ទំព័រស្រាវជ្រាវគ្រួសារ
ខ្ញុំបាទឈ្មោះ ជា ធារិទ្ធ សព្វថ្ងៃរស់នៅទីក្រុងភ្នំពេញ សូមប្រកាសរកជីតាទួតដែលបានបាត់ខ្លួនក្រោយជ័យជម្នះរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ លោកតាមានឈ្មោះ ដាំ ប៊ុនអេង ហៅ ដាំ អេងលី មានអាយុជាង៤០ឆ្នាំ (ពេលដែលខ្មែរក្រហមចូលមកដល់ទីក្រុងភ្នំពេញ)។
«ខ្ញុំសុំទោសដែលខ្ញុំបានចូលរួមបម្រើរបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ និងធ្វើបាបប្រជាជន»។ នេះគឺជាសម្តីក្លាហានរបស់ ផែង ពល់ អតីតយុទ្ធនារីខ្មែរក្រហម។ ផែង ពល់ បានចូលរួមបម្រើខ្មែរក្រហមនៅឆ្នាំ១៩៧២ ក្នុងអាយុ១៥ឆ្នាំ តាមការអូសទាញរបស់តាសារឹម កម្មាភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកគ្រូ ហុង គឹមលៀង អាយុ៥៥ឆ្នាំ បច្ចុប្បន្នជានាយករងនៃអនុវិទ្យាល័យបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រពន្ធឈ្មោះ ទឹម តេង អាយុ៥៣ឆ្នាំ មានមុខរបរធ្វើស្រែនិងលក់ដូរបន្តិចបន្តួចនៅក្នុងអនុវិទ្យាល័យបែកចាន។ លោកគ្រូ គឹមលៀង មានកូន៥នាក់នៅក្នុងបន្ទុក (កូនប្រុស២នាក់ កូនស្រី៣នាក់)។
បងស្រី ទិត្យ ណារី ហៅ គ្រី អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែចម្ការមានស្រុកកំណើតនៅភូមិស្រីជ័យ បច្ចុប្បន្នរស់នៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ទិត្យ ណារី ជាប្អូនស្រីរបស់អ្នកទោសគុកទួលស្លែងម្នាក់ឈ្មោះ ណុប នួន។ នៅមុនពេលក្លាយជាអ្នកទោស ណុប នួន គឺជាយុទ្ធជនសួរចម្លើយនៅមន្ទីរស-២១
ខ្ញុំបាទឈ្មោះ សាន ថុនែម ជានិស្សិតរៀននៅសាកលវិទ្យាល័យមួយនៅភ្នំពេញ។ តាមរយៈការស្តាប់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម និងបានស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្នែកស្វែងរកការពិត ខ្ញុំបាទមានបំណងចង់ស្វែងរកជីតាជីដូនមួយ (ឪពុកមាររបស់ឪពុកខ្ញុំ) ដែលបានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។
ខ្ញុំបាទឈ្មោះ កៃ ដុកឡុង សូមប្រកាសរកបងប្អូនដែលបានបាត់ខ្លួននៅប្រទេសកម្ពុជា ឈ្មោះ ឡ អីុហួយ ហៅ នាវ នាវ (ស្រី) កើតនៅឆ្នាំ១៩៦៦ នៅទីក្រុងភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ។ នៅក្នុងអំឡុងឆ្នាំ១៩៧៨-១៩៧៩ នាងមានអាយុប្រហែល១២ ឬ១៣ឆ្នាំ។ ឪពុករបស់នាងគឺជាបងប្រុសធំទីពីររបស់ម្តាយខ្ញុំ។
អ្នកដែលរស់រានពីរបបខ្មែរក្រហម ជាពិសេសអ្នកដែលខ្មែរក្រហមចាត់ទុកថា ជាអ្នក១៧ មេសា ប្រាកដជាពុំអាចភ្លេចនូវការជម្លៀសថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានទេ។ អ្នកទាំងនោះ បានប្រឈមនឹងទុក្ខវេទនាជាច្រើនក្នុងអំឡុងពេលជម្លៀសដោយបង្ខំនេះ ជាក់ស្តែងលោកយាយ ឡឹក សុខ។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ អ៊ំប្រុស តាំង ស៊ីម បានធ្វើដំណើរដ៏វែងឆ្ងាយពីក្រៅប្រទេសមកកាន់បន្ទប់ការិយាល័យសាធារណៈរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគោលបំណង ដើម្បីស្រាវជ្រាវរកអតីតមិត្តភក្តិរបស់គាត់ឈ្មោះ ញឹក វេង ហួរ, ម៉ី សាខន, និងឈ្មោះ វង់ សូផានូ ដែលបានស្លាប់នៅក្នុងសម័យខ្មែរក្រហម។
ទូច ឈុំ ជាអតីតយោធាខ្មែរក្រហមម្នាក់ ដែលធ្លាប់ឆ្លងកាត់សមរភូមិជាច្រើនអំឡុងពេលប្រយុទ្ធជាមួយនឹងកងទ័ពសាធារណរដ្ឋខ្មែរ។ ការចូលរួមរបស់គាត់ជាមួយនឹងចលនាខ្មែរក្រហម គឺ ដោយសារតែគាត់យល់ថា លន់ នល់ ជាជនក្បត់ជាតិ ទើបបានជាគាត់ស្ម័គ្រចិត្តចូលរួមតស៊ូ ដើម្បីប្រឆាំងជាមួយ លន់ នល់។
ក្រោយថ្ងៃរំដោះ ១៧ មេសា ឆ្នាំ១៩៧៥ ប្រជាជនទាំងអស់ត្រូវខ្មែរក្រហមបង្ខំឲ្យចេញពីទីក្រុង ក៏ដូចជាទីប្រជុំជននានា នៅទូទាំងប្រទេស។ ចំពោះទីក្រុងភ្នំពេញ គឺមានតែយោធា និងកម្មាភិបាលខ្មែរក្រហម ឬកម្មកររោងចក្រដែលមានទីតាំងនៅក្បែរៗទីក្រុងប៉ុណ្ណោះ ដែលអាចរស់នៅបាន។
បន្ទាប់ពីថ្ងៃជ័យជម្នះ១៧ មេសា ១៩៧៥ ថ្នាក់ដឹកនាំមួយចំនួនរបស់រដ្ឋការ លន់ នល់ ត្រូវសម្លាប់ភ្លាម បន្ទាប់ពីខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង។ ក្នុងនោះដែរមេទាហាន និងពល ទាហាន លន់ នល់ រាប់ពាន់នាក់ ក៏ជាគោលដៅដែលខ្មែរក្រហមយកទៅសម្លាប់ក្រោមហេតុផលផ្សេងៗ។
ជាង បូរី មានស្រុកកំណើតនៅស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បូរី បានចូលបដិវត្តន៍តាំងពីឆ្នាំ១៩៧២ មកម៉្លេះ។ គាត់ចូលរួមចលនាតស៊ូបដិវត្តន៍នេះដោយស្ម័គ្រចិត្ត ពិសេសដោយគាត់ ឃើញមានការចូលរួមផុសផុលពីយុវជន-យុវនារីក្នុងភូមិស្រុក។ ពេលនោះ ខ្មែរក្រហមចូលមកអប់រំ ឃោសនាពីការជិះជាន់វណ្ណៈជាដើម។
«រំម្លឹកពីទិវា ថ្ងៃនៃការចងចាំ ២០ ឧសភា បានធ្វើឱ្យខ្ញុំនឹកឃើញដល់របបយង់ឃ្នងខ្មែរក្រហម និងជាពិសេសពីមរណភាពនៃឪពុកខ្ញុំ។ ខ្មែរក្រហមបានបង្ខំឱ្យឪពុករបស់ខ្ញុំជីករណ្តៅដើម្បីកប់ខ្លួនឯង។ បន្ទាប់ពីគាត់ជីករួច កងឈ្លបទាំងអស់នោះ បានឱ្យឪពុកខ្ញុំលត់ជង្គង់នៅមាត់រណ្តៅ ហើយប្រាប់ឱ្យ គាត់និយាយផ្តែផ្តាំ
រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងែ គឺជារយៈពេលដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន ពីព្រោះប្រជាជនកម្ពុជាទូទាំងប្រទេស ត្រូវរស់នៅជាមួយទុក្ខវេទនាដូចជា ការឃុំឃាំង ការធ្វើទារុណកម្ម ការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកម្លាំង និងសកម្មភាពអមនុស្សធម៌ផ្សេងទៀតដែលពួកខ្មែរក្រហមបានប្រព្រឹត្ត។
លោកយាយរបស់ខ្ញុំឈ្មោះ ចែម យ៉ៃ បច្ចុប្បន្នគាត់មានអាយុ៦៩ឆ្នាំ កើតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ គាត់មានឪពុកឈ្មោះ ចែម យុន (ស្លាប់) និងម្តាយឈ្មោះ ឡោក យុក (ស្លាប់)។ លោកយាយខ្ញុំមានបងប្អូនបួននាក់ (ប្រុស២ ស្រី២) គាត់ជាកូនស្រីទី២ ក្នុងគ្រួសារ។
របបកម្ពុជាប្រជាធិបតេយ្យនៅចន្លោះថៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ គឺជារបបមួយដ៏ឃោរឃៅអមនុស្សធម៌ជាទីបំផុត។ ប្រជាជនខ្មែរជាងពីរលាននាក់ បានបាត់បង់ជីវិត ដោយការធ្វើទារុណកម្ម ការបង្ខំឲ្យធ្វើការជាទម្ងន់ ការអត់ឃ្លាន ជំងឺ និងការសម្លាប់ពីសំណាក់ខ្មែរក្រហម។
កាលនៅពីក្មេង ខ្ញុំធ្លាប់បានចូលទៅក្នុងវិមានរដ្ឋចម្ការមនជាមួយម្តាយរបស់ខ្ញុំ ដោយសារប្អូនស្រីបង្កើតរបស់គាត់ឈ្មោះ អ៊ុយ សារ៉ុម ត្រូវជាកូនចិញ្ចឹមរបស់លោកសេនាប្រមុខ លន់ នល់ និងលោកជំទាវ ខេង។ លោកតារបស់ខ្ញុំឈ្មោះ ម៉ា ហ៊ត ហៅ ម៉ា ហួត និងប្រពន្ធរបស់គាត់ឈ្មោះ យាយលៀន ក៏រស់នៅទីនោះដែរ។
នៅពេលដែលប្រជាជនខ្មែរគ្រប់គ្នារំឭកដល់ថ្ងៃ១៧ មេសា ១៩៧៥ គឺមិនមែនរំឭកពីភាពរីក រាយពីការជួបជុំគ្រួសារ ក្រោយថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ ដូចនាពេលបច្ចុប្បន្ននោះទេ។ ផ្ទុយមក វិញ គឺជាថ្ងៃដែលរំឭកដល់ការឈឺចាប់ ព្រាត់ប្រាសគ្រួសារ មនុស្សជាទីស្រឡាញ់ និងចាកឆ្ងាយពីផ្ទះ សម្បែង ដែលប្រព្រឹត្តដោយខ្មែរក្រហម។ ក្រោយជ័យជម្នះ ខ្មែរក្រហម
ខ្ញុំបាទឈ្មោះដើម ជា ពេជ្ញ (ជាអតីតទាហានជើងទឹកលន់ នល់ ពីឆ្នាំ១៩៧០-១៩៧៥) ប៉ុន្តែបច្ចុប្បន្នបានកែឈ្មោះថា ជា សុវណ្ណ និង ជា ប៉ុម។ ខ្ញុំបាទ មានស្រុកកំណើតនៅភូមិសៀមរាប ស្រុកកំពង់កន្ទួត ខេត្តកណ្តាល។ បច្ចុប្បន្នខ្ញុំបាទ រស់នៅប្រទេស បារាំង។ ខ្ញុំបាទសូមប្រកាសស្វែងរក បងប្អូនដែលមានរាយនាមដូចខាងក្រោម ៖
ខ្ញុំបាទឈ្មោះ ឈុន ឡៃហេង កើតនៅឆ្នាំ១៩៤៥ ក្នុងភូមិព្រែកតាអាំ ឃុំបុស្សលាវ ស្រុកក្រចេះ ខេត្តក្រចេះ ជាកូនកសិករថ្នាក់ក្រោម។ បច្ចុប្បន្នជាគ្រូបង្រៀននៅសាលាអនុវិទ្យាល័យហ៊ុនសែនស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំបានសិក្សានៅវិទ្យាល័យព្រះកុសមៈខេត្តក្រចេះ។ ក្រោយពេលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត