ទស្សនកិច្ចសិក្សាទៅកាន់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានចេញដំណើរពីមជ្ឈមណ្ឌលឯកសារកោះថ្មមកភ្នំពេញ និងបន្តដំណើរទៅកាន់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ ពេលខ្ញុំមកដល់ ខ្ញុំសង្គេតឃើញមជ្ឈមណ្ឌលឯកសារខេត្តតាកែវមានទីធ្លាធំទូលាយ និងរៀបចំមានរបៀប។ នៅផ្នែកខាងក្នុងការិយាល័យមានទូដាក់ឯកសារ រូបភាព និងសៀវភៅជាច្រើនក្បាល។ ខ្ញុំបានជួបជាមួយលោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងអ្នកស្ម័ក្រចិត្តខេត្តកែវ រួមទាំងក្រុមការងារមជ្ឈមណ្ឌល​ឯកសារកម្ពុជា និងអ្នកចិត្តសាស្រ្តបរទេសពីររូបទៀត។

នៅវេលាម៉ោង៤:០០រសៀល មានការរៀបចំកម្មវិធីវាស់ស្ទង់កម្រិតនៃការចងចាំរបស់ប្រជាជនមកពីឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន៩នាក់។ កាស្ប៉ា អីមីលី ជាអ្នកចិត្តសាស្រ្តមកពីអឺរ៉ុប បានសួរទៅកាន់អ៊ំពូមីង និង យុវជនដែលមានអាយុ១៥ឆ្នាំឡើងទាក់ទងជាមួយការធ្វើតេស្តការចងចាំ និងអាម្មណ៍ប៉ះពាល់ដល់ខួរក្បាល បន្ទាប់ពីគាត់ពាក់ឧបករណ៍សម្រាប់វាស់កម្រិតនៃការចងចាំរួចមក។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ខ្ញុំ, លោក ផេង ពង្សរ៉ាស៊ី និងអ្នកស្ម័គ្រចិត្តខេត្តតាកែវ រួមជាមួយអ្នកចិត្តសាស្រ្តបរទេសពីររូបទៀត បានចុះទៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានចម្ងាយ២៤គីឡូ ពីការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ នៅទៅនោះ ក្រុមការងារបានជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២នាក់។

ជាកិច្ចចាប់ផ្ដើមកម្មវីធី លោក ផេង ពង្សរ៉ាស៊ី បានថ្លែងអំណគុណដល់លោកអ៊ំមេភូមិ និងលោកតាលោកយាយអ៊ំពូមីងដែលមកចូលរួម។ លោក ផេង ពង្សរ៉ាស៊ី បានណែនាំអ្នកចិត្តសាស្រ្តទាំងពីររូបដែលមកធ្វើតេស្តចងចាំជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីវាស់ស្ទង់កម្រិតនៃការចងចាំរបស់។ បន្ទាប់មក អ្នកចិត្តសាស្រ្តក៏បានធ្វើតេស្តវាស់ស្ទង់ការចងចាំជូនយាយតាអ៊ំពូមីងគ្រប់ៗគ្នា ហើយកម្មវិធីនេះបានបញ្ចប់នៅពេលព្រលប់។

អត្ថបទ​ ៖ វី ស៊ីថា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម