បងប្រុសរបស់ខ្ញុំដែលបាត់ខ្លួន

ខ្ញុំឈ្មោះ ហួន ផេន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិត្បែង ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់គឺ៖ ទី១) ឈ្មោះ ហួន ផេន ២) ហួន ផល ៣) ហួន ឃុន ៤) ហួន ស៊ីម(ខ្ញុំ) និង ប្អូនប្រុស ឈ្មោះ ហួន ឆុន។

ខ្ញុំគឺជាកូនស្រីតែម្នាក់គត់នៅក្នុងគ្រួសារ។ នៅពេលដែលខ្មែរក្រហមកាន់អំណាចនៅថ្ងៃទី១៧  ខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសទៅរស់នៅក្នុង ឃុំទួលខ្ពស់ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។ ឪពុកខ្ញុំឈ្មោះ  អ៊ូ ផល និង ម្ដាយ ឈ្មោះ ពុត ស៊ុម ។ ម្ដាយខ្ញុំត្រូវបានអង្គការ ចាត់តាំងឲ្យដាំបន្លែ និងធ្វើចុងភៅ ហើយឪពុកខ្ញុំដឹកជញ្ជូនអង្ករ។

ខ្ញុំមិនសូវចងចាំមុខមាត់បងប្រុសច្បាស់ទេ ប៉ុន្តែម្ដាយខ្ញុំប្រាប់ថា បងប្រុស មានរូបរាងខ្ពស់ សម្បុរស មាឌធំ។ កាលនោះខ្ញុំមានអាយុប្រហែល៨ឆ្នាំ ខ្ញុំនៅចាំថ្ងៃមួយនៅកងកុមារដែល បងប្រុសរៀនអង្គការបានធ្វើនំអាកោចែកក្មេងៗ បងប្រុសខ្ញុំមានចំណែកទទួលបាននំអាកោមួយដូចកុមារផ្សេងទៀតដែរ។ បងប្រុស មិនហ៊ានហូបខ្លួនឯងទេគាត់ទុកចំណែករបស់គាត់ឲ្យមកខ្ញុំ។

ក្រោយមកបងប្រុសខ្ញុំឈ្មោះ ហួន ផេន ត្រូវបានអង្គការចាត់តាំងឲ្យទៅរស់នៅកងកុមារដែលនៅឆ្ងាយពីកន្លែងខ្ញុំស្នាក់។ បន្ទាប់ពីគាត់ទៅរស់នៅកងកុមាររយៈពេល៣ខែបងប្រុស ហួន ផេន ស្នើសុំអង្គការមកលេងផ្ទះ។ ពេលនោះគឺជាលើកចុងក្រោយដែលខ្ញុំបានជួបគាត់។ ចាប់តាំងពីពេលនោះមកខ្ញុំបាត់ដំណឹងរបស់គាត់សូន្យឈឹងរហូតមកដល់សព្វថ្ងៃ។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ខ្ញុំបានជួបអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាហើយខ្ញុំផ្ដល់ព័ត៌មានដើម្បីប្រកាសស្វែងរកបងប្រុសរបស់ខ្ញុំ។

ខ្ញុំនៅតែចងចាំនិងនឹករឮកបងប្រុសរបស់ខ្ញុំជាពន់ពេក។ ប្រសិនបើមានបងប្អូនធ្លាប់ស្គាល់ឬមានព័ត៌មានប្រហាក់ប្រហែលនឹងការរៀបរាប់ខាងលើ សូមមេត្តាទំនាក់ទំនងមកកាន់ មជ្ឈមណ្ឌលឯសារកម្ពុជាដែលមានអាសយដ្ឋានផ្ទះលេខ១១ មហាវិថីព្រះសីហនុ ឬទំនាក់ទំនងទូរសព្ទលេខ ០៧១ ៨៨ ៦៥ ០៤៦ឬ  ០៧៨ ៦៩ ៨៣ ៣៣ ដោយក្ដីអនុគ្រោះ។

សូមអរគុណ!

ម្ដាយរបស់ ហួន ផេន ឈ្មោះ ពុត ស៊ុម (អ្នកស្ម័គ្រចិត្តកម្ពុជា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ឪពុករបស់ ហួន ផេន ឈ្មោះ អ៊ូ ផន (អ្នកស្ម័គ្រចិត្តកម្ពុជា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
រាប់ពីខាងឆ្វេងប្អូនប្រុសរបស់ ហួន ផេន ឈ្មោះ ហួន ឆុន និង ប្អូនស្រី របស់ ហួន ផេន ឈ្មោះ ហួត ស៊ីម។ (អ្នកស្ម័គ្រចិត្តកម្ពុជា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក