សំបុត្រ

សំបុត្រ

ការព្រងើយកន្តើយនឹងផែនទី និងការខ្លាចរអាក្នុងឆាកអន្តរជាតិ៖ មហិច្ឆតាមិនចេះឆ្អែតឆ្អន់របស់ថៃចំពោះកម្ពុជា

ការដែលរដ្ឋាភិបាលថៃខ្វល់ខ្វាយទប់ស្កាត់មិនឱ្យជម្លោះព្រំដែនជាមួយកម្ពុជាក្លាយទៅជាបញ្ហាអន្តរជាតិនោះ បានបន្តលាតត្រដាងពីភាពកម្សោយផ្នែកស្មារតី និងវិចារណញ្ញាណមិនសមហេតុផលរបស់រដ្ឋាភិបាលថៃ ចំពោះការជាប់ផុងវិបត្តិអត្តសញ្ញាណដ៏រ៉ាំរ៉ៃរបស់ខ្លួន។ រដ្ឋាភិបាលថៃខ្វល់ខ្វាយជាខ្លាំងក្នុងការបិទបាំងកុំឱ្យបញ្ហានេះត្រូវបានលើកឡើងនៅក្នុងសហគមន៍អន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ព្រោះខ្លួនជឿថាវានឹងធ្វើឱ្យប្រទេសថៃរងការរិះគន់យ៉ាងចាស់ដៃ។ ការកំណត់ទស្សនាទានដែលរដ្ឋាភិបាលថៃចង់បាននៅជុំវិញជម្លោះព្រំដែននេះ គឺពឹងផ្អែកលើសហគមន៍អន្តរជាតិមួយដែលមើលរំលងការពិតជាក់ស្តែង ហើយព្រមទទួលយកការអះអាងរបស់ថៃ ដែលផ្អែកទាំងស្រុងលើការសន្មតជាមុនថាប្រទេសថៃគឺគ្មានចេតនាក្នុងការបំភាន់ បំភ្លៃ ឬវៀចវេរពីការពិតនោះឡើយ។ ជាថ្មីម្ដងទៀត ប្រទេសថៃកំពុងប្រឈមមុខនឹងកំណត់ត្រាប្រវត្តិសាស្ត្រនៃសកម្មភាពរបស់ខ្លួននៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា ហើយការប្រឈមនេះបង្ហាញឱ្យឃើញតាមរយៈ

សំបុត្រ

ជំពូកថ្មី ឬគ្រាន់តែជាព្រឹត្តិការណ៍មួយគ្រា?

ទស្សនៈរបស់លោក ឆាំង យុ ជុំវិញដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ១) តើដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង មកកាន់កម្ពុជា មានសារសំខាន់យ៉ាងណាខ្លះចំពោះកិច្ចការការទូតកម្ពុជា? នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយពីសំណាក់មហាអំណាចលោកខាងលិច ដែលបន្តរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយកម្ពុជា ផ្អែកលើហេតុផលប្រវត្តិសាស្ត្រ និងនយោបាយ

សំបុត្រ

តថភាពបញ្ហាព្រំដែន៖ ហេតុអ្វីបានជាថៃមិនអាចបំបែកជម្លោះព្រំដែនដីគោកចេញពីព្រំដែនសមុទ្រ

សម្រាប់រដ្ឋាភិបាលមួយ ដែលតែងតែអះអាងថាខ្លួនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពតាមច្បាប់អន្តរជាតិ វាគឺជារឿងចម្លែក ដែលក្រសួងការបរទេសថៃបែរជាអន្ទះសារយ៉ាងខ្លាំង រហូតដល់ព្យាយាមបង្រួមវិសាលភាពនៃការអនុវត្តន៍និងការបកស្រាយរបស់ច្បាប់អន្តរជាតិទាក់ទងនឹងជម្លោះព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងគឺប្រទេសកម្ពុជា ឲ្យដល់កម្រិតមួយដែលមិនអាចអនុវត្តជាក់ស្តែងបាន ហើយគ្មានហេតុផលសមស្របទៀតផង។ ព្រំដែនសមុទ្រមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយព្រំដែនដីគោក។ ហេតុដូច្នេះហើយ ទោះបីជារដ្ឋាភិបាលថៃមិនពេញចិត្តចំពោះសេចក្តីសម្រេចទាំងឡាយ ដែលធ្វើឡើងក្រោមក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលពាក់ព័ន្ធនឹងព្រំដែនសមុទ្រក៏ដោយ សេចក្តីសម្រេចនោះនឹងក្លាយជាការសន្មត់មួយ ទាក់ទងនឹងព្រំដែនដីគោក។ វាគឺមិនមែនជាបញ្ហានយោបាយនោះទេ

សំបុត្រ

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ ការពិត និងការប្រឌិតភូតភរ នៅចំពោះមុខអង្គការសហប្រជាជាតិ

វាគឺពិតជាគួរឱ្យភ្ញាក់ផ្អើលនិងងឿងឆ្ងល់យ៉ាងខ្លាំង នៅពេលរដ្ឋាភិបាលថៃបង្ហាញនូវជំហរយ៉ាងមោះមុតដោយគ្មានភាពអៀនខ្មាស ក្នុងការបំភាន់និងប្រឌិតព័ត៌មានភូតភរយ៉ាងធ្ងន់ធ្ងរ ដែលអះអាងអំពីជម្លោះព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។ ជាសំណាងល្អ សហគមន៍អន្តរជាតិគ្រាន់តែពិនិត្យមើលការពិតជាក់ស្តែងនៅទីតាំងមូលដ្ឋាននានា និងកំណត់ត្រាប្រវត្តិសាស្ត្រ គឺអាចធ្វើការសន្និដ្ឋានបានប្រកបដោយអំណះអំណាងសមហេតុផលអំពីអ្វីដែលជាតម្រូវការចាំបាច់ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជាដោយសន្តិវិធី។ មានចំណុចមួយចំនួនដែលអាចចាត់ទុកថាគឺជាការពិត ចំពោះការលើកឡើងរបស់រដ្ឋាភិបាលថៃនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ហើយការពិភាក្សាផ្សេងទៀតគឺអាចចាប់ផ្តើមពីចំណុចទាំងនោះ៖ ទី១)

សំបុត្រ

មហារីកក្នុងសង្គម លេសនៃសង្គ្រាម៖ អាវុធមុខពីរនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ទោះបីជាការផ្តល់អាទិភាពដល់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនាពេលថ្មីៗនេះ ហាក់ដូចជាការវិវត្តមួយដ៏គួរឱ្យស្វាគមន៍ ប៉ុន្តែតម្លៃនិងសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានបន្ថយដោយការនាំបញ្ហានេះទៅប្រើប្រាស់ក្នុងគោលបំណងនយោបាយជ្រុលហួសហេតុពេក។ សន្និសីទនាពេលខាងមុខ គឺជាឱកាសដ៏ល្អមួយសម្រាប់កំណត់ទិសដៅឡើងវិញ និងស្តារកិច្ចសន្ទនាជាអន្តរជាតិលើប្រធានបទដ៏សំខាន់នេះ។ សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញដែលមានអង្គការចាត់តាំង ព្រមទាំងបណ្តាញពាក់ព័ន្ធនឹងការឆបោក គឺស្ថិតក្នុងចំណោមទម្រង់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងគួរឱ្យស្អប់ខ្ពើមបំផុត ព្រោះបានកេងប្រវ័ញ្ចលើក្រុមមនុស្សដែលងាយរងគ្រោះ និងជនចាស់ជរា។ លើសពីនេះ សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ

សំបុត្រ

ប្រតិបត្តិការសន្តិសុខ ទល់នឹង សំឡេងរិះគន់ជាសាធារណៈ៖ការពិតនៅពីក្រោយចេតនារបស់ថៃមកលើ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា

ផ្អែកលើទស្សនយោធា គឺវាបង្ហាញកាន់តែច្បាស់ថា ប្រទេសថៃទំនងជាជ្រើសរើសតំបន់មួយចំនួនតែប៉ុណ្ណោះដើម្បីអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចូលអង្កេត ក្នុងគោលបំណងរក្សាការសម្ងាត់ អំពីទីតាំងជាក់លាក់នៃអាវុធយុទ្ធភណ្ឌ និងការរៀបចំប្រតិបត្តិការសន្តិសុខការពាររបស់ខ្លួន។ ប្រទេសថៃទំនងជាចាត់ទុកការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាកត្តាដែលអាចបង្កហានិភ័យគំរាមកំហែងដល់ប្រតិបត្តិការសន្តិសុខទាហានរបស់ខ្លួន។ ហេតុដូច្នេះហើយទើបភាគីថៃ ដែលយើងស្ទើរតែប្រាកដថាកំពុងរៀបចំ និងកំណត់វិសាលភាពនៃដំណើរទស្សនកិច្ចទាំងនោះយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីកាត់បន្ថយហានិភ័យចំពោះប្រតិបត្តិការសន្តិសុខនេះ។ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ទំនងជាត្រូវបានប្រើប្រាស់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ភាគីថៃក្នុងការបង្កើត និងផ្សព្វផ្សាយរូបភាពអវិជ្ជមានអំពីភាពពាក់ព័ន្ធរបស់កម្ពុជាចំពោះសកម្មភាពឧក្រិដ្ឋកម្ម។