ឯកសារ
(20-តុលា-2015)
ដកស្រង់ចេញពីឯកសារចម្លើយសារភាព D07533
ស៊ីសុវត្ថិ ប៊ុតសារ៉ា ជាអតីតជាទាហានសក្តិ២ លន់ នល់ ដែលត្រូវចាប់បញ្ជូនមកមន្ទីរស-២១ ឬទួលស្លែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៧៦ ពីបទធ្វើវិទ្ធង្សនាប្រឆាំងបដិវត្តន៍។ នៅក្នុងឯកសារចម្លើយសារភាពកម្រាស់សែសិបបួនទំព័រ និងមានឈ្មោះ ង៉ែត ជាអ្នកកត់ត្រានោះ ឈ្មោះ ស៊ីសុវត្ថិ ប៊ុតសារ៉ា បានរៀបរាប់ពីជីវប្រវត្តិ និងសកម្មភាពវិទ្ធង្សនាប្រឆាំងបដិវត្តន៍
(5-តុលា-2015)
 ដកស្រង់ចេញពីចម្លើយសារភាព ឯកសារ J០០១៨១
ហេង ពេជ ហៅ ឆន អតីតជានិស្សិតនៅអតីតសហភាពសូវៀត។ ឆន បានចូលរួមជាមួយរណសិរ្សរួបរួមជាតិកម្ពុជា។ ក្រោយមក គាត់ចូលបម្រើការនៅក្នុងខុទ្ទកាល័យសម្តេចព្រះនរោត្តមសីហនុ នៅទីក្រុងប៉េកាំង និងជាអនុរដ្ឋលេខាធិការ ក្រសួងសម្ភារសឹក។ នៅពេលយោធាខ្មែរក្រហមទទួលជ័យជម្នះ ឆន បានចូលបម្រើការនៅក្រសួងការបរទេសនៃរបប
(28-កញ្ញា-2015)
ខែក ប៉ិន ហៅ ស៊ូ មានស្រុកកំណើតនៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ប៉ិន ហៅ ស៊ូ បានចូល ចលនា សេ.អ៊ី.អា តាមការដឹកនាំរបស់ ទីវ អុល និង ម៉ៃ លន់ ក្នុងឆ្នាំ១៩៦៣ ដើម្បីកសាងកម្លាំងក្នុងស្រទាប់សិស្សនិងគ្រូ។ ក្នុង អំឡុងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៤ ស៊ូ ធ្វើការក្នុងជួរបដិវត្តន៍ ហើយកសាងកម្លាំងប្រឆាំងបដិវត្តន៍ដោយឱ្យប្រជាជន
(28-កញ្ញា-2015)
            អ៊ំ ឈឿន អតីតសមាជិកតំបន់៦ ភូមិភាគពាយ័ព្យ ក្រោយមកជាពិធីការនៅក្រសួងការបរទេស ត្រូវបានចាប់ខ្លួន មកដាក់នៅក្រសួងសន្តិសុខ(មន្ទីរស-២១) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧។ ឈឿន ត្រូវបានសួរចម្លើយដោយមនុស្សពីរនាក់ គឺ ឈិន និង វុន រយៈពេលប្រាំខែ គឺរហូតមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៧
(14-សីហា-2015)
(ដកស្រង់ចេញឯកសារចម្លើយសារភាពលេខ ១៩៦ បបគខ)
ឱក ហ៊ន ហៅ វ៉ាល់ ភេទប្រុស អាយុ៣៩ឆ្នាំ កើតនៅភូមិស្រះព្រីង សង្កាត់បាធាយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វ៉ាល់ មានតួនាទីជាប្រធានកងចល័តតំបន់៥។ វ៉ាល់ ត្រូវបានអង្គការចាប់ខ្លួនពីបទធ្វើសកម្មភាពសេអ៊ីអា ក្បត់ប្រឆាំងនឹងអង្គការ។ ខាងក្រោមនេះជាសេចក្តីសង្ខេបនៅក្នុងចម្លើយសារភាពរបស់ វ៉ាល់៖
(13-សីហា-2015)
គោរពជូន ស.មបងប៉ុល ជាទីស្នេហានិងរលឹក សូមជ្រាប។

ខ្ញុំសូមរាយការណ៍ជូនបងពីសភាពការណ៍ នៅតាមព្រំដែន តាមសេចក្តីរាយការណ៍របស់តំបន់២៣ មានដូចតទៅ៖

