អ្នកស័្មគ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចែកកញ្ចប់អនុស្សាវរីយ៍ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តព្រៃវែង

នៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បាននាំយកកញ្ចប់អនុស្សាវរីយ៍ដំបូងចែកជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលអ្នកស័្មគ្រចិត្តធ្លាប់បានចុះជួបសួរសុខទុក្ខ និងស្តាប់រឿងរ៉ាវរបស់គាត់កន្លងមកចំនួន ១៤ នាក់ រស់នៅក្នុងស្រុកកំពង់លាវ និងស្រុកពាមរកិ៍ ខេត្តព្រៃវែង ។ កញ្ចប់អនុស្សាវរីយ៍សម្រាប់ចែកជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមមាន ព្រឹត្តិបត្រព័ត៌មានណែនាំអំពីសុខភាព, សាប៊ូលាងដៃ, ម៉ាស់, នំ, សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩), សៀវភៅអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិ​សាស្រ្តពិភពលោក, ឧបករណ៍សង្រ្គោះបឋម, សេវាកម្មពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យឯកជននៅក្នុងសហគមន៍ដោយឥតគិតថ្លៃ, សម្ភារជំនួយដល់ជនពិការ រួមជាមួយកាបូបស្ពាយ និងអាវយឺត។​

អត្ថបទ៖ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

 

កញ្ចប់អនុស្សាវរីយ៍សម្រាប់ចែកជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រូបថត៖ ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងស្រុកកំពង់លាវ និងស្រុកពាមរកិ៍ ខេត្តព្រៃវែង ទទួលកញ្ចប់អនុស្សាវរីយ៍ពីអ្នកស័្មគ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ​​​​​​​​​​​​​​​​​​​​​​