ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិព្រៃតាម៉ៅ

ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានចុះទៅធ្វើការនៅក្នុងភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងគម្រោងស្តីពីប្រវត្តិសាស្ត្រគ្រួសារ។

គម្រោងនេះ រៀបចំឡើងដើម្បីពិភាក្សា និងចែករំលែករឿងរ៉ាវពីរបបខ្មែរក្រហមតាមរយៈកិច្ចសម្ភាសន៍រវាងបុគ្គលិកគម្រោង និងអ្នករស់រានមានជិវិតពីរបបខ្មែរក្រហម ដែលសុទ្ធសឹងជា «ខ្មែរកម្ពុជាក្រោម» មានស្រុកកំណើតរស់នៅក្នុងស្រុកស្វាយទង និងស្រុកយឺនយ៉ាវ ខេត្តមាត់ជ្រូក ប្រទេសវៀតណាម។

ជាលទ្ធផលនៃការអនុវត្តគម្រោង ក្រុមការងារបានសម្ភាសន៍អ្នករស់រានមានជិវិតពីរបបខ្មែរក្រហមចំនួន១០នាក់។ តាមរយៈការសម្ភាសន៍នេះ យើងដឹងថា​ អ្នករស់រានមានជិវិតទាំងអស់មានបទពិសោធន៍ត្រឹមតែរយៈខ្លីប៉ុណ្ណោះគឺនៅក្នុងឆ្នាំ១៩៧៨ ឆ្លងកាត់របបខ្មែរក្រហម។ ទោះបីជាអ្នកទាំងនោះមានសាច់រឿងស្រដៀងគ្នាយ៉ាងណាក៏ដោយ ក៏សាច់រឿងរបស់មនុស្សម្នាក់ៗគឺមានភាពខុសគ្នាដូចជា ការភ័យខ្លាច ការខ្លាចខ្មែរក្រហមសម្លាប់ ការចូលធ្វើជាទាហានខ្មែរក្រហម និងការហូបចុកមិនគ្រប់គ្រាន់។

អត្ថបទ និងរូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