១- នៅស្រុកចន្រ្ទាៈ

-នៅតាមព្រំប្រទល់ដែនស្រុកចន្រ្ទា មិនទាន់មានបញ្ហាចោទឡើងដោយប្រើអាវុធទេ គ្រាន់តែមានពួកវៀតណាមមួយចំនួន
(5-សីហា-2015)
(ដកស្រង់ចេញពីឯកសារចម្លើយសារភាព J០០៣៦៣)
ឯកសារសរុបចម្លើយរបស់ ត្រឹង ងា មានកម្រាស់១២ទំព័រ វាយជាអង្គុលីលេខ ប៉ុន្តែមិនមានការចុះហត្ថលេខា ឬស្នាមមេដៃរបស់សាម៉ីខ្លួន ទីកន្លែងចាប់ខ្លួន និងកាលបរិច្ឆេទទេ។ ខាងក្រោមនេះ ជាការដកស្រង់សេចក្តីចេញពីចម្លើយរបស់ ត្រឹង ងា ដែលនៅក្របមុខសរសេរថា  សេចក្តីរាយការណ៍លើកទីមួយ និងមានចំណារថា ចម្លើយត្រួស ត្រឹង ងា សមាជិក
(28-កក្កដា-2015)
(ដកស្រង់ចេញពីឯកសារចម្លើយសារភាព  D៥៩០១៥) 
ខ្ញុំឈ្មោះ គង់ សុផល ឈ្មោះប្រើក្នុងបដិវត្តន៍ កឺ កើតនៅឆ្នាំ១៩២៧ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ នៅរវាងឆ្នាំ១៩៣២ ពេលខ្ញុំអាយុ៥ឆ្នាំ ឪពុកម្តាយខ្ញុំបាននាំខ្ញុំមករស់នៅបាតដឹង ស្រុកឧដុង្គ ដែលជាស្រុកកំណើតគាត់វិញ។  រវាងឆ្នាំ១៩៣៤-៣៥ ម្តាយខ្ញុំបានយកខ្ញុំមករៀននៅវត្តដំបូកមានល័ក្ខ។
(16-កក្កដា-2015)
ហួត សម្បត្តិ គឺជាអតីតអង្គទូតរណសិរ្សរួបរួមជាតិកម្ពុជា ប្រចាំនៅប្រទេសយូហ្គោស្លាវី ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ និងក្រោយពីរដ្ឋាភិបាលរណសិរ្សរួបរួមជាតិកម្ពុជា ត្រូវបានបង្កើតឡើង។ ហួត សម្បត្តិ បានត្រឡប់ចូលស្រុកខ្មែរវិញ ហើយត្រូវបានអង្គការចាប់ឃុំខ្លួន និងសួរចម្លើយនៅមន្ទីរស-២១(ឬគុកទួលស្លែង) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ និងត្រូវបាន
(16-មិថុនា-2015)
(អត្ថបទស្រង់ចេញពីទស្សនាវដ្តីយុវជន និងយុវនារីបដិវត្តន៍លេខ១០ ចេញផ្សាយខែតុលា ឆ្នាំ១៩៧៨ ឯកសារលេខ D ២១៤០៨)
សីលធម៌១២ប្រការ របស់ជនបដិវត្តន៍ ជាក្រឹត្យវិន័យរបស់បក្ស ដែលជនបដិវត្តន៍គ្រប់រូប ត្រូវតែគោរព អនុវត្តតាមគ្រប់ «ខ» ដោយជ្រួតជ្រាប និងភ្ញាក់រឭក ដើម្បីកសាងខ្លួនឱ្យទៅជាជនបដិវត្តន៍ល្អបរិសុទ្ធ ផូរផង់ អាចវាយសម្រុកសម្រេចភារកិច្ចបដិវត្តន៍តូចធំ ជាផលប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន បក្ស និងវណ្ណៈក្រីក្រយើង។ សីលធម៌១២ប្រការ
(28-ឧសភា-2015)
សង្ខេបចេញពីឯកសារ J០០០៦៣
ឈ្មោះ ទួន ចាន់ដារ៉ា ហៅ ភាន់ ភេទស្រី អាយុ៣១ឆ្នាំ នៅមុនពេលចាប់ខ្លួនមាននាទីជាយុទ្ធនារីក្រសួងសាធារណការមន្ទីរស-៨។ ភាន់ មានស្រុកកំណើតនៅភូមិជ្រោយថ្ម ឃុំកំពង់សៀម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៦១ ឪពុករបស់ ភាន់ ឈ្មោះ ទួន ឡាន បានផ្លាស់ពីធ្វើចៅហ្វាយខេត្តនៅកំពង់ចាម
(2-មេសា-2015)
ណែន ទុយ ហៅ ភី កើតនៅភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ ទុយ ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៧និងបានបង្ខំឱ្យសរសេរចម្លើយសារភាពដែលមានកម្រាស់២៥ទំព័រ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៧។ នៅក្នុងចម្លើយសារភាព ទុយ បានឆ្លើយដាក់មនុស្សចំនួន៧៧នាក់។
(1-មករា-2015)
ដកស្រង់ចេញពីទស្សនាវដ្តីទង់បដិវត្តន៍ ឯកសារលេខ D២១៤០២

ក្រោយថ្ងៃជ័យជម្នះ ១៧ មេសា ១៩៧៥ ខ្មែរក្រហម ចាប់ផ្តើមធ្វើការជម្លៀសប្រជាជនចេញពីទីក្រុងដោយបង្ខំ ក្រោម លេសថាធ្វើការបោសសម្អាតខ្មាំង និងជម្លៀសប្រជាជនគេចពីការ ទម្លាក់គ្រាប់បែករបស់អាមេរិកាំង។ ទន្ទឹមនឹងការជម្លៀសដោយបង្ខំ  ខ្មែរក្រហមក៏ធ្វើការបោសសម្អាត សត្រូវទីមួយរបស់ខ្លួនគឺ ទាហាន លន់ នល់ ឬអតីតអ្នករដ្ឋការរបស់
(1-មករា-2015)
ដកស្រង់ចេញពីឯកសារចម្លើយសារភាពលេខ J០០១៦៩
អឿន ហៅ បឿន អតីតយុទ្ធជនក្រសួងភស្តុភារ កងពល ១៧៤ ត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៧៧។ នៅក្នុងឯកសារចម្លើយសារភាពដែលមានកម្រាស់ ៥៣ទំព័រ របស់ អឿន ហៅ បឿន បានរៀបរាប់យ៉ាងលម្អិតអំពីសកម្មភាពក្បត់ អង្គការបដិវត្តន៍ ក៏ដូចជាខ្សែសង្វាក់ ដែលចូលរួមធ្វើសកម្មភាពជា មួយគ្នា រហូតដល់ថ្ងៃអង្គការចាប់ខ្លួន។
ពីមុន12...56789បន្ទាប់មក
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត