ទំព័រស្រាវជ្រាវគ្រួសារ
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បដិវត្តន៍របស់ខ្មែរក្រហម បានបណ្តេញប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា។ ក្នុងអំឡុងពេលនោះអំពើហិង្សានិងការកាប់សម្លាប់បានចាប់ផ្តើមកើតឡើងក្នុងគោលបំណងបង្កើត សង្គមបរិសុទ្ធមួយដែលហៅថា «បោសសម្អាតវណ្ណៈសក្តិភូមិ មូលធននាយទុន» ចេញឲ្យអស់ពីទឹកដីកម្ពុជា ហើយបង្កើត
ខ្ញុំបាទឈ្មោះ សំណុំ សារុត ឈ្មោះដើម សារុត ម៉ារីនលិន ហៅ លីន សព្វថ្ងៃជាគណនេយ្យករនៅធនាគារឯកជនមួយក្នុងរាជធានីភ្នំពេញ។ ឪពុកឈ្មោះ សារុន សារុត មុនថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ជាមេបញ្ជាការផែនកសឹករងថ្មពួក ទទួលអនិច្ចកម្មក្នុងរបប ប៉ុល ពត ដោយសារត្រូវពួកខ្មែរក្រហមសម្លាប់។ ម្តាយឈ្មោះ អ៊ំ សំណុំ ជាគិលានុបដ្ឋាយិការដ្ឋ បច្ចុប្បន្ននៅរស់។
សូមអរគុណចំពោះការឆ្លើយតបនិងសំណូមពររបស់ខ្ញុំ។ ឧត្តម សំណាត វ៉ាន់ថង និងខ្ញុំបន្តការទាក់ទងគ្នាជាប់ជានិច្ច។ អ្នកទាំងអស់មានប្រពន្ធកូនហើយឥឡូវនេះ។ ពេលវេលាកន្លងផុតទៅលឿនខ្លាំងណាស់មែនទេ? ខ្ញុំបានតាមដានការងាររបស់សម្លាញ់តាំងតែពីដំបូងមកម៉្លេះ ប៉ុន្តែខ្ញុំមិនចង់រំខានសម្លាញ់ទេ។
សុខ ថៃ ដែលមានឈ្មោះដើម គីន ថាយ មានអាយុត្រឹមប្រាំពីរឆ្នាំប៉ុណ្ណោះពេលដែលកងទ័ពខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ។
ថៃ បាននិយាយថា នៅល្ងាចថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញមានសភាពជ្រួលច្របល់ដែលគាត់មិនដែលជួបប្រទះពីមុនមក។ ល្ងាចនោះ សាច់ញាតិរបស់គាត់បានមកគោះទ្វារផ្ទះហៅឪពុកគាត់ចាកចេញពីទីក្រុង តែឪពុកជំទាស់។
មានពេលខ្លះ ខ្ញុំឃើញស្រមោលស្ទុងៗដែលមានទ្រង់ទ្រាយជាយាយចាស់ម្នាក់ ប៉ុន្តែខ្ញុំមិនដឹងច្បាស់ថាតើយាយនោះជានរណាទេ។ ខ្ញុំមានអារម្មណថា មានមនុស្សជាច្រើនកំពុងនៅជុំវិញខ្ញុំពេលខ្ញុំកំពុងគេង ប៉ុន្តែនៅពេលដែលខ្ញុំភ្ញាក់ឡើង ខ្ញុំគ្មានឃើញអ្វីទាំងអស់។ ដំណើរជីវិតទៅកាន់អនាគតមានសភាពរដាក់រដុបណាស់ ដោយអារម្មណ៍រន្ធត់ដែល
នៅពេលដែលសង្គ្រាមស៊ីវិលកម្ពុជាមានសន្ទុះខ្លាំងបំផុតនៅដើមទសវត្សរឆ្នាំ១៩៧០ ខ្ញុំមិនដឹងទាល់តែសោះថា តើហេតុអ្វីបានជាប្រជាជនកម្ពុជាវាយប្រយុទ្ធគ្នាឯងយ៉ាងដូច្នេះ។ កាលនោះខ្ញុំទើបមានអាយុ៦ឆ្នាំតែប៉ុណ្ណោះ។ នៅពេលសង្គ្រាមស៊ីវិលបានផុតរលត់នៅឆ្នាំ១៩៧៥ ខ្ញុំអាចយល់រឿងរ៉ាវបានខ្លះៗ។ ខ្ញុំបានឃើញទាហានខ្មែរក្រហមឈរនៅមុខផ្ទះខ្ញុំ
កាលពីជំនាន់ខ្មែរក្រហម អ៊ំស្រី ឆាយ រិន ត្រូវបានទ័ពខ្មែរក្រហមជម្លៀសទៅដាក់ឲ្យរស់នៅកណ្តាលព្រៃល្ពាក់មួយកន្លែង ហៅថាពោធិពោញ ដែលស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តំបន់នេះគឺជាតំបន់មួយនៅដាច់ស្រយាលពីថ្នល់ជាតិ ពោលគឺមិនដែលឃើញមានរថយន្តណាទៅដល់ទេ។ ប្រសិនដើរពីថ្នល់ជាតិទៅតាមផ្លូវលំត្រូវប្រើពេលអស់យ៉ាង
ថ្ងៃទី១៧ ខែមេសា ត្រូវបានមតិជាច្រើនយល់ខុសៗគ្នា ដោយយោលទៅតាមនិន្នាការរបស់ខ្លួន។ មតិខ្លះយល់ថាថ្ងៃនោះ គឺជាថ្ងៃបរាជ័យរបស់រដ្ឋាភិបាលលោកសេនាប្រមុខ លន់ ណល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក មតិខ្លះទៀតយល់ថា ជាថ្ងៃបញ្ចប់នូវអំពើពុករលួយនៃរបបនេះ។ រីឯពួកខ្មែរក្រហម ដែលខិតខំបង្កប់ខ្លួនធ្វើសកម្មភាពបញ្ចុះបញ្ចូលប្រជាជន
កាលពីខ្ញុំរៀននៅឆ្នាំទី២នៃសកលវិទ្យាល័យភ្នំពេញ ខ្ញុំបានសុំចូលធ្វើការនៅមជ្ឈមណ្ឌលឯកសារកម្ពុជាដោយធ្វើជាអ្នកស្ម័គ្រចិត្តពុំយកប្រាក់កម្រៃ ហើយមួយរយៈក្រោយមកទៀតក៏បានចូលធ្វើជាបុគ្គលិកបំពេញការងារពាក់កណ្តាលម៉ោង នៅក្នុងមជ្ឈមណ្ឌលនេះ។ នៅទីនោះឯងដែលខ្ញុំបានយល់ដឹងកាន់តែច្រើនឡើងជាងពេលណាៗទាំងអស់
មីង គ្រួច គឹមសាន ក្នុងវ័យ៦១ឆ្នាំ បានមកកាន់មជ្ឈមណ្ឌលឯកសារនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ ដោយកាន់កាសែតរស្មីកម្ពុជា (ឆ្នាំទី២១ លេខ៦១០៥ ថ្ងៃអាទិត្យ-ចន្ទ័ ទី០៥-០៦ ខែឧសភា ឆ្នាំ២០១៣, ទំព័រ ខ«៤») មកជាមួយផង ក្នុងក្តីសង្ឃឹមមួយក្នុងចិត្តបន្ទាប់ពីបានទៅដល់ទួលស្លែង និងកន្លែងផ្សេងៗទៀត ដើម្បីសួរនាំព័ត៌មានដែលទាក់ទិននឹងបងប្រុស
កាលពីខែធ្នូ ឆ្នាំ២០១១ មិត្តភក្តិជនជាតិខ្មែររបស់ខ្ញុំម្នាក់ឈ្មោះ ឡេង លីណា ហើយនឹងខ្ញុំបានទៅសួរសុខទុក្ខក្រុមគ្រួសាររបស់ អ៊ុច សាមីន ដែលសព្វថ្ងៃរស់នៅក្នុងខេត្តព្រៃវែងដើម្បីរាយការណ៍អំពីការស្លាប់របស់ អ៊ុច សាមីន មានអាយុ១៦ឆ្នាំដែលបានស្លាប់នៅមន្ទីរស-២១។ ខ្ញុំមិនដឹងថាគ្រួសាររបស់ អ៊ុច សាមីន ដឹងថា អ៊ុច សាមីន ស្លាប់នៅទួលស្លែងឬក៏អត់ទេ
ខ្ញុំកើតក្នុងខែធ្នូ ឆ្នាំ១៩៣៥ នៅភូមិព្រែកឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានចម្ងាយដប់គីឡូម៉ែត្រភាគខាងត្បូងទីក្រុងភ្នំពេញ។ បន្ទាប់ពីសម័យសង្គ្រាមលោកលើកទីពីរ នៅក្នុងអំឡុងឆ្នាំ១៩៤៩ ខ្ញុំបានចូលរៀននៅសាលាមួយក្នុងទីក្រុងភ្នំពេញ។ ក្នុងឆ្នាំ១៩៥៩ ខ្ញុំបានចូលរៀនក្នុងសាលាពេទ្យ ហើយក៏បានបញ្ចប់ការសិក្សានៅឆ្នាំ១៩៦៦។
តើអ្នកនឹងមានអារម្មណ៍បែបណានៅពេលដែលឪពុកជា ទីស្រឡាញ់របស់អ្នកបានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំហើយ ក្រោយមកទើបដឹងថា គាត់ត្រូវបានខ្មែរក្រហមដាក់ឃុំឃាំង
ខ្ញុំកើតក្នុងឆ្នាំ១៩៥២ នៅម្តុំទួលគោក ខាងលិចទីក្រុងភ្នំពេញ។ ម៉ុក លៀន ដែលត្រូវជាឪពុកបង្កើតខ្ញុំ គឺជាវេជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាមុនសម័យ
ក្រោយរបបខ្មែរក្រហមដួលរលំ នាថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនខ្មែរជាងពីរលាននាក់ បានស្លាប់ដោយសារ អត់អាហារ ការធ្វើពលកម្មហួសកម្លាំង ជំងឺ និងការសម្លាប់។ គ្រួសារ
ឋិតក្នុងសម្លៀកបំពាក់ខោពណ៌ខ្មៅ អាវឆ្នូតស-ខ្មៅ ប្រកបដោយទឹកមុខស្រងូតស្រងាត់ ពូល ពន្លឹក និយាយរៀបរាប់អំពីរឿងរ៉ាវរបស់ឪពុករបស់គាត់នៅក្នុងការិយាល័យរបស់
ភូមិជំទាវជ្រែង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៧៦ មក សានីទី និង ស៊ីវានា ជាទីនឹករឭក និងជាទីស្រឡាញ់

ប៉ា ម៉ាក់ និងគ្រួសារ បានចាកចេញពីកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមេសា  ឆ្នាំ១៩៧៥
ខ្ញុំកើតនៅខែមេសា ឆ្នាំ១៩៣៦ នៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ភាគខាងជើងក្រុងភ្នំពេញ។ ឆ្នាំ១៩៥៣ ខ្ញុំបានរៀបការជាមួយ
មនុស្សម្នាក់ៗតែងតែមានការចងចាំរៀងៗខ្លួន មិនថាការចងចាំនោះមានភាពផ្អែមល្ហែម ឬភាពជូរចត់នោះទេ។ អ្នកដែលធ្វើឱ្យយើងចងចាំជាងគេ គឺជាអ្នកដែលធ្វើឱ្យយើងភ័យខ្លាច
ថ្មីៗនេះ កូនរបស់ លឹម គឹមហួ បានរកឃើញឯកសារទាក់ទងឪពុកមាខ្លួនឈ្មោះ យូឈួន ម៉េងគា ដោយចៃដន្យតាមរយៈប្រព័ន្ធទិន្នន័យ ដេតាបេស (Database) នៃគេហទំព័ររបស់
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត