March 18, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីអំពី «សារសំខាន់ក្នុងការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការជម្លៀសប្រជាជនដោយបង្ខំ» ដល់សិស្សវិទ្យាល័យ សុខអាន ១ ឧសភា និងវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីអំពី «សារសំខាន់ក្នុងការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥-១៩៧៩) និងការជម្លៀសប្រជាជនដោយបង្ខំ» ដល់សិស្សានុសិស្ស ចំនួន៤៥នាក់ ក្នុងនោះមានសិស្សស្រី២៩នាក់ មកពីវិទ្យាល័យ សុខអាន ១ ឧសភា