ស្រាវជ្រាវ

ស្រាវជ្រាវ

ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម

បន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹក​នាំខ្មែរក្រហមបានអនុវត្តគោលនយោបាយជម្លៀសប្រជាជនដោយបង្ខំចេញពីផ្ទះសម្បែងក្នុងទីក្រុងភ្នំពេញ និងទីប្រជុំជននានា ទៅកាន់ទីតាំងឆ្ងាយៗនៅជនបទ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវជម្លៀសពីកន្លែងមួយទៅកាន់កន្លែងមួយទៀត តាមមធ្យោបាយផ្សេងៗដូចជា រថភ្លើង រថយន្តឯកជន រថយន្តទាហាន ទូក កាណូត

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់រទេះរុញជូន ភឿន ភាត់ ដែលមានពិការភាពពីកំណើត រស់នៅស្រុកអន្លង់វែង

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាននាំយករទេះរុញដែលផ្តល់ជូនពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ជូន​ទៅដល់ ភឿន ភាត់ ដែលមាន​ពិការ​ភាព​ដៃជើងតាំង​ពី​កំណើត​។ ដោយ​ក្ដី​អាណិត​ស្រឡាញ់​ពី​ក្រុម​ការ​ងារ​មជ្ឈ​មណ្ឌល​​សន្តិភាព​អន្លង់​វែង និងបាន​មើល​ឃើញ​ពី​ទុក្ខ​លំបាកអំឡុងពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​របស់​ ភឿន

ស្រាវជ្រាវ

ប្រវត្តិអតីតភូមិត្រពាំងវែង

អតីតភូមិត្រពាំងវែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រះនេត្រព្រះ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អតីតភូមិត្រពាំងវែងត្រូវបានបង្កើតឡើងដោយកម្មាភិបាលខ្មែរក្រហម។ ភូមិនេះមានទីតាំងនៅជាប់ជើងភ្នំអរិយកន្ត ក្នុងឃុំព្រះ នេត្រព្រះ ស្រុកព្រះនេត្រព្រះ តំបន់៥ ភូមិភាគពាយ័ព្យ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។ បើតាមប្រជាជនដែលធ្លាប់បានរស់នៅក្នុងភូមិត្រពាំងវែងក្នុងរបបខែ្មរក្រហមបានរៀបរាប់ថា

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារម្ពុជាសហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីរិតពីរបបខ្មែរក្រហមរស់នៅស្រុកបុរីអូរស្វាយសែនជ័យ

មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងគាំទ្រដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ អូរស្វាយ។

ស្រាវជ្រាវ

ភូមិស្រែតាំងយ៉

ភូមិស្រែតាំងយ៉ គឺជាភូមិឧបសម្ពន្ធមួយក្នុងចំណោមភូមិទាំង៩ នៃឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភូមិស្រែតាំងយ៉មានប្រជាជនសរុបចំនួន ៩៦៨នាក់ ក្នុងនោះមានស្រី៤៩១នាក់ និង ស្តី្រមេម៉ាយចំនួន១៩គ្រួសារ។ ពាក់កណ្ដាលនៃចំនួនប្រជាជនសរុប គឺជាយុវជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ភូមិស្រែតាំងយ៉មានព្រំប្រទល់ ខាងកើតជាប់ភូមិទួលគ្រួស ខាងលិចជាប់ភូមិដូននាគ

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅ» ដល់សិស្សវិទ្យាល័យតាលោ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) និង ការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅ» ដល់សិស្សថ្នាក់ទី១១ និង ទី១២ ចំនួន២០នាក់ ក្នុងនោះមានសិស្សស្រីចំនួន១៤នាក់នៃវិទ្យាល័យតាលោ ស្ថិតក្នុងស្រុកតាលោសែនជ័យ