មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ជូនរដ្ឋបាលស្រុកអន្លង់វែង

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលស្រុកអន្លង់វែង ទទួលម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន៤គ្រឿង និងទឹកថ្នាំសម្លាប់មេរោគចំនួន៥០លីត្រ ពីមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងខណៈដែលការរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីប្រភេទដែលតានៅក្នុងប្រទេសបានឈានដល់កម្រិតមួយដ៏គួរបារម្ភ។ លោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លង់វែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្តល់សម្ភារទាំងអស់នេះ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។

ថ្មីៗនេះ មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ក្នុងស្រុកអន្លង់វែង។

មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ និងអាល់កុលជូនរដ្ឋាបាលស្រុកអន្លង់វែង គឺជាការួមចំណែកក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ជាពិសេសគឺជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា។

អត្ថបទ ៖ ឡុង អូន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

លោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លង់វែងទទួលម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគពីបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅសាលាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ (ឡុង អូន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អត្ថបទផ្សេងទៀត៖