ការអប់រំសន្តិភាព និងសិទ្ធិមនុស្ស
មជ្ឈមណ្ឌលឯកសារកម្ពុជាប្រមើលមើលកម្មវិធីសិក្សាអំពី សន្តិភាពមួយ ដែលបំពេញបន្ថែមដល់សេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពីចលនាសកលនៃភាពអព្យាក្រឹត្យ និងសន្ធិសញ្ញាដទៃ ទៀតដែលត្រូវបានទទួលស្គាល់ជាសកលដូចជា អនុសញ្ញាស្តីពីការ បង្ការ និងការផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងសេចក្តី ថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សក្នុងសហគមន៍អាស៊ាន។ កម្មវិធីនេះនឹង បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកចំពោះសិទ្ធិមនុស្ស និងសម្រេចបានការទទួលស្គាល់ពីប្រជាជនងាយរងគ្រោះបំផុត ពោលគឺយុវជនរបស់យើង។
បទពិសោធន៍របស់កម្ពុជាចំពោះអំពើប្រល័យពូជសាសន៍ ក៏នឹងមានតួនាទីជាសំអាងដ៏សំខាន់ចំពោះកម្មវិធីសិក្សានេះ។ មជ្ឈ មណ្ឌលឯកសារកម្ពុជារំពឹងនូវតួនាទីសម្របសម្រួលចម្បងមួយ នៅក្នុងកម្មវិធីសិក្សាអំពីសន្តិភាព និងសិទ្ធិមនុស្សសម្រាប់តំបន់ អាស៊ាន តាមរយៈការរៀបចំការសម្របសម្រួល និងការផ្តល់នូវ ជំនាញបច្ចេកទេស។
ប្រសិនបើត្រូវបានបង្កើតឡើង កម្មវិធីសិក្សានេះនឹងប្រកប ដោយភាពបង្កើតថ្មី និងនិរន្តរភាព។ វានឹងដើរតួនាទីជាគំរូមួយ សម្រាប់ប្រទេស និងតំបន់ដទៃទៀត ក្នុងការឆ្លើយតប និងរារាំង ចំពោះភេរវកម្ម អំពើឃោរឃៅទ្រង់ទ្រាយធំ ព្រមទាំងអំពើហិង្សា និងគំនិតជ្រុលនិយម។
ស្របពេលនេះ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងស្វះស្វែង រកការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំវេទិកាមួយរំឭកអំពីច្បាប់ស្តីពីសិទ្ធិមនុស្សសំខាន់ៗ។ ជាពិសេស យើងមានបំណង រំលេចឡើងអំពីអនុសញ្ញាស្តីពីការបង្ការ និងការផ្តន្ទាទោសឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ជាអនុសញ្ញាដ៏ចាំបាច់មួយដែលផ្តន្ទា និងរារាំង អំពើប្រល័យពូជសាសន៍ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកហើយ។ យើងក៏ប៉ុនប៉ងទាញយកចំណាប់អារម្មណ៍ចំពោះសេចក្តីថ្លែងការណ៍ ស្តីពីសិទ្ធិមនុស្សរបស់សហគមន៍អាស៊ានដែលធ្វើឡើងនាពេលថ្មីៗ នេះដែរ។ យើងមានការរំពឹងចំពោះការដឹកនាំវេទិកាមួយដែល មានកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាភាគីដែលបាន អនុវត្តអនុសញ្ញាស្តីពីការបង្ការ និងការផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍នៅក្នុងឆ្នាំ១៩៥០ និងបានចុះហត្ថលេខាលើសេចក្តី ថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់ សហគមន៍អាស៊ាន នៅខែវិច្ឆិកា ឆ្នាំ ២០១២។ អនុសញ្ញាដែលលើក ឡើងដំបូង តំណាងឱ្យមូលដ្ឋានគ្រឹះ មួយនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ បែបទំនើប។ ចំណែកឯសេចក្តីថ្លែង ការណ៍ខាងលើវិញ បង្ហាញអំពីការប្តេជ្ញាថ្នាក់តំបន់បន្តទៀត ចំពោះសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរជាមូលដ្ឋាន។
មជ្ឈមណ្ឌលឯកសាកម្ពុជា
(22-កុម្ភៈ-2017)