សារមន្ទីរសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសារមន្ទីរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ទូលព្រះបង្គំ សូមសរសេរថ្វាយនូវខ្លឹមសារនេះ ក្នុងគោលបំណងថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះហឫទ័យប្រទានឱកាសដ៏វិសេសវិសាលដល់ទូលបង្គំ ក្នុងការចូលទស្សនាសារមន្ទីរសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសារមន្ទីរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្ថិតនៅក្នុងបរិវេណនៃព្រះបរមរាជវាំង។ ទស្សនកិច្ចនេះគឺជាបទពិសោធន៍ដ៏ថ្លៃថ្លាសម្រាប់ទូលបង្គំ។ ទូលបង្គំបានឃើញសមុច្ច័យដែលសម្តេចព្រះបរមរតនកោដ្ឋ ទ្រង់ព្រះលិខិតផ្ទាល់ ដែលពិតជាគួរឲ្យចាប់អារម្មណ៍ចំពោះទូលបង្គំ នៅក្នុងនោះក៏មានភ្ជាប់មកជាមួយនូវលិខិតសរសេរដោយដៃរបស់លោកជំទាវ ចេកគី ឃេណឺឌី នៅក្នុងឆ្នាំ១៩៦៧ មានសេចក្តីថា៖ ថ្វាយជូនព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំម្ចាស់ ចាកឃ្លីន ឃេណឺឌី ខែវិច្ឆិកា ឆ្នាំ១៩៦៧។ លោកជំទាវ ចាកឃ្លីន ឃេណឺឌី គឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចន អេហ្វ. ឃេណឺឌី និងជាស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក នៅរវាងឆ្នាំ១៩៦១ដល់ឆ្នាំ១៩៦៣។

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ ឆាង សុខា ព្រះបរមរាជវាំង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅសារមន្ទីរសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសារមន្ទីរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ឆាង សុខា ព្រះបរមរាជវាំង/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»

ស្ថានទូតហ្វីលីពីន សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវគ្គសិក្សាថ្នាក់ភាសាអង់គ្លេសទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ សម្រាប់មន្ត្រីរដ្ឋបាលឃុំស្រុក និង សហគមន៍អេកូទេសចរណ៍ នៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង