November 15, 2022

ស្រាវជ្រាវ

សិស្សានុសិស្សមកពីវិទ្យាល័យ ព្រៃមេលង ក្នុងស្រុកកោះអណ្តែត ចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍

សិស្សានុសិស្សភាគច្រើនជាយុវនារីមកពីវិទ្យាល័យ ព្រៃមេលង នៃស្រុកកោះអណ្តែតចំនួន២៨នាក់ បានមកចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ នៅវេលាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ យុវជន យុវនារីទាំង២៨នាក់នេះ បានស្ម័គ្រចិត្ត និងឆ្លៀតពេលវេលាទំនេរពីការសិក្សានៅវិទ្យាល័យ មកចូលរួមរៀនសូត្របន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងស្វែងរកវិធីសាស្ត្រនានាក្នុងការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។

ស្រាវជ្រាវ

យង់ សាលូត ៖ កងជីកប្រឡាយនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ យង់ សាលូត អាយុ៦៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ កាលនៅពីតូច ខ្ញុំបានរៀននៅសាលាវត្តបារាច។ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី៩អំឡុងពេលកើតមានសង្រ្គាម