អ្នកស័្មគ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចែកកញ្ចប់អនុស្សាវរីយ៍ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តសៀមរាប

បន្ទាប់ពីបានចុះសួរសុខទុក្ខ សម្ភាស បំពេញបែបបទស្ទង់មតិ និងប្រមូលរូបថតពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអស់រយៈពេល១ខែកន្លងមក នៅថ្ងៃទី ២៨និង២៩ ខែសីហា ឆ្នាំ២០២១ អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅខេត្តសៀមរាប បានវិលត្រឡប់ទៅជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសារជាថ្មីម្តងទៀត ដើម្បីចែកកញ្ចប់អនុស្សាវរីយ៍ជូនដល់គាត់។ អ្នកស័្មគ្រចិត្ត ចែកកញ្ចប់អនុស្សាវរីយ៍ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងស្រុកចំនួន ៤ នៅក្នុងខេត្តសៀមរាប គឺស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម,ស្រុកអង្គរធំ និងស្រុកសៀមរាប ដែលក្នុងកញ្ចប់អនុស្សាវរីយ៍នោះរួមមានព្រឹត្តិបត្រព័ត៌មានណែនាំអំពីសុខភាព, សាប៊ូលាងដៃ, ម៉ាស់, នំ, សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩), សៀវភៅអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិ​សាស្រ្តពិភពលោក, ឧបករណ៍សង្រ្គោះបឋម, សេវាកម្មពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យឯកជននៅក្នុងសហគមន៍ដោយឥតគិតថ្លៃ, សម្ភារជំនួយដល់ជនពិការ រួមជាមួយកាបូបស្ពាយ និងអាវយឺត។​

អត្ថបទ៖ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

សកម្មភាពអ្នកស័្មគ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចែកកញ្ចប់អនុស្សាវរីយ៍នៅខេត្តសៀមរាប

រូបថត៖ ក្រុមការងារអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តសៀមរាប

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»

ស្ថានទូតហ្វីលីពីន សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវគ្គសិក្សាថ្នាក់ភាសាអង់គ្លេសទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ សម្រាប់មន្ត្រីរដ្ឋបាលឃុំស្រុក និង សហគមន៍អេកូទេសចរណ៍ នៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង