ការចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងការសំណេះសំណាលជាមួយនាយទាហានយោធភូមិភាគទី៤

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដឹកនាំដោយ លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ និង បណ្ឌិត លី សុខឃាង​នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាននាំសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទៅចែកជូនដល់នាយទាហានយោធភូមិភាគទី៤ ចំនួន៥០នាក់។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធា​យោ

ធាភូមិភាគទី៤ បានធ្វើការស្វាគមន៍ក្រុមការងារយ៉ាងកក់ក្តៅ។ បន្ទាប់មក លោកស្រី សូ ហ្វារីណា បានជម្រាបជូនដល់នាយទាហានអំពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  និងសារសំខាន់នៃការសិក្សាអំពីសៀវភៅកំណត់

ហេតុនេះ។

ជាព្រះរាជសំណេរផ្ទាល់របស់ ហ្លួង ម៉ែ ជាភាសាបារាំង សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  នេះរៀបរាប់ពីព្រះរាជដំណើររបស់ហ្លួងម៉ែ​ និងព្រះនរោត្តមសីហនុ ព្រះបរមរតនកោដិ ចេញពីទីក្រុងប៉េកាំង មកប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសវៀតណាម និងឡាវ តាមផ្លូវលំហូរជីមិញ ការគង់នៅរបស់ព្រះអង្គរយៈពេល៣៩ថ្ងៃ​នៅក្នុងឆ្នាំ១៩៧៣ និងដំណើរយាងត្រឡប់ទៅទីក្រុងប៉េកាំងវិញ។ ព្រះអង្គបានធ្វើដំណើរដោយថ្មើរជើង និងតាមរថយន្ត ពីខេត្តស្ទឹងត្រែង ទៅខេត្តសៀមរាប​ និងបានជួបជាមួយមេដឹកនាំខ្មែរក្រហមសំខាន់ៗ នៅក្នុងដំណើររបស់ព្រះអង្គ ដោយត្រូវគេចពីព្យុះភ្លៀង និងការទម្លាក់គ្រាប់បែករបស់សត្រូវ។ សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  ដែលបង្ហាញអំពីក្តីសង្ឃឹម និងការតស៊ូ គឺជាកំណត់ត្រាប្រវត្តិសាស្រ្តដែលមិនអាចកាត់ថ្លៃបាន ហើយសរបញ្ជាក់ឲ្យឃើញច្បាស់ថា​ ព្រះអង្គគឺជាសាក្សីនៃការពិត និងប្រវត្តិសាស្រ្ត ហើយដែលជាឥស្សរជនដ៏សំខាន់ដែលនៅមានព្រះជន្មនៅឡើយ។

អ្វីដែលមិនអាចបំភ្លេចបានអំពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  នេះគឺ ទោះបីជួបការលំបាកយ៉ាងណា រូបភាពទាំងឡាយរបស់ហ្លួងម៉ែដែលរំលេចឡើងនៅក្នុងសៀវភៅកំណត់ហេតុនេះ ធ្វើឲ្យអ្នកអានមានការជក់ចិត្តដោយសារព្រះភ័ក្រ្តដ៏ស្រស់ស្អាតរបស់ហ្លួងម៉ែ។

លោកស្រី សូ ហ្វារីណា បានជម្រាបជូនដល់នាយទាហានថា ដោយយល់ឃើញអំពីសារសំខាន់ដែលមិនអាចកាត់ថ្លៃបានដូច្នេះហើយ ទើបលោកនាយក ឆាំង យុ បានស្នើសុំរាជានុញ្ញាតពីហ្លួងម៉ែដើម្បីធ្វើការបកប្រែ និងផ្សព្វផ្សាយ។ រយៈពេល១២ឆ្នាំក្រោយមក​ ទើបទទួលបានការរាជានុញ្ញាតពីហ្លួងម៉ែ ក្នុងការបកប្រែសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  ពីភាសាបារាំងមកជាភាសាអង់គ្លេស និងជាភាសាខ្មែរ បោះពុម្ព និងចែកជូនដល់ប្រជារាស្រ្តជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ។

លោកស្រី សូ ហ្វារីណា សង្ឃឹមថា សៀវភៅ«សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  នេះនឹងបម្រើឲ្យការស្រាវជ្រាវអំពីប្រវត្តិសាស្រ្តយោធា និងប្រវត្តិសាស្រ្តខ្មែរក្រហម សម្រាប់ក្រុមការងារប្រវត្តិសាស្រ្តយោធានៅយោធភូមិភាគទី៤។

ជាចុងក្រោយលោកស្រី សូ ហ្វារីណា ថ្លែងអរព្រះគុណដល់ហ្លួងម៉ែ ដែលបានរាជានុញ្ញាតដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីធ្វើការបកប្រែ បោះពុម្ព និងចែកផ្សាយសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  នេះដល់ប្រជាជនកម្ពុជា និងអន្តរជាតិឲ្យបានឈ្វេងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម។

លោកស្រីក៏បានថ្លែងអំណរគុណ និងជូនពរដល់នាយទាហានដែលបានចូលរួមទាំងអស់ឲ្យមានសុខភាពល្អ អាយុយឺនយូរ និងទទួលជោគជ័យគ្រប់ភារកិច្ច។

បន្ទាប់មក ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធា យោធភូមិភាគទី៤ បានថ្លែងអំណរគុណដល់ក្រុមការងារ និងលោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជានិងព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលបាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  មកចែកជូននាយទាហាននៅយោធភូមិភាគទី៤។ លោកឧត្តមសេនីយ៍ត្រី បានជម្រាបជូនថា សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  នេះមានចំណុចសំខាន់​ៗបីយ៉ាង៖

  • ជាកំណត់ត្រាប្រវត្តិសាស្រ្ត និងជាដុំពេជ្រដែលមិនអាចកាត់ថ្លៃបាន
  • ជាប្រវត្តិសាស្រ្តពិត មិនច្នៃប្រឌិត ឬថែមថយ ដែលប្រកបដោយខ្លឹមសារប្រវត្តិសាស្រ្ត មានតឹកតាង មានសាក្សី ដែលនៅមានព្រះជន្មនៅឡើយ
  • ផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្តយោធា ដែលក្រុមការងារកំពុងរៀបចំ

ទាក់ទងនឹងចំណុចខាងលើ លោកឧត្តមសេនីយ៍ត្រី បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញឲ្យក្រុមការងារប្រវត្តិសាស្រ្តសិក្សាស្រាវជ្រាវប្រវតិ្តសាស្រ្តតាំងពីឆ្នាំ១៩៧០ ដើម្បីឲ្យប្រវត្តិសាស្រ្តយោធាកាន់តែពេញលេញ។

លោកឧត្តមសេនីយ៍ត្រី បានជំរុញឲ្យនាយទាហានអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  នេះ និងព្យាយាមឈ្វេងយល់ និងថែរក្សានូវតឹកតាងប្រវត្តិសាស្រ្ត សម្រាប់មនុស្សជំនាន់នេះនិងជំនាន់ក្រោយ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី អរព្រះគុណដល់ហ្លួងម៉ែដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីកត់ត្រានូវហេតុការណ៍ទាំងឡាយដែលកើតឡើងនៅក្នុងព្រះរាជដំណើររបស់ព្រះអង្គ។

អត្ថបទ ៖ សុខ វណ្ណៈ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ ងួន សេងលី/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក