ទំព័រស្រាវជ្រាវគ្រួសារ
កាលពីខ្ញុំមានអាយុប្រហែល១២ឆ្នាំ ជារឿយៗខ្ញុំតែងតែឃើញម៉ាក់របស់ខ្ញុំអុជធូបសែននំចំណីនិងម្ហូបអាហារនៅមុខរូបថតបុរសចាស់ម្នាក់រាល់ថ្ងៃសីល និងថ្ងៃបុណ្យទានផ្សេងៗ។ ខ្ញុំចេះតែឆ្ងល់ថាមនុស្សនៅក្នុងរូបថតនោះជានរណា។ ខ្ញុំក៏សួរម៉ាក់អំពីមនុស្សម្នាក់នោះ។ ម៉ាក់ប្រាប់ថា នោះគឺជាកុងរបស់ខ្ញុំ។ គាត់ឈ្មោះ ទុយ ជក់ ស្លាប់តាំង
អៀង សារី បានធ្វើរបាយការណ៍មួយនៅចំពោះមុខសមាជិកការិយាល័យនយោបាយនៃរណសិរ្សរួបរួមជាតិកម្ពុជា ដើម្បីបញ្ជាក់ពីស្ថានភាពចិត្តគំនិតរបស់ «បណ្តាសមមិត្ត» គាត់ដែលកំពុងប្រយុទ្ធតស៊ូនៅខាងក្នុងប្រទេស។ សម្តេច សីហនុ បានមានព្រះបន្ទូលក្នុងការសន្ទនាមួយ ប្រាប់លោក ហ្សង់ ឡាគូទៀ (Jean Lacouture) ថា អៀង សារី
លោកពូ គីវ គាវ បើរស់នៅដល់សព្វថ្ងៃមានអាយុប្រមាណ៧៨ឆ្នាំហើយ ស្រុកកំណើតរបស់គាត់នៅ ឆាត់អោ ស្រុកបទុមសាគរ ខេត្តកោះកុង។ ពុំមាននរណាម្នាក់បានដឹងថា ឪពុកម្តាយបងប្អូនរបស់គាត់ឈ្មោះអ្វី និងមានប៉ុន្មាននាក់នោះទេ។ ឪពុកចិញ្ចឹមរបស់គាត់ឈ្មោះលោកតា មៀច (ស្លាប់) ស្រុកកំណើតនៅភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ននេះ។ សម័យអាណានិគមបារាំងត្រួតត្រា
ជាបឋម ខ្ញុំសូមឱកាសបន្តិចដើម្បីជម្រាបជូនលោកនាយកថា ខ្ញុំមានកិត្តិយស និងមានវាសនាដោយបានទទួលនូវការផ្តល់នូវសៀវភៅល្អៗជាច្រើនដែលបានរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា តាមរយៈលោក ទេព ម៉េងឃាន។ សៀវភៅទាំងអស់នេះ មានជាអាទិ៍ ទស្សនាវដ្តីស្វែងរកការពិតចាប់ពីលេខទី១ ខែមករា ឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ននិងបន្តទៅទៀត, សៀវភៅ «មុនដំបូងខ្មែរក្រហម
តាំងពីខ្ញុំដឹងក្តីមក ខ្ញុំមិនដែលបានឃើញជីដូនជីតារបស់ខ្ញុំទេ។ ខ្ញុំឃើញតែម៉ាក់និងប៉ារបស់ខ្ញុំតែប៉ុណ្ណោះ។ ក្រុមគ្រួសាររបស់ខ្ញុំរស់នៅក្នុងទីរួមស្រុកស្វាយស៊ីសុផុន ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ គាត់ទាំងពីរ គឺជាអាជីវករលក់ដូរនៅក្នុងទីរួមខេត្តនេះ។ គាត់ទាំងពីរត្រូវងើបទៅផ្សារតាំងពីព្រលឹមទល់ព្រលប់ទើបត្រឡប់មកផ្ទះវិញ។
ខ្ញុំទើបតែបានស្គាល់ទស្សនាវដ្តីរបស់លោកតាមរយៈមិត្តភក្តិម្នាក់។ ខ្ញុំបានអានទស្សនាវដ្តីរបស់លោក «ស្វែងរកការពិត» លេខ២១ ខែកញ្ញា ឆ្នាំ២០០១ ទំព័រ៣៩ ដែលនិពន្ធដោយលោក ហ៊ុយ វណ្ណៈ។ ត្រង់អត្ថបទមួយ «ប្រវត្តិសង្ខេបរបស់ ខៀវ សំផន ដែលមានថ្ងៃ-ខែ-ឆ្នាំ មិនស្របនឹងព្រឹត្តិការណនៃជីវិតរបស់គាត់ពីឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៦០។
នាងខ្ញុំឈ្មោះ កប ដាវី ជាកូនរបស់លោកឪពុកឈ្មោះ ពៅ កប។ ឪពុកខ្ញុំកើតនៅ ឆ្នាំ១៩៣០ នៅភូមិសូសិតក្រោម ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។ គាត់មាន ឪពុកឈ្មោះ ពៅ កាន់ និងម្តាយឈ្មោះ អ៊ុំ ឆិន។
ខៀវ សំផន គឺជាអតីតគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យធ្លាប់និយាយដោយផ្ទាល់ តាមរយៈសារព័ត៌មានក្នុងស្រុកថា ខ្លួនគាត់បានអានទស្សនាវដ្តី «ស្វែងរកការពិត» របស់មជ្ឈមណ្ឌលឯកសារកម្ពុជាជាច្រើនលេខ។ ក្នុងនោះគាត់ក៏បានអានអត្ថបទរបស់ខ្ញុំដែលសរសេរអំពីប្រវត្តិរូបសង្ខេបរបស់គាត់ដែរ។ ខ្ញុំសូមធ្វើអត្ថាធិប្បាយទាក់ទងសំណួររបស់លោកដោយចាប់ផ្តើមករណីរបស់ ខៀវ សំផន។
អ៊ំស្រី អិន រិន អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។ បច្ចុប្បន្ន រិន រស់នៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រិន បានរម្លឹកឡើងវិញអំពីព្រឹត្តិការណ៍ដែលបានកើតឡើងមុន និងក្នុងរបបខ្មែរក្រហមដែលគាត់បានជួបប្រទះប្រាប់ដល់ខ្ញុំថា៖
ក្នុងអំឡុងទសវត្សរឆ្នាំ១៩៨០ ប្រទេសកម្ពុជាមានសង្គ្រាមស៊ីវិលរវាងកងទ័ពខ្មែរក្រហមជាមួយនិងរដាភាបិលាសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងប្រទេសពោរពេញទៅដោយភាពអស្ថិរភាព។ ជារឿយៗមានពត៌មានអំពីការផ្ទុះគ្រាប់បែកតាមទីប្រជុំជននានា នៅក្នុងទីក្រុងភ្នំពេញហើយច្រើនបំផុតនៅអំឡុងពេលបុណ្យជាតិ។
នៅពេលទំនេរ ឬនៅពេលមានពិធីបុណ្យទានផ្សេងៗ ក្រុមគ្រួសាររបស់ខ្ញុំតែងតែជួបជុំគ្នានិយាយរឿងផ្សេងៗពីអតីតកាល។ ពេលដែលខ្ញុំធំដឹងក្តីឡើង ខ្ញុំចាំសម្តីដែលម៉ាក់ធ្លាប់និយាយមកកាន់ខ្ញុំជារឿយៗថា «កូនឯងសំណាងណាស់ ពីព្រោះមិនបានឆ្លងកាត់របបខ្មែរក្រហម»។
ពូរបស់ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ។ គាត់រៀនដល់ថ្នាក់ទី៧ នៅពេលមានអាយុ១៧ឆ្នាំ តែគាត់បានសម្រេចចិត្តឈប់រៀន រួចហើយត្រឡប់មកធ្វើស្រែចម្ការវិញ។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ផ្ទះពូរបស់ខ្ញុំ បានស្ថិតក្នុងតំបន់រំដោះ។ ពេលនោះខ្មែរក្រហមបានជ្រើសរើសគាត់ឲ្យចូលយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងរបប
ខ្ញុំឈ្មោះ បាំ សុផា កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឪពុកឈ្មោះ បាំ ម៉ុត ម្តាយឈ្មោះ ប៉ុល ហួន។ នៅខែធ្នូ ឆ្នាំ១៩៧៤ ខ្ញុំមានបងស្រីពីរនាក់កាលនោះម្នាក់មានអាយុ១៧ឆ្នាំ ម្នាក់ទៀតអាយុ១១ឆ្នាំ និងបងប្រុសម្នាក់អាយុ១៣ឆ្នាំ។
