ស្រ្តីទីមួយនៃបណ្តាប្រទេសអាស៊ានទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅវេលាម៉ោង ៩៖៤0 នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ  អ៊ីរីណា ចូកូ វីដូដូ ភរិយារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ, លោកជំទាវ ស៊ីចាន់ វីផាវ៉ាន់ ភរិយារបស់នាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់, លោកជំទាវ ល្វីស អារ៉ាណេតា ម៉ាកូស ភរិយារបស់ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជូនៀ, លោកជំទាវ ណារ៉ាផន ចាន់អូចា ភរិយារបស់នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា, លោកជំទាវ ហីលដឺហ្គាដ វ៉ាប ស្តូល ភរិយារបស់ប្រធានស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោក, លោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូចំនួន១៧រូបទៀត​ អញ្ជើញមកទស្សនកិច្ចនៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា, លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត និងឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស អតីតលេខាផ្ទាល់ និងជាអ្នកសរសេរប្រវត្តិរបស់ សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។

អត្ថបទ ៖ សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

 

អត្ថបទផ្សេងទៀត៖