វេទិកាពិភាក្សាសាធារណៈ
(17-ឧសភា-2016)
សង្គ្រាមស៊ីវិលរ៉ាំរៃ និងរបបខ្មែរក្រហមបានធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់ស្លាប់បាត់បង់ជីវិត។ ប្រជាជនកម្ពុជាក្រោយពីសង្គ្រាមបានកសាងស្តូបគោរពវិញ្ញាណក្ខន្ធ និងប្រមែប្រមូលនូវឆ្អឹងទាំងនោះមកដាក់នៅក្នុងស្តូប ចេតិយ ឬនៅតាមវត្តអារាមនានា ក្នុងសហគមន៍របស់ខ្លួន។ មជ្ឈមណ្ឌលឯកសារកម្ពុជារកឃើញថា មានស្តូបសម្រាប់គោរពបូជាដល់ជនរងគ្រោះចំនួន៨១ និងរណ្តៅ
(11-ឧសភា-2016)
ក្រោយពីមានការស៊ើបអង្កេតជាផ្លូវការ ពីសំណាក់សហចៅក្រមស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតជនសង្ស័យពីររូបក្នុងចំណោមជនសង្ស័យចំនួន៥រូប ដែលត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿង០០៣ និងសំណុំរឿង០០៤ ត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិលោក ម៉ាក ហាមិន សម្រេចបង្ហាញអត្តសញ្ញាណជាសាធារណៈ និងដាក់ឲ្យស្ថិតនៅក្រោមការ
(27-មេសា-2016)
នៅក្នុងខណៈដែលការជំនុំជម្រះក្តី មីឡូសឺវិច បានចាប់ផ្តើមនោះ មានអ្នកខ្លះនិយាយថានេះគឺជាការចាប់ផ្តើម «សករាជថ្មីនៃការដាក់ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ»។ នៅថ្ងៃទី៨ ខែកុម្ភៈ ក្រោយពីមានការចរចាអស់រយៈពេល៤ឆ្នាំកន្លះ អង្គការសហប្រជាជាតិបានប្រកាសថាខ្លួនឈប់ចូលរួមនៅក្នុងដំណើរការកាត់សេចក្តីមេដឹកនាំ
(27-មេសា-2016)
នៅក្នុងវចនានុក្រមអង់គ្លេស បន្សុទ្ធកម្មនៃសតិអារម្មណ៍មានន័យថា ជាបន្សុទ្ធកម្មតាមរយៈសិល្បៈកម្សាន្ត គឺជាបន្សុទ្ធកម្មមួយដែលនាំមកនូវភាពស្រស់បស់ឡើងវិញខាងផ្លូវចិត្ត ឬនាំមកនូវការបន្ថយភាពតានតឹងក្នុងអារម្មណ៍។ ចំណែកពាក្យថា ការផ្លាស់ប្តូរដែលនាំឲ្យមានអារម្មណ៍ធូរស្រាលមានន័យថា ជាបន្លាស់ប្តូរភ្លាមៗដែលគួរឲ្យកត់សម្គាល់
(21-មេសា-2016)
លោកសាស្ត្រាចារ្យ អាឡិចហ្សានដឺ ហ៊ីនតុន(Alexander Hinton) បានសន្ទនាជាមួយនាង សើ សាយ្យាណា នៃវិទ្យុ វីអូអេ ខ្មែរ អំពីការប្រឈមរបស់លោកជាមួយនឹង«បងធំទី២» នួន ជា នៅក្នុងសាលសវនាការ។
(20-មេសា-2016)
ក្រុមទីមួយនៃសិស្ស-និស្សិត ដែលបានទៅទស្សនាសហគមន៍អន្លង់វែង គឺជាផ្នែកមួយនៃកម្មវិធីដំណើរទស្សនកិច្ចរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលបានចាប់ផ្តើមដំបូងពីថ្ងៃ១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញឲ្យមានការផ្សះផ្សា តាមរយៈការយល់ដឹងពីប្រវត្តិសាស្ត្រ និងការអត់ឱន។ កម្មវិធីទស្សកិច្ចរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
(12-មេសា-2016)
មានមតិយោបល់ចម្បងៗនិងការពិភាក្សាវែកញែកជាច្រើនទៅលើបញ្ហាថា តើការសម្លាប់ដែលចូលក្នុងបទព្រហ្មទណ្ឌ និងឧក្រិដ្ឋផ្សេងៗទៀត ដែលប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នឹងត្រូវយកមកជំនុំជម្រះក្តីពីបទប្រល័យពូជសាសន៍ ក្រោមអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ ឬពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិតាមច្បាប់ទម្លាប់អន្តរជាតិ ឬផ្អែកលើបទដ្ឋានច្បាប់ទាំងពីរយ៉ាងនេះ ឬមួយមិនយកទាំងពីរ។
(12-មេសា-2016)
-- «ឈ្មោះក្លែង»  (alias) គឺគ្រាន់តែជាឈ្មោះសន្មតប៉ុណ្ណោះ ក៏ប៉ុន្តែពាក្យនេះចង់បញ្ជាក់ថា បុគ្គលម្នាក់ព្យាយាមលាក់បាំងអត្តសញ្ញាណរបស់ខ្លួន។ ចំណែក «ឈ្មោះហៅក្រៅ» (aka) ចង់បញ្ជាក់ថា បុគ្គលម្នាក់តែងតែត្រូវបានគេស្គាល់តាមរយៈឈ្មោះហៅក្រៅរបស់គាត់ ប៉ុន្តែមិនមានលក្ខណៈច្បាស់ថា គាត់ជ្រើសរើសឈ្មោះនេះ ដើម្បីលាក់បាំងអត្តសញ្ញាណរបស់
(18-មីនា-2016)
អស់រយៈពេល២១ឆ្នាំកន្លងមកហើយ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមការងាររបស់ខ្លួន ក្រោមគោលបំណងប្រាកដប្រជាមួយក្នុងការប្រមែប្រមូលភ័ស្តុតាងនានាដែលបន្សល់ទុកដោយរបបកម្ពុជាប្រជាធិបតេយ្យ ដែលគ្រប់គ្រងអំណាចអស់រយៈពេលជាងបីឆ្នាំ។ ការប្រមែប្រមូលនេះ ត្រូវបានចាត់ទុកថា ជាការប្រមែប្រមូលធំជាងគេក្នុងប្រទេសកម្ពុជា
(3-មីនា-2016)
ជម្លោះព្រំដែនដែលបានបន្តមកអស់ជាងបីឆ្នាំហើយនោះ កាន់តែរីករាលដាលធំឡើងកាលពីឆ្នាំទៅមិញ។ ប្រទេសចិនតែងតែបានគាំទ្រឲ្យមានដំណោះស្រាយជម្លោះតាមគោលការណ៍សន្តិសហវិជ្ជមានទាំង៥ និងតាមរយៈការពិគ្រោះយោបល់ និងចរចាជាលក្ខណៈមិត្តភាពជានិច្ច។ ចិនតែងតែជំទាស់ទៅនឹងការងាកមកប្រើកម្លាំង ឬការគំរាមកំហែង
(22-កុម្ភៈ-2016)
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នេះ សហចៅក្រមស៊ើប អង្កេតអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការដាក់លិខិតស្នើសុំឲ្យប្រទេសវៀតណាម ជួយជ្រោមជ្រែងផ្តល់ឯកសារ ពាក់ព័ន្ធនឹងកិច្ចស៊ើបសួរ និងផ្តល់លទ្ធភាពចូលមើលបណ្ណសារ ដែលអាចមានឯកសារពាក់ព័ន្ធនឹងការចោទប្រកាន់ក្នុងសំណុំរឿង០០៣ និង០០៤ និងការដាក់លិខិត
(19-កុម្ភៈ-2016)
ចាប់តាំងពីការចាប់ផ្តើមនៃគម្រោងសង្កេតការណ៍ដំណើរកាត់ទោសមេដឹកនាំខ្មែរក្រហម នៅក្នុងខែមេសា ឆ្នាំ២០១១ សមាជិកក្រុមនៃគម្រោងនេះ បានចូលរួមសង្កេតការណ៍នៅគ្រប់សវនាការនៃសំណុំរឿង០០២ ដំណាក់កាលទី១ ឬហៅម៉្យាងទៀតថា សំណុំរឿង០០២,០១ ទាំង២១២ថ្ងៃ រហូតដល់ថ្ងៃដែលអង្គជំនុំជម្រះសាលាដំបូង បានចេញសាលក្រមផ្តន្ទាទោស
(15-កុម្ភៈ-2016)
សម្រាប់រូបខ្ញុំ ការធ្វើដំណើរតាមផ្លូវជាតិលេខ៦ ដូចនឹងបទពិសោធន៍កាលដែលខ្ញុំជិះសេះអ៊ីចឹង។ ការធ្វើដំណើរនេះពិតជា ពិបាកជាងគេក្នុងប្រទេសកម្ពុជា ប៉ុន្តែវាក៏ជាការល្អម៉្យាងដែរ។ ខ្ញុំបានធ្វើដំណើរជាមួយមិត្តរួមការងារដែលមកពីមជ្ឈមណ្ឌលឯកសារកម្ពុជាទៅកាន់ស្រុកអន្លង់វែង ក្នុងគោលបំណងដើម្បីសម្រេចការរៀបចំផែនការ និងចាប់ផ្តើម
(5-កុម្ភៈ-2016)
ដោយមានការចាប់ផ្តើមនូវសវនាការដេញដោលពីបទប្រល័យពូជសាសន៍ លើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមក្នុងសប្តាហ៍នេះ ការប្រព្រឹត្តលើជនជាតិចាម គឺជាចំណុចផ្តោតអមជាមួយនឹងការតស៊ូមតិថា តើរបប ប៉ុល ពត ត្រូវជាប់ចោទពីបទឧក្រិដ្ឋប្រល័យពូជសាសន៍ឬយ៉ាងណា?។
(4-កុម្ភៈ-2016)
អ្នកដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម បានទទួលរងនូវជីវភាពឈឺចាប់ ក៏ដូចជា ការលងបន្លាចពីអតីតកាល ដ៏សែនជូរចត់នៃរបបព្រៃផ្សៃនេះ ដែលមានរយៈពេលប្រមាណជាង៣០ឆ្នាំមកហើយ។ មនុស្សមួយចំនួន ពុំចង់លើកឡើងពីបទពិសោធឈឺចាប់នេះទេ អ្នកទាំងនោះក៏ពុំមានភាពក្លាហានទៅកាន់ទីតាំងនៃភាពសោកសង្រេងរបស់ខ្លួនដែរ។
(1-កុម្ភៈ-2016)
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញោនៅក្នុងតុលាការកម្ពុជា បានបើកសវនាជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ចុងចោទ នួន ជា និង ខៀវ សំផន ដែលទំនាស់ទៅនឹងសាលដីកាក្នុងសំណុំរឿង ០០២/០១ ដែលបានប្រកាសដោយអង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ។
(8-មករា-2016)
ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥-៧៩ ឬរបបខ្មែរក្រហម ត្រូវបានដាក់ឲ្យ សិស្សរៀនភ្លាមៗក្រោយពីរបបនេះ ត្រូវបានវាយផ្តួលរំលំនៅឆ្នាំ១៩៧៩។ ប៉ុន្តែកម្មវិធីសិក្សានេះ មិនមានលក្ខណៈទូលំទូលាយនោះទេ ព្រោះការសិក្សាភាគច្រើន គឺផ្តោតសំខាន់តែទៅលើការឃោសនា ផ្នែកនយោបាយប៉ុណ្ណោះ។ នៅអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៨០
(22-ធ្នូ-2015)
ចំពោះអ្នកក្រៅនិងជារឿយៗខ្លួនយើងផ្ទាល់តែម្តង តែងប្រមើលមើលថា ប្រទេសកម្ពុជាមើលទៅហាក់ដូចជាមានសន្តិភាពគ្រប់គ្រាន់អ៊ីចឹង។ ប្រជាកសិករក៏ចេះតែខំប្រឹងបង្កបង្កើនផលខួបប្រាំង ខួបវស្សា។ អ្នកនេសាទត្រីរស់នៅលើទូក...។ វិថីដ៏ធំទូលាយនៅរាជធានីភ្នំពេញមានដើមឈើបញ្ចោញផ្កាស្រស់បំព្រង។ សម្រស់ និងភាពស្ងប់ស្ងាត់បែបនេះ
(15-ធ្នូ-2015)
ខ្ទមឫស្សីប្រក់ស្បូវជាច្រើនតម្រៀបខ្លួននៅលើទឹកតាមបណ្តោយឆ្នេរដ៏ស្ងប់ស្ងាត់។ ក្មេងៗរត់លេងប្រដេញគ្នាស្រែកខ្ញៀវខ្ញារយ៉ាងសប្បាយរីករាយ។ ឪពុកម្តាយរបស់ក្មេងៗទាំងនោះសម្រាកកាយនៅលើគ្រែទឹក ក្រោយពីបានដើរមើលកំសាន្តលម្ហែកាយនៅតាមប្រាសាទបាក់បែក កសាងឡើងតាំងពីសម័យអង្គរដែលស្ថិតនៅក្បែរនោះរួចមក។ អ្នកលក់ដូរនាំ
(9-ធ្នូ-2015)
«ទួលស្លែង» ជាអគារបីជាន់ធ្វើអំពីឥដ្ឋ-ស៊ីម៉ង់ត៍ នៃអតីតវិទ្យាល័យទួលស្វាយព្រៃ ក្រុងភ្នំពេញ។ ប៉ុល ពត បានប្រើអគារទួលស្លែងនេះធ្វើជាពន្ធនាគារឃុំឃាំង ធ្វើទារុណកម្មយកចម្លើយ និងសម្លាប់ខ្មែរអស់ប្រហែលពីរម៉ឺននាក់។ ក្រោយបរាជ័យ ប៉ុលពត ក្នុងឆ្នាំ១៩៧៩មក ទួលស្លែងត្រូវបានរក្សាទុកជាសារមន្ទីរតម្កល់វត្ថុតាងទាំងឡាយនៃការកាប់សម្លាប់
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត