"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តពោធិ៍សាត់ ចូលរួមជាមួយគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

តាមពុទ្ធទំនាយ
អ្នករស់មានជីវិតពីរបបខ្មែរក្រហមដែលបានចូលរួមកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខអំពីសុខភាពនៅវត្តសូរ្យឧត្តម ស្ថិតនៅក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរំឭកអំពីពុទ្ធទំនាយថា «មានផ្ទះគ្មានមនុស្សនៅ មានផ្លូវគ្មានមនុស្សដើរ មានជណ្តើរគ្មានមនុស្សឡើង»។ «ផ្ទះថ្មសរសរឫស្សី» ។ «ក្អែកខ្មៅពាំផ្លែល្វារាយគ្រប់ស្រុក»
ក្អែកខ្មៅ គឺសំដៅទៅលើមនុស្សស្លៀកពាក់ឈុតពណ៌ខ្មៅគ្រប់គ្នា។ ចំណែកផ្លែល្វា សំដៅលើរុក្ខជាតិមានរូបខាងក្រៅរលោងស្រស់ ផ្លែខ្ចីពណ៌បៃតង ទុំក្រហមឈាមជ្រូក ឬក្រហមក្រម៉ៅ ឯខាងក្នុងគឺស្អុយរលួយ។

«យើងខ្ញុំជឿថា ពុទ្ធទំនាយបានកើតពិតប្រាដកកាលពីសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានគ្រោះទុរ្ភិក្ស មានសង្គ្រាម មានអ្នកជម្លៀសប្រជាជនទៅតាមបណ្តាខេត្ត។ បន្ទាប់មក មានក្រុមស្លៀកពាក់ឈុតខ្មៅបានរាយគ្រប់ទីកន្លែង»។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌល​ឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពជា