ទស្សនាវដ្ឋី

ទស្សនាវដ្ឋី

សិទ្ធិនារី៖ សិទ្ធិរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាស្រ្តីក្នុងការទទួលបានសេវាសុខភាព និងសង្គម

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាស្រ្តីមានសិទ្ធិក្នុងការទទួលបានការថែទាំសុខភាព​ និងសេវាសង្គម​ហើយនេះគឺជាសំណងដោយផ្ទាល់បន្តិចបន្តួចសម្រាប់អ្នករស់រានមានជីវិតជាស្រ្តី បន្ទាប់ពីការទទួលរងគ្រោះក្រោមរបបខ្មែរក្រហម និងបានលះបង់ក្នុងការស្តារនិងអភិវឌ្ឍន៍សង្គមជាតិនិងគ្រួសារ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាស្រ្តីមានជាង៦០ភាគរយ នៃអ្នករស់រានមានជីវិតទូទៅបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ ក្នុងចំណោមតួលេខនេះ មួយចំនួនគឺជាស្រ្តីមេម៉ាយ។ ស្រ្តីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមឡើងវិញ ទន្ទឹមនឹងការខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់កូនៗឲ្យបានធំធាត់។ ស្រ្តីមានពេលវេលានិងលទ្ធភាពតិចតួចក្នុងការថែទាំសុខភាពរបស់ខ្លួន ដោយសារបញ្ហាជីវិភាពនិងកាតព្វកិច្ចដែលត្រូវបំពេញ។ នៅពេលដែលវ័យរបស់គាត់កាន់តែចាស់និងស្ថិតក្រោមស្ថានភាពលំបាក ស្រ្តីមួយចំនួនបានចូលមកជ្រកកោននិងចាត់ទុកវត្តអារាមដូចជាផ្ទះរបស់គាត់ ហើយបួសជាដូនជីនៅទីនោះ។