គំនុំសងសឹកដែលមិនអាចរំលត់បាន
មិនខុសពីប្រជាជមូលដ្ឋានឯទៀតក្នុងភូមិក្រាំងវែង និងភូមិដទៃទៀតក្នុងឃុំជាងដែកឡើយ សុផល ត្រូវបានដកហូតសិទ្ធិពីប្រជាជនមូលដ្ឋានមកជាប្រជាជនបញ្ញើ បន្ទាប់ពីគាត់បានជាប់ក្នុងមន្ទីរឃុំឃាំងនៅទួលម្រេញអស់រយៈពេលមួយឆ្នាំគត់ គឺពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥។ ទោសកំហុសនៃការចាប់ខ្លួន គឺ«សន្តិសម្ព័ន្ធ» ដែលសំដៅលើកំហុសឆ្គងសីលធម៌ និងភ្នាក់ងារចារកម្មខ្មាំង