(ដកស្រង់តាមសំណៅដើមទាំងស្រុងពីឯកសារ D០០៧១០)
ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥: ជាថ្ងៃដែលរបបសាធារណរដ្ឋខ្មែរបរាជ័យ ជាថ្ងៃបក្សខ្មែរក្រហមទទួលជោគ ជ័យ។
១. សកម្មភាពកង
ទ័ពសាធារណរដ្ឋខ្មែរៈ ភ្នំពេញ: ១៧-៤-៧៥: ០៥ ម៉ ០០
– ម៉ោង ០១:០០ នាទី មានរថយន្តហ្សីប អាឌឺ ពីរគ្រឿង មានចងក្រណាត់សជាសញ្ញាសន្តិភាពរបស់កងពលធំលេខ 3ème D.I បើកតាមខ្សែក្រវាត់ក្រុងភ្នំពេញ ប្រកាសថា ថ្ងៃនេះជាថ្ងៃសន្តិភាពរបស់ខ្មែរ ពួកយើងត្រូវតែទម្លាក់អាវុធ ចរចារវាងគូភាគីទទួលសន្តិភាព យើងគ្រប់គា្នត្រូវលើកទង់សសញ្ញាសន្តិភាព។
– ម៉ោង ០១:៣០ នាទី បញ្ជាពីលោកឧត្តមសេនីយ៍ លន់ ណុន កាំភ្លើងធំ 105 M/M ត្រូវបាញ់ភ្លើងជាសញ្ញាទទួលសន្តិភាព។
– ម៉ោង ០២:៤៥ នាទី ខ្សែត្រៀមក្រវាត់ក្រុងភ្នំពេញ ត្រូវតែចេញទាំងអស់ ហើយប្រមូលអាវុធទុកដាក់តាមអង្គភាពរបស់ខ្លួនតាមដែលអាចធ្វើបាន ។
– ម៉ោង ០៦:០០ នាទី ឧទ្ធម្ភាគចក្រហោះហើរចាកចេញចោលទីក្រុងភ្នំពេញ មុខឆ្ពោះទៅទិសខាងលិចតាមតែគេធ្វើបានពាសពេញមេឃលើប្រទេសកម្ពុជា។
២. សកម្មភាពកងទ័ព
បក្សខ្មែរក្រហមចូលក្រុង: ភ្នំពេញ: ១៧-៤-៧៥
– ម៉ោង ០៦:១៥ នាទី កងទ័ពបក្សខ្មែរក្រហមដើរចូលទីក្រុងភ្នំពេញ។
– ប្រដាប់អាវុធគ្រប់ដៃ (ជារបស់ប្រទេសចិនកុម្មុយនីស្ត) ប៉េកាំង។
– សំលៀកបំពាក់ខ្មៅ មួកកន្តឹប ស្បែកជើងសង្រែក (កង់ឡាន)។
– ក្បួនដើរអមសងខាងថ្នល់ជាជួរបណ្ដោយៗគ្នាចុងកាណុងចេញក្រៅ។
– តាមផ្លូវធំៗមុខឆ្ពោះទៅវត្តភ្នំដូនពេញ
– តាមមុខសញ្ញារបស់បក្សគេដាក់ចុះជាស្រេច
៣) មុខសញ្ញាបក្សខ្មែរក្រហម
ចូលទីក្រុងភ្នំពេញ:
១ – កងទ័ពភូមិភាគបូព៌ាទិសៈ ចូលតាមថ្នល់ជាតិលេខ១
២ – កងទ័ពភូមិភាគឧត្តរទិសៈ ចូលតាមថ្នល់ថ្មីក្បាលស្ពានជ្រោយចង្វា។
៣ – កងទ័ពភូមិភាគពាយ័ព្យទិសៈ ចូលតាមថ្នល់ជាតិលេខ៥
៤ – កងទ័ពភូមិភាគបស្ចិមទិសៈ ចូលតាមថ្នល់ជាតិលេខ៤
៥ – កងទ័ពភូមិភាគនិរតីទិសៈ ចូលតាមថ្នល់ជាតិលេខ៣
៦ - កងទ័ពភូមិភាគពិសេសៈ ចូលតាមថ្នល់ជាតិលេខ២
កងទ័ពខ្មែរក្រហមចាប់ដៃគ្នាទាំង៦ភូមិភាគ ត្រង់វត្តភ្នំដូនពេញ
៣.១ មុខសញ្ញាបក្សខ្មែរក្រហម
ចែកប្រជាជនក្រុងភ្នំពេញ
– អង្គការបក្សខ្មែរក្រហម យកផ្សារធំថ្មីធ្វើជាគោលកណ្តាល ដើម្បីជម្លៀសប្រជាជនភ្នំពេញចេញទៅកាន់ខេត្តក្រៅ តាមមុខសញ្ញារបស់ភូមិភាគនីមួយៗ។
១ – ភ្នំពេញខាងកើតភាគខាងត្បូងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគបូព៌ាទិស: ខេត្តព្រៃវែង ខេត្តស្វាយរៀង។
២ – ភ្នំពេញខាងកើតភាគខាងជើងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគឧត្តរទិសៈ មុខឆ្ពោះទៅខេត្តកំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។
៣ – ភ្នំពេញខាងលិចភាគខាងជើងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគពាយ័ព្យទិស មុខឆ្ពោះខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
៤- ភ្នំពេញខាងលិចភាគខាងត្បូងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគបស្ចិមទិស មុខឆ្ពោះទៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
៥ – ភ្នំពេញខាងត្បូងភាគខាងលិចៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគនិរតីទិស មុខឆ្ពោះទៅខេត្តកំពត ខេត្តតាកែវ។
៦ – ភ្នំពេញខាងត្បូងភាគខាងកើតៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគពិសេស មុខឆ្ពោះទៅខេត្តតាកែវ តាមថ្នល់ជាតិលេខ២។
- សកម្មភាពប្រជាជន
ទីក្រុងភ្នំពេញ៖ ១៧-៤- ៧៥: ០ ៦h ១៥
អ្នកទីក្រុងភ្នំពេញ ចែកជា យ៉ាង?
១ – អ្នកជាប់និន្នាការបម្រើរបបសាធារណរដ្ឋខ្មែរ មនុស្សប្រភេទនេះមានការភិតភ័យ សម្ងំនៅក្នុងផ្ទះ រង់ចាំស្តាប់ព័ត៌មានផ្សេងៗ អំពីរឿងសន្តិភាពខ្មែរ រវាងគូភាគីទាំង២ គេរៀបចំសារជាថ្មី។
២ – អ្នកដែលគេមិនពេញចិត្តនឹងរបបសាធារណរដ្ឋខ្មែរ លន់ ណុល គេនាំគ្នាទៅទទួលការធ្វើដំណើរចូលទីក្រុងរបស់បក្សខ្មែរក្រហមតម្រៀបជាជួរអមសងខាងថ្នល់នីមួយៗ ដែលកងទ័ពខ្មែរក្រហមគេដើរចូលទីក្រុងភ្នំពេញៈ ពេលនោះគេស្រែកជយឃោសថា ជយោៗៗ ទ្រហឹងអាប់ពាសពេញទីក្រុងភ្នំពេញ។
៣- អ្នកដែលបាក់បែកគ្រួសារ ដោយចេញទៅប្រកបការងារ និងទៅព្យាបាលជំងឺនៅតាមផ្ទះពេទ្យរដ្ឋ និងឯកជន ប្រជាជនប្រភេទនេះមានការជ្រួលច្របល់ ឆ្លងចុះឆ្លងឡើងកាត់មុខកងទ័ពខ្មែរក្រហម បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ស្លាប់ដោយចុងកាណុងរបស់បក្សខ្មែរក្រហម។
៤- អ្នកដែលគេបានចូលដៃរួមគំនិតនឹងខ្មែរក្រហមពីមុនមកពេលនោះគេស្លៀកពាក់ខ្មៅចេញពីផ្ទះដើរកាត់រកបក្សពួករបស់គេ ឆ្វាត់ចុះឆ្វាត់ឡើង របៀបជាអ្នកនាំផ្លូវ ឬបំភ្លឺផ្លូវរបស់កងទ័ពខ្មែរក្រហម និងជាអ្នកសង្កេតតាមពិនិត្យតែមនុស្សម្នាក់ៗ ដែលគេកត់សម្គាល់ថាជាអ្នកមុខអ្នកការរបស់របប លន់ ណុល។ល។
៥. កងទ័ពបក្សខ្មែរក្រហម
សម្រេចផែនការចាប់ដៃគ្នា ៦ ភូមិភាគ វត្តភ្នំៈ ថ្ងៃ១៧-៤-៧៥: ០៦h ៣០
កងទ័ពបក្សខ្មែរក្រហមវាយខ្សែត្រៀមកាត់ទីក្រុងចែកតាមភូមិភាគនីមួយៗ តាមសួនច្បារ មុខស្ថានីយ៍រថភ្លើង ត្រង់ទៅរកមាត់ទន្លេចតុមុខ (បួនមុខ)។
លើកទី១ ថ្ងៃ១៧-៤-៧៥: ០៦h ៤៥
វិទ្យុផ្សាយសម្លេងក្រុងភ្នំពេញផ្សាយដោយបក្សខ្មែរក្រហមភូមិភាគនិរតីទិសថាៈ
១- ពេលនេះបក្សយើងបានទទួលជោគជ័យ ១០០% លើប្រទេសកម្ពុជាទាំងមូល។
២- បក្សយើងត្រូវការរកសន្តិភាពតាមសន្តិវិធីមិនប្រកាន់បក្សពួក។
៣- បក្សយើងសុំអញ្ជើញអស់លោក ឯកឧត្តម ក្រុមនិន្នាការ អ្នកទទួលខុសត្រូវ ក្រុមស្ថាប័នទៅជួបជុំគ្នានៅក្រសួងឃោសនាការជាតិជាបន្ទាន់។
មូលហេតុ ចរចាគ្នារកសន្តិភាពតាមមធ្យោបាយសន្តិវិធី ជូនប្រជាជនខ្មែរទូទាំងប្រទេស។
លើកទី២ ១៧-៤-៧៥: ០៧h ១៥
វិទ្យុផ្សាយសម្លេងភ្នំពេញ ផ្សាយដោយបក្សខ្មែរក្រហមបស្ចិមទិសម្ដងទៀតថា
១- បក្សយើងឈ្នះ១០០% លើរបបសាធារណរដ្ឋខ្មែរ បនក្បត់ លន់ ណុល ទូទាំងប្រទេសកម្ពុជា ។
២- ជ័យជម្នះនេះ គឺបក្សយើងឈ្នះដោយចុងកាណុងយ៉ាងក្ដៅគគុក។
៣- បក្សយើងគ្មានត្រូវការចរចាជាមួយអ្នកណា ឬបក្សណាទៀតទេ។
៤- ពួកក្បត់ត្រូវតែទទួលការបរាជ័យរបស់ខ្លួន គ្មានអ្នកណាទទួលជំនួសអ្នកណាទេ។
៥. ៣ ១៧-៤-៧៥: ០៧h ៣០
បក្សខ្មែរក្រហម (ប្រើរថយន្តឡាំប្រឺតាម៉ូតូ)
ប្រកាសតាមប្រដាប់បំពងសំឡេង?
១ – ប្រជាជនកុំជ្រួលច្របល់ឆ្លងចុះឆ្លងឡើង
២ – ចូលផ្ទះតាមរៀងៗខ្លួន
៣- រៀបចំការចាកចេញក្រៅក្រុង បណ្តោះអាសន្នមួយរយៈខ្លីសិន ចំនួន៣ថ្ងៃ។
៤ – ចេញឱ្យផុតពីទីក្រុងចម្ងាយ៣គីឡូម៉ែត
៥ – ចេញតាមផ្លូវដែលអង្គការបក្សកំណត់ឱ្យ
៦ – មិនបាច់យករបស់របរទៅច្រើនពេកទេ
៧ – បើករយៈកាលឱ្យចេញកំណត់៣ថ្ងៃ
៨ – កុំដើរបញ្ច្រាសផ្លូវដែលអង្គការបក្សកំណត់ឱ្យដើរ
៦. មូលហេតុបក្សកំណត់ឱ្យចេញ?
១- អង្គការបក្សត្រូវការបោសសម្អាតខ្មាំង
២- រៀបចំឱ្យសមស្របតាមគោលអង្គការបក្សកំណត់ទុក
៣- អង្គការបក្សត្រូវមាននាទីការពារអាយុជីវិត និងការពារទីក្រុងឱ្យគង់វង្ស។
៤- អង្គការបក្សដឹងមុនថា មានខ្មាំងអាមេរិកាំង និងបរិវាររៀបចំកម្ទេចទីក្រុងរបស់យើងដោយប្រើយន្តហោះធុនធំៗជាងមុនទៅទៀត។
៦.១ ១៧-៤-៧៥: ០៧h ៤៥
– កងទ័ពអង្គការបក្សខ្មែរក្រហម ដើរចល័តតាមផ្លូវតូចៗដេញបង្ខំប្រជាជនឱ្យចេញពីទីក្រុង អ្នកណារឹងទទឹងគេប្រើអាវុធយកជាគ្នាតែម្ដង (គឺបាញ់)។
៦.២) ផែនការឆែកឆេរច្រកចេញពីក្រុងរបស់អង្គការបក្សខ្មែរក្រហម
– ភូមិភាគនីមួយៗ គេរៀបកន្លែងឆែកឆេរតាមមុខសញ្ញា និងទទួលខុសត្រូវដូចជម្រាបមកខាងលើ ក្នុងភូមិភាគនីមួយៗមានកន្លែងឆែកឆេរធំ៣កន្លែង (ភារកិច្ច)
១ – សង្កេតឆែកឆេរជនក្បត់ពីអ្នកទទួលតំណែងធំៗ
២ – ទាហានសាធារណរដ្ឋខ្មែរ (លន់ ណុល)
៣- ពួកគិញ Sédok និង Cos (ពួកការិយាល័យស៊ើបអង្កេតរបបសាធារណរដ្ឋខ្មែរ) ។
៤- អ្នកដែលរត់ចេញពីបក្សររបស់គេមកចូលនឹង លន់ ណុល
ការសង្កេត: ពេលនោះអង្គការបក្សខ្មែរក្រហមចាប់បានទាហាន លន់ ណុល ក្នុងមួយថ្ងៃៗ ក្នុងកន្លែងនីមួយៗ ចាប់ ១០០ -៣០០ នាក់។
ចម្លើយទី១ វគ្គទី១
យើងខ្ញុំសុំចែកទីក្រុងភ្នំពេញជា៤ផ្នែក ដូចពាក្យបរិយាយពីអត្ថបទដើមគឺ
១ – ប្រជាជននៅទីក្រុងភ្នំពេញភាគខាងកើតទន្លេមេគង្គ គឺចែកចេញជា២ផ្នែក:
ក- ផ្នែកខាងត្បូងទន្លេបួនមុខ ពួកខ្មែរក្រហមបានជម្លៀសចេញ មុខឆ្ពោះទៅកាន់ខេត្តស្វាយរៀង និងខេត្តព្រៃវែង ចេញតាមថ្នល់ជាតិលេខ១ ប៉ុន្តែប្រជាជនទាំងអស់នេះមិនបានទៅតាមទិសកំណត់របស់អង្គការខ្មែរក្រហមដាក់ចុះមក ១០០%ទេ លុះមកដល់ព្រែកអ្នកលឿង ខាងលិចទន្លេ ប្រជាជនខ្លះត្រូវបែកទៅក្អមសំណរ លុះដល់ថ្នល់កាត់មួយចេញពីទន្លេទៅស្រុកសំរោងយ៉ោង ចំបក់ ខេត្តតាកែវ ត្រង់ថ្នល់ជាតិលេខ២ ក៏បែកទៅតាកែវ ខ្លះទៀតទៅកំពត គឺគេកាត់ទៅរកស្រុកកំណើតរបស់គេ អ្នកខ្លះ ទៅមិនដល់ទិសដៅរបស់ខ្លួនទេ ព្រោះពេលនោះអង្គការខ្មែរក្រហមកំណត់ឱ្យដើរបានតែ១៥ថ្ងៃ គឺគិតពីថ្ងៃទី១៧-៤-៧៥ រហូតដល់ថ្ងៃទី១-៥-៧៥ អ្នកណាទៅដល់ទីណា គ្រប់កំណត់ថ្ងៃធ្វើដំណើរខាងលើគឺគណៈភូមិនោះគេឃាត់ឱ្យនៅត្រង់នោះឯង។
ខ- ផ្នែកខាងជើងទន្លេបួនមុខ ពួកខ្មែរក្រហមជម្លៀសចេញមុខឆ្ពោះទៅកាន់ខេត្តព្រៃវែង និងខេត្តកំពង់ចាម តាមផ្លូវថ្មីស្ពានជ្រោយចង្វា ទៅខេត្តកំពង់ចាម។
– ប្រជាជនទាំងអស់នោះ ក៏មិនបានទៅដល់កំពង់ចាមតាមការកំណត់របស់អង្គការខ្មែរក្រហម ដូចជាប្រជាជនខាងលើ ដែលអធិប្បាយរួចមកហើយដែរ ព្រោះប្រជាជនមានខ្លះឆ្លៀតបែកងាកទៅរកទិសដៅរបស់គេពីស្រុកកំណើតដើម ផុតកំណត់ការធ្វើដំណើរត្រឹមណាគឺនៅត្រឹមនោះ។
– ពេលនោះអង្គការខ្មែរក្រហមគេចាត់ទុកភ្នំពេញខាងលើគឺជាប្រជាជន និងជ័យភណ្ឌ ផ្ដាច់មុខរបស់ភូមិភាគបូព៌ា ដូច្នេះអ្នកណាគេចទៅណាក៏ទៅចុះ ឱ្យតែនៅក្នុងបរិវេណទឹកដីខេត្តព្រៃវែង ខេត្តស្វាយរៀង ហើយនិងខេត្តកំពង់ចាម គឺគេចាត់ទុកជាប្រជាជនរបស់គេទាំងអស់ អ្នកធ្វើដំណើរទាំងអស់កាលណាគ្រប់កំណត់ថ្ងៃធ្វើដំណើរត្រឹមណា គឺគេបង្ខំឱ្យនៅត្រង់នោះតាមទិសអង្គការកំណត់ទុកជាដាច់ខាត។
– ពេលដែលគេទៅឃាត់អ្នកដែលគេជម្លៀសចេញពីទីក្រុងឱ្យចូលមករស់នៅក្នុងភូមិរបស់គេ គណៈភូមិគេធ្វើការឃោសនាថា បងប្អូនពុកម៉ែមិនបាច់ធ្វើដំណើរខ្លួនឯងទៀតទេ ព្រោះស្រុកភូមិពុកម៉ែនៅឆ្ងាយ នាំគ្នាស្នាក់នៅទីនេះសិនចុះ ចាំអង្គការយើងរករថយន្តជូនពុកម៉ែឱ្យទៅដល់ស្រុកភូមិកំណើតវិញស្រួលជាង នេះជាពាក្យបោកបញ្ឆោតរបស់អង្គការខ្មែរក្រហមទៅលើប្រជាជនលើកទី២។
២) ប្រជាជននៅទីក្រុងភ្នំពេញភាគខាងជើង អង្គការខ្មែរក្រហមចែកចេញជា២ផ្នែក
ក) ភាគខាងជើង ផ្នែក (ប៉ែក) ខាងកើត ចាប់ពីស្ថានីយ៍រថភ្លើងទៅទល់នឹងទន្លេមេគង្គ អង្គការចាត់ទុកប្រជាជន និងជ័យភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគឧត្ដរទិស ប្រជាជននេះត្រូវតាមផ្លូវជាតិលេខ៥ ហើយឆ្លងទន្លេមេគង្គទៅផ្លូវជាតិលេខ៦ មុខឆ្ពោះទៅខេត្តកំពង់ធំ និង ខេត្តសៀមរាប។
ខ) ភាគខាងជើង ផ្នែក (ប៉ែក) ខាងលិចចាប់ពីស្ថានីយ៍រថភ្លើងរហូតដល់តំបន់ទួលគោកផ្នែកខាងកើត អង្គការខ្មែរក្រហមចាត់ទុកប្រជាជនជ័យភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគពាយ័ព្យទិស ប្រជាជននេះត្រូវចាកចេញពីភ្នំពេញតាមថ្នល់ជាតិលេខ៥ ជាមួយពួកឧត្ដរទិសដែរ មុខឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបង។
– ប្រជាជនភូមិភាគនេះ ក៏មិនបានទៅដល់ទិសរបស់ខ្លួនដែរ ព្រោះពាក្យពេចន៍របស់អង្គការខ្មែរក្រហមគ្មានអ្វីពិតប្រាកដនោះទេ គឺសុទ្ធតែពាក្យបោកបញ្ឆោតទាំងអស់។
៣) ប្រជាជននៅទីក្រុងភ្នំពេញភាគខាងលិច អង្គការខ្មែរក្រហមចែកចេញជា២ផ្នែក
ក) ភាគខាងលិច ផ្នែក (ប៉ែក) ខាងជើងចាប់ពីថ្នល់សាលដឺហ្គោលមកដល់ទួលគោក ផ្នែកខាងលិចសល់ពីភូមិភាគពាយ័ព្យ អង្គការខ្មែរក្រហមចាត់ទុកប្រជាជនជ័យភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគបស្ចិមទិស គណៈភូមិភាគត្រូវជម្លៀសប្រជាជនផ្នែកនេះទៅកាន់ខេត្តកំពង់ឆ្នាំង ទៅតាមថ្នល់កាត់ទទឹង ចេញពីថ្នល់ទទឹង ខេត្តកណ្ដាលទៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ខ) ភាគខាងលិច ផ្នែក (ប៉ែក) ខាងត្បូងពីថ្នល់សាលដឺហ្គោលរហូតដល់សាលារៀន១៨មីនា អង្គការខ្មែរក្រហមចាត់ទុកប្រជាជន ជ័យភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគបស្ចិមគណៈភូមិភាគសម្រេចឱ្យយកប្រជាជនផ្នែកនេះទៅខេត្តកំពង់ស្ពឺចេញពីភ្នំពេញតាមផ្លូវស្ទឹងមានជ័យ អូរបែកក្អម តាមថ្នល់ជាតិលេខ៤ ប្រជាជនភូមិភាគនេះក៏គ្មានអ្វីខុសពីប្រជាជនភូមិភាគខាងលើដែរ។
៤) ប្រជាជននៅក្នុងទីក្រុងភ្នំពេញ ភាគខាងត្បូងប្រជាជនភូមិភាគនេះអង្គការខ្មែរក្រហមចែកចេញជា២ផ្នែក
ក) ភាគខាងត្បូងផ្នែក (ប៉ែក) ខាងលិចចាប់ពីសាលារៀន១៨មីនា រហូតបឹងត្របែក អង្គការខ្មែរក្រហមចាត់ទុកប្រជាជនជ័យភណ្ឌភាគនេះជាកម្មសិទ្ធិរបស់ភូមិភាគនិរតីទិសគណៈភូមិភាគសម្រេចឱ្យប្រជាជនផ្នែកនេះចេញពីក្រុងភ្នំពេញទៅនៅខេត្តកំពត ប្រជាជនផ្នែកនេះត្រូវចេញតាមថ្នល់ស្ទឹងមានជ័យទៅស្ទឹងបាគូ។
ខ) ភាគខាងត្បូងផ្នែក (ប៉ែក) ខាងកើតចាប់ពីថ្នល់មុនីវង្សរហូតដល់ទន្លេ ប្រជាជនផ្នែកនេះអង្គការខ្មែរក្រហមចាត់ទុកជាកម្មសិទ្ធិរបស់ភូមិភាគបស្ចិមទិស គណៈភូមិភាគសម្រេចឱ្យប្រជាជនផ្នែកនេះចេញពីក្រុងភ្នំពេញទៅនៅខេត្តតាកែវត្រូវចេញតាមថ្នល់ កាត់តាមក្បាលថ្នល់ទៅតាខ្មៅ ចូលតាមថ្នល់ជាតិលេខ២
– ប្រជាជនភាគនេះក៏គ្មានអ្វីឱ្យខុសពីប្រជាជនខាងលើ ដែលបានរៀបរាប់រួចមកហើយនោះទេ។
ចម្លើយទី១ វគ្គទី២
មូលរហតុអ្វី?
មូលហេតុដែលគេជម្លៀស គោលដៅ របស់បក្សខ្មែរក្រហម
១) ពួកគេគោរពតាមទិសរបស់អង្គការដាក់ចុះតាមទ្រឹស្តីរបស់ប្រធានបក្សកុម្មុយនីស្តចិនប៉េកាំង ត្រូវបោសសម្អាត ទាំងផ្ទៃក្នុងឱ្យអស់ជាមុនសិន ទើបសម្រេចកិច្ចការអ្វីៗឯទៀតតាមក្រោយ ។
២) បក្សកុម្មុយនីស្តមានបំណងធ្វើយ៉ាងណាឱ្យប្រជាជន ស្គាល់ការពិបាកឱ្យខ្លាំងជាទីបំផុត ដើម្បីបំបាក់ស្មារតី ពត់មនុស្សឱ្យដើរតាមមាគ៌ារបស់បក្សកុម្មុយនីស្តឱ្យបាន១០០% នៅពេលបំពេញការកសាងបក្សនៅក្នុងប្រទេសកម្ពុជា។
៣) ក្នុងគោលបំណងរបស់បក្សកុម្មុយនីស្ត ធ្វើការជ្រើស រើសមនុស្ស
– ថាតើមនុស្សប្រភេទណា ដែលត្រូវរាប់បញ្ចូលជាប្រជាជនរបស់បក្ស
– តើមនុស្សប្រភេទណាដែលត្រូវកម្ទេចចោលតាមពាក្យស្លោករបស់គេថា «ទុកក៏មិនចំណេញ ដកចេញក៏មិនខាត»
៤) បក្សកុម្មុយនីស្តមានបំណងសម្លាប់មនុស្សជំពូក ដែលគេមិនគួរទុកដូចជាអ្នករដ្ឋការ មានទាហានជាដើម តែការសម្លាប់នេះ កុម្មុយនីស្តមានគោលបំណងធ្វើយ៉ាងណាកុំឱ្យមតិមហាជនក្នុងប្រទេស ហើយនិងមតិសកលលោកគេមើលឃើញច្បាស់ពេក ឱ្យស្របតាមពាក្យស្លោកថា «អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក»
៥) កុម្មុយនីស្តមានបំណងធ្វើយ៉ាងណាឱ្យ ប្រជាជនទាំង អស់នោះកុំឱ្យនៅមានការសោកស្តាយនឹងទ្រព្យសម្បត្តិ នាំឱ្យគេមានការពិបាកត្រួតត្រាទៅថ្ងៃមុខ ។
៦) បក្សកុម្មុយនីស្តមានផែនការទុកជាមុនរួចស្រេចទៅហើយថា កុម្មុយនីស្តដាច់ខាតមិនឱ្យ ប្រជាជនមានទ្រព្យសម្បត្តិជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ អ្វីៗគឺជារបស់រដ្ឋទាំងអស់ ។
៧) បក្សកុម្មុយនីស្តត្រូវតែធ្វើបែបនេះដើម្បីឱ្យស្របតាមពាក្យឃោសនារបស់គេ កាលគេរៀបចំកម្លាំងកម្ទេចរបបសេរី គេប្រាប់កម្មាភិបាលនិងប្រជាជនថា ផ្ទះថ្ម វីឡា ឡាន ពេជ្រ ដែលពួកសក្តិភូម និងពួកមូលធន គហបតីប្រើប្រាស់សព្វថ្ងៃនេះ គឺជាវត្ថុដែលចេញពីកម្លាំងញើសឈាមរបស់វណ្ណៈកសិករ និងកម្មករ ដូច្នេះពួកយើងត្រូវតែខំរំដោះឱ្យឈ្នះ កាលណាយើងឈ្នះរបស់ទាំងនោះគឺអង្គការបក្សត្រូវតែជូនដល់ពុកម៉ែ និងមិត្តជាដាច់ខាត ពេលនោះយើងត្រូវតែដេញពួកវាចេញ ពួកយើងត្រូវតែទៅដេកស៊ីទីនោះយកពួកវាមកប្រើប្រាស់ម្តងវិញ។
៨) បក្សកុម្មុយនីស្តគេចងក្រងទ្រឹស្ដីទុកថា កាលណាយើងរំដោះប្រទេសបានពីរបបសេរី គឺយើងត្រូវតែរៀបចំកសាងប្រទេសពីជនបទមុន។
៩) ដើម្បីកសាងប្រទេសពីក្រឈានទៅរកមានគឺយើងត្រូវតែយកពួកសក្ដិភូមិ នាយទុន និយាយខ្លីគឺ អ្នកនៅទីក្រុង ហើយនិងទ្រព្យសម្បត្តិរបស់ពួកទាំងនោះមកកសាងប្រទេស វាគាប់ប្រសើរជាងទុកចោលឱ្យខូចខាត ។
ចម្លើយទី១ វគ្គទី៣
មុនជម្លៀសរចញពីទីក្រុង
មុននឹងគេជម្លៀសប្រជាជនចញពីទីក្រុងភ្នំពេញតាមការសង្កេតផ្ទាល់ឃើញថា ការជម្លៀសចេញនេះគឺគេរៀបចំទុកមុនជាស្រេចទៅហើយ ព្រោះសង្កេតឃើញមានរថយន្ត ត្រីចក្រយានយន្ត ត្រីចក្រយាន មានប្រដាប់បំពងសំឡេងមេក្រូជាប់ជាមួយរបៀបដូចៗគ្នា។ ពាក្យនិយាយក៏ដូចគ្នាទៀត។
១) ប្រជាជននៅក្នុងទីក្រុងភ្នំពេញទាំងមូលមិនថាអ្នកណា ជាអ្នកណាគឺត្រូវតែចេញទៅខាងក្រៅក្នុងចម្ងាយ៣គីឡូម៉ែត្រ ។
២) ចំនួនតែ៣ថ្ងៃទេ
៣) មិនបាច់យករបស់របរនាំឱ្យពិបាកទេ
៤) បងប្អូនទៅដល់ទីណា ទីនោះមានអង្គការយើង ឧបត្ថម្ភគ្រប់សព្វមូលហេតុដែលអង្គការត្រូវជម្លៀសបងប្អូនចេញតែមួយរយៈសិននោះគឺ ១. អង្គការចង់សង្គ្រោះបងប្អូនទាំងអស់ដែលបាក់បែកបងប្អូន ញាតិមិត្តមកពីជនបទ ដោយសារពួកសាធារណរដ្ឋបនក្បត់ លន់ ណុល ដែលកៀរបង្ខំយកមករស់នៅទីក្រុងលំបាកខ្លោចផ្សាបែបនេះ។ វិលត្រឡប់ទៅជួបជុំគ្រួសារយើងវិញទីនេះគ្មានអីហៅថា…(ឯកសារផ្នែកចម្លើយទី១វគ្គទី៣មានតែត្រឹមនេះ ដោយឯកសារពុំទាន់ត្រូវបានរកឃើញនៅឡើយទេ)។