ជំនួបជាមួយលោក ឯក ចិន្តា ចៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣
នារសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានធ្វើការទាក់ទង និងបានទៅជួបជាមួយ លោក ឯក ចិន្តា ចៅសង្កាត់កំពង់លាវដើម្បីជម្រាបអំពីគោលបំណងនៃការអនុវត្តកម្មវិធីចំនួន៤ ដែលមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានធ្វើឡើងជារៀងរាល់ខែនៅក្នុងការិយាល័យរបស់ខ្លួន ស្ថិតនៅក្នុង ភូមិ២ សង្កាត់កំពង់លាវ