សោម ប៊ុនថន

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាអប់រំស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ -១៩៧៩)» និង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជូន សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍ភូមិក្រពើពីរក្រោម

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចែកសៀវភៅសាក្សីប្រវត្តិសាស្ត្រចំនួន៤៦ក្បាល និងរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ -១៩៧៩)» នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងកូនចៅជំនាន់ក្រោយចូលរួមសរុបចំនួន៤៦នាក់។

ស្រាវជ្រាវ

សិស្សវិទ្យាល័យ សុខ អាន លាយបូ ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំធ្វើវេទិកាថ្នាក់រៀនចុងសប្ដាហ៍លើកទី១៤៩របស់ខ្លួន ជាមួយសិស្សានុសិស្សចំនួន៧០នាក់ ក្នុងចំណោមនោះមានស្រី៣៦នាក់ មកពីវិទ្យាល័យ សុខអាន លាយបូរ។ គោលបំណងក្នុងការរៀបចំវេទិកានេះឡើង គឺដើម្បីការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការរិះរកវិធានការនានាដើម្បីទប់ស្កាត់ការវិលត្រឡប់ប្រវត្តិសាស្ត្រខ្មែរក្រហមជាលើកទីពីរ។ ដើម្បីសម្រេចគោលបំណងនេះ

ស្រាវជ្រាវ

សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជំរុញ និងលើកកម្ពស់ការចងចាំ ការផ្សះផ្សាសង្គម ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស

អំឡុងពេល៥ថ្ងៃ គឺពីចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនសិស្សនៅវិទ្យាល័យក្រពើពីរ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវ៉ាញ

ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់​ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន២០៥ ក្បាល ជូនសិស្សានុសិស្សថ្នាក់ទី១០, ១១ និង១២ នៃវិទ្យាល័យក្រពើពីរស្រុកវាលវែង និងវិទ្យាល័យ ហ៊ុន

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅខេត្តត្បូងឃ្មុំ និងក្រចេះ

ថ្មីៗនេះ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌឯកសារកម្ពុជា បាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៣០០ក្បាល ទៅចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅខេត្តចំនួនពីរ គឺខេត្តក្រចេះ