ខ្ញុំបាទឈ្មោះ កៃ ដុកឡុង សូមប្រកាសរកបងប្អូនដែលបានបាត់ខ្លួននៅប្រទេសកម្ពុជា ឈ្មោះ ឡ អ៊ីុហួយ ហៅ នាវ នាវ (ស្រី) កើតនៅឆ្នាំ១៩៦៦ នៅទីក្រុងភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ។ នៅក្នុងអំឡុងឆ្នាំ១៩៧៨-១៩៧៩ នាងមានអាយុប្រហែល១២ ឬ១៣ឆ្នាំ។ ឪពុករបស់នាងគឺជាបងប្រុសធំទីពីររបស់ម្តាយខ្ញុំ។

ព័ត៌មានថ្មីៗ

ប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមច្រើនឆ្នាំ ជាពិសេសរបបខ្មែរក្រហម ដែលប្រព្រឹត្តអំពើអមនុស្សធម៌ បង្ខំប្រជាជនឲ្យធ្វើការដូចសត្វធាតុ ផ្តល់របបអាហារឲ្យមិនគ្រប់គ្រាន់ ពេលឈឺគ្មានថ្នាំសង្កូវព្យាបាល និងបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាងពីរលាននាក់។ នេះគឺជារបត់ប្រវត្តិសាស្ត្រដ៏ជូរចត់មួយដែលប្រជាជនកម្ពុជាបានឆ្លងកាត់ពីឆ្នាំ១៩៧៥-១៩៧៩

(7-កុម្ភៈ-2018)

ប្រទេសកម្ពុជាបានឆ្លងកាត់សម័យអន្តកាលនៃរបបខ្មែរក្រហម ដែលបានបន្សល់កេរដំណែល ប្រវត្តិសាស្រ្តដ៏ជូចត់នេះ រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះហើយ ការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ពិតជាមានសារសំខាន់ណាស់ សម្រាប់ក្មេងជំនាន់ក្រោយដើម្បីយល់ដឹងពីប្រវត្តិអតីតកាលរបស់ខ្លួន។

(31-មករា-2018)

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ត្រូវបានរៀបចំបង្កើតឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា

(29-មករា-2018)

សង្កាត់កោះដាច់មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ កោះដាច់មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៦A ត្រូវធ្វើដំណើរឆ្លងកាត់តាមទូកដពីកំពង់ចម្លងបាក់ខែងឆ្ពោះទៅកោះដាច់។

(26-មករា-2018)

នៅ រី ភេទប្រុស មានស្រុកកំណើតនៅភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ មុនអង្គការចាប់ខ្លួន រី ជាភ្នាក់ងារស៊ើបការបម្រើឲ្យវៀតណាម អំពីស្ថានភាពនៅកម្ពុជា។ នៅឆ្នាំ១៩៦២ រី បានធ្វើគិញឲ្យទាហាន ធៀវ គី ឈ្មោះ ង្វៀង ប៊ិន

(22-មករា-2018)
ព័ត៌មានថ្មីៗ
ទំព័រស្រាវជ្រាវគ្រួសារ
ម្តាយខ្ញុំឈ្មោះ ស៊ីវសី សៅរ៉ាវី (ហៅ ពៅ) ជាពុទ្ធសាសនិកមួយរូប កើតនៅឆ្នាំ១៩៦០ នៅភូមិគ្រាំងស្វាយ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ម្តាយខ្ញុំជាកូនស្រីក្នុងគ្រួសារកសិករដែលមានបងប្អូនប្រុសស្រី៦នាក់ និងមានឪពុកឈ្មោះ ឈិត សី និងម្តាយឈ្មោះ ស៊ីវ ប៉ាន។ ម្តាយខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៧ (សម័យសង្គមរាស្រ្តនិយម)។
ជីវិតប៉ារបស់ខ្ញុំឈ្មោះ ប៉ោ ឈៀង ធ្លាប់បានឆ្លងកាត់ភ្លើងសង្រ្គាមតាំងពីសម័យ លន់ នល់ មកម្ល៉េះ ដែលពេលនោះគាត់ស្ថិតក្នុងវ័យក្មេងនៅឡើយ។ ការប្រយុទ្ធគ្នារវាងកងទ័ព លន់ នល់ និងកងទ័ពបដិវត្តន៍ខ្មែរក្រហមកើតឡើងជាញឹកញយ។ គ្រួសារប៉ារបស់ខ្ញុំដែលរស់នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នាភៀសខ្លួនមកនៅក្បែរស្រុកបាទី
លោកតារបស់ខ្ញុំឈ្មោះ ក្រង តាំងឈន កើតនៅឆ្នាំ១៩២៥ នៅភូមិក្រគរ ឃុំក្រគរ ស្រុកក្រចេះ ខេត្តក្រចេះ។ កាលពីជំនាន់ប៉ុលពតដោយមានការភ័យខ្លាចការកាប់សម្លាប់របស់ខ្មែរក្រហម គាត់ក៏បានប្តូរឈ្មោះទៅជា ទុង សៅ។ ចំណែកប្រពន្ធរបស់គាត់ឈ្មោះ ម៉ុត វឿន។ គាត់មានកូន៦នាក់ ប្រុស៣នាក់និងស្រី៣នាក់។
តើខ្មែរក្រហមសម្លាប់រង្គាលឬសម្លាប់ផ្តាច់ពូជ? ថ្ងៃ១៧ មេសា ១៩៧៥ គេថាភ្នំពេញត្រូវបានរំដោះ កាលនោះខ្ញុំទើបមានអាយុប្រហែល១១ឆ្នាំប៉ុណ្ណោះ។ កន្លះខែក្រោយថ្ងៃរំដោះ ខ្ញុំបានឃើញអ្នកភ្នំពេញបានមកដល់ភូមិខ្ញុំជាបន្តបន្ទាប់យ៉ាងច្រើនកុះករ។ ខ្ញុំនិងកេ្មងៗដទៃទៀតបានឈរចាំមើលដោយមិនយល់នូវហេតុការណ៍អ្វីឡើយ ដោយខ្លះរុញស៊ីក្លូ ម៉ូតូ និងកូនឡានតូចៗ។ យើងមិនឃើញមានអីវ៉ាន់ច្រើនប៉ុន្មានទេ
ទោះបីជាពេលវេលាវិវឌ្ឍទៅមុខជិត៣០ឆ្នាំក៏ពិតមែន តែរឿងដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលរងការឈឺចាប់នោះពិតជាគ្មានថ្ងៃបំភ្លេចបានឡើយ។ គ្មាននរណាម្នាក់យល់បានឬក៏ដឹងជាមុនថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលគ្រប់គ្រងទៅដោយចោរព្រៃខ្មែរក្រហមនៅក្នុងអំឡុងឆ្នាំ១៩៧៥-៧៩ឡើយ។ ខ្មែរគ្រប់គ្នាក៏បានយល់ក្រោយពេលដែលរបបសេរីនិយមរបស់លោក លន់ នល់ ដួលរលំ តែអ្វីៗសុទ្ធតែជារឿងប្រែប្រួលធ្វើឲ្យខក
ខ្ញុំបាទឈ្មោះ លន់ ប៊ុនណាត មានសមាជិកគ្រួសារបីនាក់ដែលត្រូវជា (បងប្រុស បងស្រី និង ក្មួយស្រី) ដែលបានបាត់ខ្លួនក្នុងសម័យខ្មែរក្រហម ដូចមានរៀបរាប់ខាងក្រោម៖
   
ទំព័រស្រាវជ្រាវគ្រួសារ
ទស្សនាវដ្តីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ចំណងជើងវិទ្យុ
ឯកសារវីដេអូ
ឯកសារវីដេអូ
កម្រងរូបថត