February 21, 2023

ស្រាវជ្រាវ

វត្តរោងដំរី

​ វត្តរោងដំរី ស្ថិតនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បើតាមព្រះតេជគុណ យាង ភាល័ត ព្រះចៅអធិការវត្តរោងដំរី មានសង្ឃដីកាថា កាលពីសម័យដើម វត្តរោងដំរីមានព្រះអង្គធ្វើពីសំរឹទ្ធសុទ្ធមួយអង្គដែលបានដាក់តម្កល់ទុកនៅព្រះវិហារ។ ក្រោយមកនៅអំឡុងសម័យសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាក៏មានការទម្លាក់គ្រាប់បែកយ៉ាងច្រើននៅជុំវិញវត្តរោងដំរី និងលើព្រះវិហារវត្តរោងដំរីនេះ ប៉ុន្តែគ្រាប់បែកដែលទម្លាក់មកទាំងនោះមិនផ្ទុះ

ស្រាវជ្រាវ

ការស្រាវជ្រាវតំបន់ប្រវត្តិសាស្រ្តតាមរយៈការចងចាំ

ស្ពានតាម៉ុក ស្ពានតាម៉ុក ដែលទ្រុឌទ្រោមប្រើការលែងបានធ្វើពីស៊ីម៉ងត៍ ត្រូវប្រជាជនក្នុងតំបន់ស្គាល់គ្រប់គ្នាថាជាស្ពានតាម៉ុក ត្រូវបានសាងសង់ឡើងដំណាលគ្នាជាមួយនឹងផ្ទះ និងព្រែកជីក តាម៉ុក។ ស្ពាននេះ អាចមើលឃើញពីត្រើយម្ខាងបានយ៉ាងច្បាស់និងមានសភាពស្ងាត់ជ្រងំ។ ជារៀងរាល់ថ្ងៃប្រជាកសិករ​ធ្វើដំណើរតាមទូកឆ្លងកាត់ក្រោមស្ពាននេះដើម្បីធ្វើស្រែ។ ពុំមានផ្លូវថ្នល់ ឬផ្លូវដែលអាចធ្វើដំណើរដោយថ្មើរជើងឬជិះទៅកាន់ទីនោះឡើយ ក្រៅពីធ្វើដំណើរដោយទូកឬទូកកាណូត។ ផ្លូវដែលតភ្ជាប់ពីស្ពាននេះទាំងមុខនឹងក្រោយគឺជាទំនប់ដ៏ធំមួយ ដែលប្រើការលែងបាននាពេលបច្ចុប្បន្ន។