មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាពបឋម និងវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២០នៅខេត្តកំពង់ចាម
ចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាពបឋម និងវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសរុបចំនួន១២០ ក្នុងនោះមានប្រុស៤៨នាក់ និងស្រី៧២នាក់ មកពីស្រុកចំនួន៣នៃខេត្តកំពង់ចាម គឺស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ។ វេទិកាដែលផ្ដល់ការពិនិត្យសុខភាពបឋម និងពិគ្រោះយោបល់ផ្នែកសុខភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីវេជ្ជបណ្ឌិត ឡាវ