ឯកសារ
(14-ធ្នូ-2015)
មន្ទីរពេទ្យជ័យជំនះ បច្ចុប្បន្នជាឈ្មោះរបស់អតីតមន្ទីរពេទ្យវិកលចរិតព្រែកត្នោតដែលប្រជាជនយើងបានដឹងនិងឮគ្រប់ៗគ្នាថាជាមន្ទីរពេទ្យសម្រាប់ទទួលព្យាបាលជំងឺសរសៃប្រសាទ កាលពីពីរជំនាន់មុនរបបខ្លែរក្រហម។
(11-ធ្នូ-2015)
សុន សេន កើតនៅឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាម។ ប្រពន្ធឈ្មោះ យុន យ៉ាត មានតួនាទីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសិក្សាធិការអប់រំនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ឆ្នាំ១៩៤៦ សុន សេន បានចូលរៀននៅសាលាគរុកោសល្យភ្នំពេញ ហើយនៅឆ្នាំ១៩៥០ ទទួលបានអាហារូបករណទៅសិក្សានៅប្រទេសបារាំង។ ចាប់ពីពេលនោះមក
(11-ធ្នូ-2015)
សុន សេន ហៅ ខៀវ ឬ បង៨៩ អតីតសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការបក្សកុម្មុយនីស្តកម្ពុជា និងគណៈកម្មាធិការអចិន្ត្រៃយ និងជារដ្ឋមន្ត្រីសន្តិសុខជាតិ រួមជាមួយប្រពន្ធឈ្មោះ យុន យ៉ាត ហៅ អាត អតីតរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងពត៌មានក្នុងរបបខ្មែរក្រហម និងសមាជិកក្រុមគ្រួសារ ត្រូវបាន ប៉ុល ពត បញ្ជាឲ្យទាហានសម្លាប់ចោលនៅតំបន់ចុង
(11-ធ្នូ-2015)
សូរ ទួន ឈ្មោះបដិវត្តន៍ ម៉ៅ មានស្រុកកំណើតនៅភូមិព្រៃចេក ឃុំស្រែចែង ស្រុកស្រែ ក្នុងតំបន់៣៥ ខេត្តសៀមរាប។ ម៉ៅ ត្រូវអង្គការចាប់ខ្លួនសួរចម្លើយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៧៧ ដោយចោទថាក្បត់អង្គការ។ យោងតាមឯកសារលេខ J០០២៨៩ ម៉ៅ បានសារភាពថា «ពេលដែលខ្ញុំចូលធ្វើបដិវត្តន៍នោះ មានគោលបំណងពីរយ៉ាង៖
(9-ធ្នូ-2015)
ជិន អ៊ា ហៅ ស៊ូ គឺជាអ្នកទោសគុកទួលស្លែងម្នាក់ដែលត្រូវអង្គការខ្មែរក្រហមចាប់ខ្លួននៅខែមីនា ឆ្នាំ១៩៧៧។ ចម្លើយសារភាពរបស់ ជិន អ៊ា បានឲ្យដឹងថា ជិន អ៊ាឈ្មោះបដិវត្តន៍ ស៊ូ មានអាយុ៣៥ឆ្នាំ (ក្នុងឆ្នាំ១៩៧៧) មានទីលំនៅនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្ថិតនៅក្នុងតំបន់២២ ភូមិភាគបូព៌ា។ មុនពេលត្រូវចាប់ខ្លួន ជិន អ៊ា
(7-ធ្នូ-2015)
ភោគ ឆាយ ហៅ ទូច ភេទប្រុស កើតនៅឆ្នាំ១៩៣៦ នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ជាអ្នកទោសរបស់ខ្មែរក្រហម ហើយត្រូវបានយកមកឃុំឃាំងនៅមន្ទីរស-២១ ឬគុកទួលស្លែង។ ឪពុកឈ្មោះ ហ៊ូ ជួ ម្តាយឈ្មោះ នាង ហួន និងឪពុកចុងឈ្មោះ ភោគ សុង។ ភោគ ឆាយ គឺជាបុគ្គលមួយរូប
(4-ធ្នូ-2015)
ទស្សនៈគោលជំហរចំពោះខ្មាំងដែលបក្សចាប់មក
១) មនុស្សដែលបក្សចាប់មកមានពីរប្រភេទគឺ៖
ក, វាមានសកម្មភាពចខ្លាំងនៅមូលដ្ឋាន ជាការប្រឆាំងគ្រប់យ៉ាង ជាសេរីទាក់ទងក្រៅការចាត់ចាំងជាបន្តបន្ទាប់ ហូរហែ។
ខ, តាមសេចក្តីរាយការណ៍របស់ប្រធានសន្តិបាលយើង ហើយដែលបក្សបានពិនិត្យតាមដានច្បាស់ហើយ។
(3-ធ្នូ-2015)
ជំពូកទី៦
អំពីអង្គការអនុវត្តច្បាប់
មាត្រា៨
រដ្ឋាភិបាលជាអង្គការមានភារកិច្ចអនុវត្តច្បាប់ និងអនុវត្តមាគ៌ានយោបាយទាំងអស់របស់សភាតំណាងប្រជាជនកម្ពុជា។ រដ្ឋាភិបាលត្រូវជ្រើសតាំងឡើងដោយសភាតំណាងប្រជាជនកម្ពុជា ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខសភាតំណាងប្រជាជនកម្ពុជា ក្នុងកិច្ចដំណើរការទាំងអស់របស់ខ្លួន
(2-ធ្នូ-2015)
(ដកស្រង់ចេញពីឯកសារចម្លើយសារភាពលេខ J០០៧៥៤)

សកម្មភាពប្រឆាំងនឹងខ្មែរក្រហម
ឃួន សុន ហៅ កឹម ផាន អាយុ ២៣ឆ្នាំ កើតនៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុកសំរោង ខេត្តស្វាយរៀង ក្នុងតំបន់២៣។ នៅឆ្នាំ១៩៧៣ កឹម ផាន បានចូលធ្វើបដិវត្តន៍តាមរយៈមិត្ត សាផុង (ជាអនុនយោបាយក-៣) ក្នុងតំបន់២៣។ ប៉ុន្តែបន្ទាប់មកដោយមិត្ត សាផុង ត្រូវបានអង្គការហៅទៅរៀននៅតាខ្មៅ
(1-ធ្នូ-2015)
ម៉ៅ ជឿន ហៅ លី មានអាយុ៣៣ឆ្នាំ ស្រុកកំណើតនៅកោះពាមប្រស្នា ស្រុកស្ទឹងត្រង់ តំបន់៤២ ភូមិភាគឧត្តរ(ដែលអ្នកស្រាវជ្រាវបរទេសបានហៅថាជាភូមិភាគកណ្តាលទៅវិញ)។ មុនចូលបដិវត្តន៍គាត់គឺជាអ្នកស៊ីឈ្នួលដឹកអង្ករឲ្យមេឃុំម្នាក់ឈ្មោះ លី។ តាមរយៈការដឹកនាំពីមេឃុំ លី គាត់(ជឿន) បានធ្វើជាប្រធានភ័ស្តុភារកងពលលេខ១៧៤ ភូមិភាគកណ្តាល។
(30-វិច្ឆិកា-2015)
តាមប្រភពឯកសារចម្លើយសារភាព (ឯកសារលេខ J០០៦៣៦) តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៧៧ ឡុង មុយ ជាប្រធានក្រុមបកប្រែភាសាចិននៅមន្ទីរក-១៦។ ខ្មែរក្រហមចោទ ឡុង មុយ ថាជាជនក្បត់បដិវត្តន៍ ដោយបានបំរើឲ្យបក្សកុកម៉េងតាំងជាបក្សនយោបាយមួយ ដែលមាននិន្នាការប្រឆាំងនឹងបក្សកុម្មុយនីស្តចិន
(30-វិច្ឆិកា-2015)
«មានការដូរជនជាតិចាមជាមួយប្រេងរបស់ប្រទេសជាមិត្ត» នេះគឺជាល្បិចនយោបាយពិសេសរបស់ខ្មែរក្រហម ក្នុងការធ្វើឲ្យជនជាតិចាមបង្ហាញមុខនិងងាយស្រួលប្រមូលផ្តុំដើម្បីជម្លៀសចាប់ទោសកំហុស និងសម្លាប់ចោល។
(30-វិច្ឆិកា-2015)
ក្នុងដំណើរការងារលើទឹកដីខេត្តកំពង់ឆ្នាំង កាលពីពេលកន្លងទៅនេះ គឺចំពេលដែលស្រូវវស្សារបស់បងប្អូនកសិករទុំពេញស្រែ មើលទៅពណ៌ក្រហមច្រាលដូចកំរាលមាសគួរជាទីពេញចិត្តនិងមោទកក្រៃលែង។ ខ្ញុំបានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបងប្អូនអតីតកុមារនៃខេត្តកំពង់ឆ្នាំង(តំបន់៣១)
(27-វិច្ឆិកា-2015)
របបកម្ពុជាប្រជាធិបតេយ្យបានដំណើរការកសាងប្រទេស ដោយផ្អែកលើវិស័យកសិកម្មជាចម្បង នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ខ្លួនពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន ឲ្យទៅរស់នៅតំបន់ជនបទឆ្ងាយៗ ដោយសំអាងហេតុផលពីរគឺ ទីមួយៈ ការពារបដិវត្តន៍កុំឲ្យខ្មាំងវាយពីក្រោយខ្នង
(23-វិច្ឆិកា-2015)
(អត្ថបទសង្ខេបចេញពីចម្លើយសារភាពលេខ D២៣០៦៥) សោម សីលា គឺជានិស្សិតខ្មែរម្នាក់ក្នុងចំណោមនិស្សិតខ្មែរដទៃៗទៀត ដែលមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមាននិស្សិតមកពីបរទេសមិនតិចជាងមួយពាន់នាក់ទេ ដែលត្រូវបានបញ្ជូនទៅអប់រំនៅបឹងត្របែក (មន្ទីរក-១៧)
(23-វិច្ឆិកា-2015)
(អត្ថបទសង្ខេបចេញពីឯកសារចម្លើយសារភាពលេខ D០២៦៩៤ )
ពូយ ត្វាង ហៅ សំ ជាជនជាតិទំពួន មានស្រុកកំណើតនៅភូមិរការតែ ឃុំម៉ាលិស ស្រុកបរកែវ ខេត្តរតនគិរី។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពូយ ត្វាង គឺជាប្រជាជននៅក្នុងសហករណ៍ លេខ៣ ស្រុកបរកែវ តំបន់១០៧ ភូមិភាគឦសាន ហើយត្រូវអង្គការចាប់ខ្លួននៅចុងឆ្នាំ១៩៧៨។ នៅឆ្នាំ១៩៦៨
(19-វិច្ឆិកា-2015)
ម៉ែន ជុន ហៅ ហឹង្ស អាយុ៣៦ឆ្នាំ លេខាតំបន់៥ ភូមិភាគពាយ័ព្យ។ ហឹង្ស ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បន្ទាប់មកបានបញ្ជូនមកឃុំឃាំងនៅមន្ទីរ ស-២១។ ហឹង្ស បានឆ្លើយសារភាពចប់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ១៩៧៧ ដោយមានឈ្មោះ ឈិន និងឈ្មោះ វុន ជាអ្នកសួរចម្លើយ។
(4-វិច្ឆិកា-2015)
ហៃ សំអុល ត្រូវបានខ្មែរក្រហមចាប់បញ្ជូនមកមន្ទីរសន្តិសុខស្រុកកងមាសក្នុងខែធ្នូ ឆ្នាំ១៩៧៦ ពីបទធ្វើសកម្មភាពក្បត់បដិវត្តន៍ខ្មែរក្រហមជាមួយព្រះអង្គម្ចាស់នរោត្តម នរតិប៉ោ ដោយបានរៀបចំ គម្រោងដើម្បីវាយដណ្តើមទីក្រុងភ្នំពេញពីខ្មែរក្រហម។ នៅក្នុងកំណត់ហេតុនិងចម្លើយរបស់ ហៃ សំអុល ដែលរៀបរៀងដោយគណៈសន្តិសុខស្រុកកងមាស
(22-តុលា-2015)
ដកស្រង់ចេញពីឯកសារ J០០៧៨
ថ្ថោង សិរិវុធ គឺជានិស្សិតខ្មែររៀននៅប្រទេសបារាំង និងត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៥។ ក្រោយមក សិរិវុធ បានចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហមរហូតដល់ទទួលជ័យជម្នះនៅឆ្នាំ១៩៧៥ ដោយពេលនោះគាត់ទទួលតួនាទីជាប្រធានប៉ុស្តិ៍ទូរស័ព្ទនៅមន្ទីរស-៨ ក្រសួងសាធារណការ។ រហូតដល់ចុងខែមីនា ឆ្នាំ១៩៧៧ សិរិវុធ ត្រូវបានចាប់ខ្លួន
(22-តុលា-2015)
អត្ថបទសំណេរដើមទាំងស្រុងពីទស្សនាវដ្តី «យុវជន យុវនារីបដិវត្តន៍» លេខ៤ ឆ្នាំ១៩៧៣
ចាប់ពីដើមឆ្នាំ១៩៧៣មក ពិសេសចាប់ពីពេលមានកិច្ចព្រមព្រៀងឈប់បាញ់នៅវៀតណាមខាងត្បូង និងនៅលាវមក សមរភូមិកម្ពុជាបានក្លាយទៅជាសមរភូមិក្តៅជាងគេនៅឥណ្ឌូចិន ក៏ដូចជានៅទូទាំងសកលលោក។ នៅទូទាំងប្រទេសកម្ពុជា សមរភូមិជុំវិញភ្នំពេញជាសមរភូមិក្តៅជាងគេបំផុត។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត