ទំព័រស្រាវជ្រាវគ្រួសារ
ម្តាយខ្ញុំឈ្មោះ ស៊ីវសី សៅរ៉ាវី (ហៅ ពៅ) ជាពុទ្ធសាសនិកមួយរូប កើតនៅឆ្នាំ១៩៦០ នៅភូមិគ្រាំងស្វាយ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ម្តាយខ្ញុំជាកូនស្រីក្នុងគ្រួសារកសិករដែលមានបងប្អូនប្រុសស្រី៦នាក់ និងមានឪពុកឈ្មោះ ឈិត សី និងម្តាយឈ្មោះ ស៊ីវ ប៉ាន។ ម្តាយខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៧ (សម័យសង្គមរាស្រ្តនិយម)។
ជីវិតប៉ារបស់ខ្ញុំឈ្មោះ ប៉ោ ឈៀង ធ្លាប់បានឆ្លងកាត់ភ្លើងសង្រ្គាមតាំងពីសម័យ លន់ នល់ មកម្ល៉េះ ដែលពេលនោះគាត់ស្ថិតក្នុងវ័យក្មេងនៅឡើយ។ ការប្រយុទ្ធគ្នារវាងកងទ័ព លន់ នល់ និងកងទ័ពបដិវត្តន៍ខ្មែរក្រហមកើតឡើងជាញឹកញយ។ គ្រួសារប៉ារបស់ខ្ញុំដែលរស់នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នាភៀសខ្លួនមកនៅក្បែរស្រុកបាទី
លោកតារបស់ខ្ញុំឈ្មោះ ក្រង តាំងឈន កើតនៅឆ្នាំ១៩២៥ នៅភូមិក្រគរ ឃុំក្រគរ ស្រុកក្រចេះ ខេត្តក្រចេះ។ កាលពីជំនាន់ប៉ុលពតដោយមានការភ័យខ្លាចការកាប់សម្លាប់របស់ខ្មែរក្រហម គាត់ក៏បានប្តូរឈ្មោះទៅជា ទុង សៅ។ ចំណែកប្រពន្ធរបស់គាត់ឈ្មោះ ម៉ុត វឿន។ គាត់មានកូន៦នាក់ ប្រុស៣នាក់និងស្រី៣នាក់។
តើខ្មែរក្រហមសម្លាប់រង្គាលឬសម្លាប់ផ្តាច់ពូជ? ថ្ងៃ១៧ មេសា ១៩៧៥ គេថាភ្នំពេញត្រូវបានរំដោះ កាលនោះខ្ញុំទើបមានអាយុប្រហែល១១ឆ្នាំប៉ុណ្ណោះ។ កន្លះខែក្រោយថ្ងៃរំដោះ ខ្ញុំបានឃើញអ្នកភ្នំពេញបានមកដល់ភូមិខ្ញុំជាបន្តបន្ទាប់យ៉ាងច្រើនកុះករ។ ខ្ញុំនិងកេ្មងៗដទៃទៀតបានឈរចាំមើលដោយមិនយល់នូវហេតុការណ៍អ្វីឡើយ ដោយខ្លះរុញស៊ីក្លូ ម៉ូតូ និងកូនឡានតូចៗ។ យើងមិនឃើញមានអីវ៉ាន់ច្រើនប៉ុន្មានទេ
ទោះបីជាពេលវេលាវិវឌ្ឍទៅមុខជិត៣០ឆ្នាំក៏ពិតមែន តែរឿងដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលរងការឈឺចាប់នោះពិតជាគ្មានថ្ងៃបំភ្លេចបានឡើយ។ គ្មាននរណាម្នាក់យល់បានឬក៏ដឹងជាមុនថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលគ្រប់គ្រងទៅដោយចោរព្រៃខ្មែរក្រហមនៅក្នុងអំឡុងឆ្នាំ១៩៧៥-៧៩ឡើយ។ ខ្មែរគ្រប់គ្នាក៏បានយល់ក្រោយពេលដែលរបបសេរីនិយមរបស់លោក លន់ នល់ ដួលរលំ តែអ្វីៗសុទ្ធតែជារឿងប្រែប្រួលធ្វើឲ្យខក
ខ្ញុំបាទឈ្មោះ លន់ ប៊ុនណាត មានសមាជិកគ្រួសារបីនាក់ដែលត្រូវជា (បងប្រុស បងស្រី និង ក្មួយស្រី) ដែលបានបាត់ខ្លួនក្នុងសម័យខ្មែរក្រហម ដូចមានរៀបរាប់ខាងក្រោម៖
ខ្ញុំកើតនៅខែកញ្ញា ឆ្នាំ១៩៧៥ នៅស្រុកសូទ្រនិគម (ដំដែក) ខេត្តសៀមរាប។ ឆ្នាំ១៩៨១ ក្រុមគ្រួសាររបស់ខ្ញុំបានប្តូរទីលំនៅមករស់នៅខេត្តស្ទឹងត្រែង។ រយៈពេលជាងប្រាំឆ្នាំដែលខ្ញុំរស់នៅខេត្តសៀមរាប រឿងមួយដែលធ្វើឲ្យខ្ញុំចាំមិនភ្លេចនោះគឺរឿងប៉ាខ្ញុំ។ ប៉ាបានបាត់ខ្លួននៅទីនោះយ៉ាងអាណោចអាធ័មបំផុត សូម្បីរូបខ្ញុំផ្ទាល់
ក្នុងចំណោមផ្លែឈើទាំងអស់នៅលើពិភពលោក ខ្ញុំចូលចិត្តផ្លែផ្លាំជាងផ្លែឈើណាៗទាំងអស់ (ផ្លាំជាដំណាំហូបផ្លែមួយប្រភេទដុះនៅប្រទេសចិន)។ ខ្ញុំមានចំណូលចិត្តលម្អៀងបែបនេះតាំងតែពីខ្ញុំនៅជាសិស្សបឋមសិក្សា គឺនៅក្នុងសម័យបដិវត្តន៍វប្បធម៌នៅប្រទេសចិន។ កាលខ្ញុំនៅជាកុមារ នៅក្នុងសួនដំណាំមុខផ្ទះខ្ញុំមានដើមផ្លាំចំនួនប្រាំដើម។
ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យកាន់បិណ្ឌចូលមកដល់ ក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នារៀបចំចង្ហាន់ជាច្រើនមានដូចជាបាយ សម្ល បង្អែមផ្លែឈើ នំនែកនិងទៀនធូបយកទៅវត្តដើម្បីប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមទីវត្តអារាម។ ម៉ាក់តែងតែប្រាប់ខ្ញុំជារឿយៗថា ការយកម្ហូបអាហារទៅវត្តដើម្បីឧទ្ទិសកុសលទៅដល់ជីដូនជីតា
ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារមួយដែលមានសមាជិក៦នាក់ៈ លោកយាយរបស់ខ្ញុំ ម៉ាក់របស់ខ្ញុំ ខ្លួនខ្ញុំ និងប្អូនស្រីប្រុសរបស់ខ្ញុំ៣នាក់ (ប៉ារបស់ខ្ញុំស្លាប់នៅឆ្នាំ១៩៨៩)។ ម៉ាក់របស់ខ្ញុំជាអាជីវករ។ ប្អូនៗរបស់ខ្ញុំនៅរៀននៅឡើយ។ ក្នុងជីវភាពដ៏សមរម្យ យើងទាំងអស់គ្នារស់នៅប្រកបដោយសុភមង្គលនិងឯករាជ្យភាព។
កាលពីរដូវភ្ជុំបិណ្ឌដែលទើបតែកន្លងទៅថ្មីៗនេះ ក្រុមគ្រួសាររបស់ខ្ញុំបានធ្វើម្ហូបអាហារយកទៅប្រគេនព្រះសង្ឃនៅវត្តតាភេម នៅក្នុងស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ និងវត្ត៤ទៀតនៅក្នុងខេត្តកំពង់ធំ និងកំពង់ចាម ដើម្បីឧទ្ទិសកុសលទៅឲ្យញាតិសន្តានដែលបានស្លាប់ទៅ ជាពិសេសឧទ្ទិសកុសលទៅដល់លោកតា និងពូរបស់ខ្ញុំដែលបាន
ម្តាយរបស់ខ្ញុំឈ្មោះ ជុំ សារិន ជាម្តាយមួយរូបដែលមានព្រហ្មវិហារធម៌ចំពោះកូនៗ។ ទោះបីម្តាយខ្ញុំមានវ័យចំណាស់ទៅហើយក្តី ក៏គាត់នៅមានការចងចាំល្អ និងនៅតែរស់រវើកក្នុងការងាររកប្រាក់កម្រៃចិញ្ចឹមកូនៗទាំងអស់ ឲ្យបានរៀនបានសូត្ររហូតដល់មានការងារធ្វើគ្រប់ៗគ្នា។
ក្នុងឆ្នាំ១៩៧៣ សង្គ្រាមរវាងរដ្ឋាភិបាល លន់ នល់ និងខ្មែរក្រហមកាន់តែវឹកវរខ្លាំងឡើងៗ។ គ្រប់ប្រព័ន្ធគមនាគមន៍ និងជំនួញទាំងក្នុងនិងក្រៅប្រទេសត្រូវកាត់ផ្តាច់។ លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមដណ្តើមអំណាចបានទាំងស្រុងនៅក្នុងកណ្តាប់ដៃ។ ប្រជាជនទូទាំងប្រទេសសប្បាយរីករាយ ហើយអបអរសាទរនឹងកងទ័ព
ខ្ញុំកើតនៅភូមិព្រែកតាកូវ (អតីតភូមិព្រែកថោង) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ខ្ញុំមានបងប្អូន៨នាក់។ ខ្ញុំគឺជាកូនទី៦។ ម្តាយខ្ញុំប្រកបរបរត្បាញ ចំណែកឪពុកខ្ញុំប្រកបរបរធ្វើស្រែចម្ការនិងជាជាងឈើ។ ដើមឆ្នាំ១៩៧៥ ប្រជាជនក្នុងភូមិរបស់ខ្ញុំទាំងអស់បានភៀសខ្លួនចេញពីភូមិដើម្បីគេចពីគ្រាប់ផ្លោង។ ម្តាយរបស់ខ្ញុំត្រូវបានឪពុកខ្ញុំ
សេចក្តីស្រលាញ់រវាងម្តាយនិងកូនស្រីមានភាពជ្រាលជ្រៅណាស់។ សេចក្តីស្រលាញ់មានឥទ្ធិពល ហើយមិនអាចរលាយសាបសូន្យបានទេ ទោះជាមានភាពមិនអនុគ្រោះក៏ដោយ។ នៅប៉ុន្មានខែចុងក្រោយនាឆ្នាំ១៩៧៥ ដោយស្ថិតនៅក្នុងភាពបែកបាក់និរាសព្រាត់ប្រាសក្នុងក្រុមគ្រួសារ ផំ សារុន នៅសល់ម្តាយនិងកូនស្រីម្នាក់ស្ថិតនៅក្នុងបន្ទុករបស់ខ្លួន។ សារុន គឺជាសរសៃឈាមជីវិតសម្រាប់អ្នកទាំងពីរ។
ខ្ញុំកើតនៅឆ្នាំ១៩៨១ គឺពីរឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ឪពុកម្តាយនិងជីដូនរបស់ខ្ញុំធ្លាប់និយាយថា ខ្ញុំសំណាងល្អណាស់ ដែលកើតក្រោយរបបវាលពិឃាត មិនបានជួបប្រទះនឹងការលំបាកវេទនាដូចជារូបគាត់។ កាលណោះ ខ្ញុំទើបតែមានអាយុប្រមាណ៥ឬ៦ឆ្នាំប៉ុណ្ណោះ ខ្ញុំមិនទាន់យល់អំពីអ្វីដែលឪពុកម្តាយ និងជីដូន
ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកសំរោង ឃុំកោះធំ ស្រុកកោះធំខេត្តកណ្តាល។ ខ្ញុំកើតនៅឆ្នាំ១៩៨០ ពោលគឺ ក្រោយពេលដែលរបបព្រៃផ្សៃនៅប្រទេសកម្ពុជាវិនាសសាបសូន្យទៅ។ ទោះបីជាខ្ញុំកើតមិនទាន់ និងមិនបានឃើញនូវសោកនាដកម្មនៃរបបនោះ ដោយផ្ទាល់ក៏ដោយ ក៏ឯកសារនានានិងឪពុកម្តាយខ្ញុំបានប្រាប់ខ្ញុំឲ្យដឹងថា នៅឆ្នាំ១៩៧៥
ខ្ញុំចម្រើនវ័យនៅក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កាលពីខ្ញុំនៅក្មេងឲ្យតែដល់ខែរងាជាទម្លាប់រៀងរាល់ព្រឹកព្រលឹម ខ្ញុំតែងឃើញអ្នកស្រុកនាំគ្នាបំពក់ភ្នក់ភ្លើងដើម្បីកំដៅខ្លួនបន្ថយភាពរងា។ ខ្ញុំនិងក្មេងៗដទៃទៀតនៅក្នុងភូមិ រត់ប្រឡែងគ្នាលេងជុំវិញភ្នក់ភ្លើងដោយមានកាន់បាយកកអង្ករក្រហមមួយដុំជាមួយនឹង
ឆ្លងតាមការតាមដានគ្រប់ទស្សនាវដ្តីស្វែងរកការពិត និងឆ្លងតាមការស្រាវជ្រាវសៀវភៅជាច្រើនពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ នាងខ្ញុំយល់ឃើញតាមទស្សនៈខ្លួនឯងផ្ទាល់ថា វីរបុរសដឹកនាំក្នុងរបបប្រល័យពូជសាសនដ៏មហិមា មហាអស្ចារ្យ មហាលោតផ្លោះនោះឆ្លើយថា គាត់មិនបានដឹងថាមានការកាប់សម្លាប់រង្គាល
ខ្ញុំបាទឈ្មោះ យិន ណូត អនុប្រធានមន្ទីរសាលាស្រុកកំពង់ត្រាច ខេត្តកំពត សូមថ្លែងអំណរគុណដល់លោកនាយក និងសហការី ដែលបានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ក៏ដូចការផ្ញើទស្សនាវដ្តី «ស្វែងរកការពិត» ដល់សាលាស្រុកយើងខ្ញុំគ្រប់លេខ។ ខ្ញុំបាទ ក៏ដូចមន្ត្រីរាជការដទៃទៀត បានអានតាមដានយកចិត្តទុកដាក់
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត