សោម ប៊ុនថន

ស្រាវជ្រាវ

ព្រះរាជបណ្ណាល័យហ្លួងម៉ែ ចូលរួមតាំងបង្ហាញស្នាដៃ និងសៀវភៅបោះពុម្ពថ្មីៗ ក្នុងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ឆ្នាំ២០២៦

នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០  ឆ្នាំ២០២៦ ព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលរួមដាក់តាំងបង្ហាញស្នាដៃស្រាវជ្រាវ និងសៀវភៅដែលទើបបោះពុម្ពផ្សាយថ្មីៗ នៅស្តង់ពិព័រណ៍របស់ខ្លួន ក្នុងកម្មវិធី «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅសួនច្បារខាងមុខវត្តបទុមវតី ក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា

សំបុត្រ

ការព្រងើយកន្តើយនឹងផែនទី និងការខ្លាចរអាក្នុងឆាកអន្តរជាតិ៖ មហិច្ឆតាមិនចេះឆ្អែតឆ្អន់របស់ថៃចំពោះកម្ពុជា

ការដែលរដ្ឋាភិបាលថៃខ្វល់ខ្វាយទប់ស្កាត់មិនឱ្យជម្លោះព្រំដែនជាមួយកម្ពុជាក្លាយទៅជាបញ្ហាអន្តរជាតិនោះ បានបន្តលាតត្រដាងពីភាពកម្សោយផ្នែកស្មារតី និងវិចារណញ្ញាណមិនសមហេតុផលរបស់រដ្ឋាភិបាលថៃ ចំពោះការជាប់ផុងវិបត្តិអត្តសញ្ញាណដ៏រ៉ាំរ៉ៃរបស់ខ្លួន។ រដ្ឋាភិបាលថៃខ្វល់ខ្វាយជាខ្លាំងក្នុងការបិទបាំងកុំឱ្យបញ្ហានេះត្រូវបានលើកឡើងនៅក្នុងសហគមន៍អន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ព្រោះខ្លួនជឿថាវានឹងធ្វើឱ្យប្រទេសថៃរងការរិះគន់យ៉ាងចាស់ដៃ។ ការកំណត់ទស្សនាទានដែលរដ្ឋាភិបាលថៃចង់បាននៅជុំវិញជម្លោះព្រំដែននេះ គឺពឹងផ្អែកលើសហគមន៍អន្តរជាតិមួយដែលមើលរំលងការពិតជាក់ស្តែង ហើយព្រមទទួលយកការអះអាងរបស់ថៃ ដែលផ្អែកទាំងស្រុងលើការសន្មតជាមុនថាប្រទេសថៃគឺគ្មានចេតនាក្នុងការបំភាន់ បំភ្លៃ ឬវៀចវេរពីការពិតនោះឡើយ។ ជាថ្មីម្ដងទៀត ប្រទេសថៃកំពុងប្រឈមមុខនឹងកំណត់ត្រាប្រវត្តិសាស្ត្រនៃសកម្មភាពរបស់ខ្លួននៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា ហើយការប្រឈមនេះបង្ហាញឱ្យឃើញតាមរយៈ

ស្រាវជ្រាវ

សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងហ្វ្រង់កូហ្វូនី

ស្ថាបនិកនៃហ្វ្រង់កូហ្វូនី ប្រធានាធិបតី ឡេអូប៉ូល សេងហ្គ័រ នៃសាធារណរដ្ឋសេណេហ្គាល់ លោក ឡេអូប៉ូល សេដា សេងហ្គ័រ កើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩០៦ នៅទីក្រុងជូអាល់ ប្រទេសសេណេហ្គាល់ និង​បានទទួលមរណភាពនៅថ្ងៃទី២០

សំបុត្រ

ជំពូកថ្មី ឬគ្រាន់តែជាព្រឹត្តិការណ៍មួយគ្រា?

ទស្សនៈរបស់លោក ឆាំង យុ ជុំវិញដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ១) តើដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង មកកាន់កម្ពុជា មានសារសំខាន់យ៉ាងណាខ្លះចំពោះកិច្ចការការទូតកម្ពុជា? នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយពីសំណាក់មហាអំណាចលោកខាងលិច ដែលបន្តរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយកម្ពុជា ផ្អែកលើហេតុផលប្រវត្តិសាស្ត្រ និងនយោបាយ

ស្រាវជ្រាវ

ខ្មែរក្រហមវាយខ្ញុំនឹងរំពាត់ផ្តៅ រួចបង្អត់អាហារ ដោយសារខ្ញុំមិនបានទៅធ្វើការ

ខ្ញុំឈ្មោះ អ៊ុន ហ៊ីង អាយុ៥៨ឆ្នាំ កើតនៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម (ខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានឪពុកឈ្មោះ មី អ៊ុន ស្លាប់រយៈពេល៣ឆ្នាំមកហើយដោយសារចាស់ជរា

ស្រាវជ្រាវ

ឈ្លបខ្មែរក្រហមកុហកថាយកប្ដីខ្ញុំទៅដាំចេកនៅអូរស្វាយ តាមពិតយកទៅសម្លាប់ចោល

«កាលនៅជំទង់ ខ្ញុំធ្លាប់ទៅទទួលព្រះរាជដំណើរសម្ដេចតាយាងមកសម្ពោធបុរីអូរស្វាយ ហើយពេលនោះគ្រួសារខ្ញុំរស់នៅជួបជុំគ្នាយ៉ាងរីករាយ។ ប៉ុន្តែក្រោយមក សេចក្ដីសុខទាំងនោះត្រូវបានជំនួសដោយភាពភ័យរន្ធត់ក្នុងរបបខ្មែរក្រហម នៅពេលដែលប្ដីរបស់ខ្ញុំត្រូវខ្មែរក្រហមចាប់យកទៅធ្វើទារុណ​កម្ម និងសម្លាប់យ៉ាងព្រៃផ្សៃ។ ខ្ញុំមិនហ៊ានយំស្រែក ឬស្រក់ទឹកភ្នែកទេ ព្រោះខ្លាចកងឈ្លបដែលយាម នៅក្រោមផ្ទះដឹង»។ ខ្ញុំឈ្មោះ ណាត ផា អាយុ៨២ឆ្នាំ