October 26, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនស្តីពី «ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់យុវជនមកពីឃុំត្រពាំងតាវ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដោយមានការចូលរួមពីយុវជនចំនួន២០នាក់មកពីឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត តាមរយៈការមិនគាំទ្រអំពើហិង្សាគ្រប់រូបភាព