គរុសិស្សឆ្នាំទី២នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ទស្សនកិច្ចមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម និងចេតីយ៍រំឭកសម្រាប់សហគមន៍

វេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ គុរសិស្សឆ្នាំទី២ចំនួន១៤នាក់នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងចេតីយ៍រំឭកសម្រាប់សហគមន៍។ ជាការចាប់ផ្ដើមកម្មវិធី ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍ និងនាំគរុសិស្ស ទៅទស្សនាផ្ទាំងពិព័រណ៍នៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម, សម្ភាររបស់អ្នករស់រានមានជីវិតដែលនៅសេសសល់ពីរបបខ្មែរក្រហម និងបន្ទប់តម្កល់ឯកសារ។

បន្ទាប់ពីទស្សនាបន្ទប់តម្កល់ឯកសាររួចមក លោក ស៊ាង ចិន្ដា បានបង្ហាញរូបភាពចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ “សុបិនកម្ពុជា” ដែលត្រូវបានដាក់តាំងបង្ហាញដោយ «បណ្ណាល័យសម្តេចម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងព្រះរាជកម្មវិធី “១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ” ដើម្បីឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅសាលមហោស្រពចតុមុខ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក​។

ជាកិច្ចបន្ត គរុសិស្សទាំងអស់ធ្វើទស្សនកិច្ចសិក្សាទៅកាន់ចេតីយ៍រំឭកសម្រាប់សហគមន៍ ដែលស្ថិតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅទីនោះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរៀបរាប់ប្រាប់គរុសិស្សអំពីការបាត់បង់ឪពុក និងរឿង​រ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