អ្នកស្មគ្រ័ចិត្តកម្ពុជាចែកកញ្ចប់អនុស្សាវរីយ៍ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ឆ្នាំង

ពីថ្ងៃទី៣០ ដល់ ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២១ ក្រុមការងារអ្នកស្មគ្រ័ចិត្តកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង បានរៀបចំប្រអប់អនុស្សាវរីយ៍ចំនួន ៦៥០ ប្រអប់ ចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមមាន៖ លោកយាយលោកតាអ៊ំពូមីង ដែលបានផ្តល់បទសម្ភាសន៍ទាក់ទងនឹងរឿងរ៉ាវពីរបបខ្មែរក្រហម និងសុខភាព ក្នុងនោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងស្រុកបរិបូណ៍ ទទួលបាន ៣៥៨ ប្រអប់, ស្រុកទឹកផុសទទួលបាន ១២២ ប្រអប់, ស្រុករលាប្អៀរ ទទួលបាន៣៦ ប្រអប់, ស្រុកកំពង់លែងទទួលបាន១៧ ប្រអប់, ស្រុកកំពង់ត្រឡាចទទួលបាន ៦១ប្រអប់ និងស្រុកសាមគ្គីមានជ័យ ទទួលបាន ៥៦ប្រអប់។

ខ្ញុំនិង ក្រុមការងារអ្នកស្មគ្រ័ចិត្តកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណ លោកយាយ លោកតា អ៊ំពូ មីង ដែលបានចំណាយពេលនិយាយរឿងរ៉ាងដែលឆ្លងកាត់ និងចង់ចាំនៅក្នុងរបបខ្មែរក្រហម។

អត្ថបទ៖ យី សុឃី

រូបថត៖ អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តកំពង់ឆ្នាំង

អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តកំពង់ឆ្នាំ និង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលប្រអប់អនុស្សាវរីយ៍