ឌិន អឿន អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកព្រៃវែង ខេត្តព្រៃវែង។ គាត់មានឪពុកឈឈ្មោះ ដូង ឌិន ស្លាប់នៅក្នុងរបបខ្មែរក្រហម ដោយសារជំងឺនិងម្តាយឈ្មោះ នុត អោ បច្ចុប្បន្នមានអាយុ៨១ឆ្នាំ។
មុនឆ្នាំ១៩៧៥ នៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល យុវនារីភាគច្រើនដែលមានអាយុចាប់ពី១៣ដល់១៨ឆ្នាំ ត្រូវបានប្រធានភូមិ-ឃុំជ្រើសរើសឲ្យចូលបម្រើបដិវត្តន៍ខ្មែរក្រហម។ យុវនារីទាំងនោះមិនបានដឹងថា តើធ្វើបដិវត្តន៍ដើម្បីអ្វីទេ គ្រាន់តែបានឮតាមការឃោសនារបស់ប្រធានភូមិ-ឃុំថា «ចូលបម្រើបដិវត្តន៍ដើម្បីរំដោះប្រទេសជាតិ»។
នាងខ្ញុំឈ្មោះ ជុង លាង អាយុ៦៥ឆ្នាំ និងប្តីឈ្មោះ ហេង ហៀង សព្វថ្ងៃរស់នៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដមានជ័យ សូមប្រកាស់រកកូនប្រុសចិញ្ចឹម ឈ្មោះ ស៊ួយ ដែលបានបែកគ្នាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។
នៅថ្ងៃដែលកងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ទីក្រុងភ្នំពេញ ឪពុករបស់ខ្ញុំ ប្រាក់ វិបុលជ័យ មានទីលំនៅម្តុំទួលទំពូង ក្នុងជីវភាពគ្រួសារធូរធារ ដែលមានបងប្អូន៧នាក់ (ស្រី៥នាក់ និង ប្រុស២នាក់)។ ឪពុករបស់ខ្ញុំជាកូនទី៤ ហើយលោកតារបស់ខ្ញុំជាមន្ត្រីយោធាមួយរូបរបស់របបសាធារណរដ្ឋ។
“សូមបងប្អូនចេញពីផ្ទះរយៈពេល៣ថ្ងៃ ដើម្បីងាយស្រួលរៀបចំសណ្តាប់ធ្នាប់ក្នុងទីក្រុង បងប្អូនមិនបាច់យករបស់ទ្រព្យទៅជាមួយទេ ព្រោះបីថ្ងៃក្រោយបងប្អូននឹងបានត្រឡប់មកផ្ទះវិញហើយ“។ នេះជាការប្រកាសរបស់យោធាខ្មែរក្រហម បន្ទាប់ពីទទួលបានជ័យជម្នះទាំងស្រុងលើរបបលន់ នល់។
ខ្ញុំបាទឈ្មោះ ជា ធារិទ្ធ សព្វថ្ងៃរស់នៅទីក្រុងភ្នំពេញ សូមប្រកាសរកជីតាទួតដែលបានបាត់ខ្លួនក្រោយជ័យជម្នះរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ លោកតាមានឈ្មោះ ដាំ ប៊ុនអេង ហៅ ដាំ អេងលី មានអាយុជាង៤០ឆ្នាំ (ពេលដែលខ្មែរក្រហមចូលមកដល់ទីក្រុងភ្នំពេញ)។
«ខ្ញុំសុំទោសដែលខ្ញុំបានចូលរួមបម្រើរបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ និងធ្វើបាបប្រជាជន»។ នេះគឺជាសម្តីក្លាហានរបស់ ផែង ពល់ អតីតយុទ្ធនារីខ្មែរក្រហម។ ផែង ពល់ បានចូលរួមបម្រើខ្មែរក្រហមនៅឆ្នាំ១៩៧២ ក្នុងអាយុ១៥ឆ្នាំ តាមការអូសទាញរបស់តាសារឹម កម្មាភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ។
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត