មជ្ឈមណ្ឌលឯកសារកម្ពុជាប្រគល់សម្ភារសិក្សាជូន «បណ្ណាល័យសម្តេចឪ សម្តេចម៉ែ» នៃវិទ្យាល័យគិរីវង់

នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ចប់ជាស្ថាពរនូវ៖ ១) ការរៀបចំបន្ទប់បណ្ណាល័យដោយរួមបញ្ចូលទាំងការដាក់តាំងរូបថតពិព័រណ៍ចល័តនិងអចិន្ត្រៃយ៍ និង២) ការតម្លើងនិងបំពាក់សម្ភារប្រើប្រាស់ក្នុងបន្ទប់បណ្ណាល័យ រួមមាន៖ កុំព្យូទ័រចំនួន៣គ្រឿង, ម៉ាស៊ីនថតចម្លងស្គេននិងព្រីនចំនួន១គ្រឿង, ដុំបង្កើតសេវាអ៊ីនធើណែតចំនួន១គ្រឿង, ម៉ាស៊ីនបញ្ចាំងស្លាយនិងផ្ទាំងសំពត់សចំនួន១កំប្លេ, ម៉ាស៊ីនទឹកក្ដៅត្រជាក់ចំនួន១គ្រឿង, ម៉ាស៊ីនត្រជាក់ចំនួន២គ្រឿង, សាឡុងផ្ដៅចំនួន១ឈុត, តុធ្វើការចំនួន១, ធ្នើរដាក់សៀវភៅចំនួន៣, តុអង្គុយអានសៀវភៅចំនួន៤, បង្អួចកញ្ចក់១១ផ្ទាំង, សម្ភារសម្អាត១ឈុត, ម៉ាស់ និងអាកុលលាងដៃ, តបណ្ដាញអគ្គិសនីថ្មី និងតម្លើងអាំងតង់ស៊ីតេភ្លើងពី៣២អំពែរទៅ៦៣អំពែរ, សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិប តេយ្យ (១៩៧៥-១៩៧៩) និងសៀវភៅផ្សេងៗទៀតចំនួន១០០ក្បាល សម្រាប់ដំណើរការ «បណ្ណាល័យសម្តេចឪ សម្តេចម៉ែ» ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យ គិរីវង់។  មជ្ឈមណ្ឌលឯកសារកម្ពុជា សូមប្រគល់សម្ភារសិក្សាទាំងនេះជូនគណៈគ្រប់គ្រងវិទ្យាល័យគិរីវង់សម្រាប់ប្រើប្រាស់  តាមតម្រូវការរបស់វិទ្យាល័យ។ មជ្ឈមណ្ឌលឯកសារកម្ពុជា នៅតែបន្តធ្វើកិច្ចការងារទាក់ទងនឹងកម្មវិធីអប់រំស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាមួយវិទ្យាល័យ គិរីវង់។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី

រូបថត៖ ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក