៧ឆ្នាំ នាទីនយោបាយអនុសេនាធំទី១ វរៈសេនាតូច៧០៦ កងពល៧០៣។ កើតនៅភូមិខ្វែងអណ្តូង ឃុំពោធិ៍បាន ស្រុក១៨ តំបន់២៥។ ដល់ឆ្នាំ១៩៦៤ ខ្ញុំចូលរៀននៅវត្តក្តីតាឡង់ឃុំ ពោធិ៍បាន ខ្ញុំរៀនដល់ថ្នាក់ទី១០«ចាស់»។ ឆ្នាំ១៩៦៦ ខ្ញុំឈប់រៀនមកជួយរកស៊ីឪពុកម្តាយវិញ។
(27-មេសា-2016)
ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧២ ខ្ញុំបានធ្វើដំណើរតាមយកឧបនាយក ខៀវ សំផន ទៅធ្វើទស្សនកិច្ចនៅខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ស្រុកជ័យសែន ស្រុកវៀង ក្នុងខេត្តព្រះវិហារ ស្រុកសណ្តាន់ ស្រុកសំបូរ ស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ផ្លូវជាតិលេខ៦ ស្រុកបន្ទាយស្រី តំបន់អង្គរនិងជុំវិញអង្គរ
(26-មេសា-2016)
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦ គណៈមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា បានចេញសេចក្តីសម្រេចមួយស្តីអំពីបញ្ហាមួយចំនួនរួមមាន ១) សិទ្ធិសម្រេចក្នុងជួរ និងក្រៅជួរ ២) របបរាយការណ៍ ១អាទិត្យម្តងមកមន្ទីរ៨៧០ ៣) ការជ្រើសរើសស្រុកជាគំរូដែលបង្កបង្កើនផលបាន៣តោន១ហិកតា ៤) ទស្សនកិច្ចកម្មករ-កសិករ ៥) បញ្ហាប្រវត្តិបក្ស
(25-មេសា-2016)
ជនបដិវត្តន៍ ជនកុម្មុយនីស្ត ជាមនុស្សដែលមានមនោសញ្ចោតនាខ្ពង់ខ្ពស់បំផុត ស្មោះត្រង់បំផុត និងល្អបរិសុទ្ធបំផុតចំពោះ ក្រុមគ្រួសារ ប្រពន្ធកូន ប្តីសី ម៉ែ បងប្អូន ក៏ដូចជាចំពោះប្រជាជន កម្ពុជាទាំងមូលដែរ។ តែមនោសញ្ចោតនានេះ ជាមនោសញ្ចោតនា បដិវត្តន៍ ដែលផ្សាភ្ជាប់ទៅនឹងវាសនាប្រទេសជាតិ និងប្រជាជនទាំងមូល និងផ្សាភ្ជាប់ទៅនឹងវណ្ណៈក្រីក្រទាំងស្រុង។
(25-មេសា-2016)
ខួបលើកទី២៣ ជាប្រវត្តិនៃការតស៊ូរបស់បក្សកុម្មុយនីស្តកម្ពុជា បានត្រូវគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តកម្ពុជាប្រារឰធ្វើឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៧៤ នៅស្រុកអមលាំង(ខេត្តកំពង់ស្ពឺ)។ ពិធីរំឭកនេះមានការចូលរួមពីប្រជាជនក្របខ័ណ្ឌខ្មែរក្រហម «បក្ខជន» កម្លាំងប្រដាប់អាវុធ និងប្រជាជនរំដោះជាតិកម្ពុជា មកពីគ្រប់ទិសទី។
(22-មេសា-2016)
កែវ សេង ហៅ សារឿន ភេទប្រុស មានស្រុកកំណើតនៅភូមិក្នុងអាយ ឃុំតាសាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មុនអង្គការចាប់ សេង មាននាទីជាសមាជិកកងពល៨០១។ សេង ត្រូវបាន អង្គការចោទថា បានធ្វើសកម្មភាពកសាងកម្លាំង និងទាក់ទងជាមួយវៀតណាម ប្រឆាំងនឹងអង្គការបដិវត្តន៍។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបចម្លើយសារភាព
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត