2025

សំបុត្រ

យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពដែលបានបាត់បង់ក្រោមមហាអំណាចអាណានិគម៖ យន្តការទ្វេភាគីដ៏អន់បំផុត

ប្រទេសថៃផ្តល់អាទិភាពនិងថែមទាំងទាមទារ​ឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការ គាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនអន្តរជាតិបូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។

ស្រាវជ្រាវ

ទន្លេមេគង្គ អ្នកនាំសារដ៏ស្ងៀមស្ងាត់អំពីសង្រ្គាមមកដល់អ្នកភូមិរស់នៅតាមដងទន្លេ

ពិតជាមិនគួរឱ្យជឿ ដែលប្រទេសថៃហ៊ានធ្វើសង្រ្គាមឈ្លានពានជាលើកទី២ ទៅលើបូរណភាពទឹកដី  ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ពីព្រោះយើងទើបតែមានសន្តិភាពមកវិញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការមួយ នៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក។ នៅពេលដែលមានសង្គ្រាម ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរក្បែរសមរភូមិត្រូវបានខ្ទេចខ្ទាំភ្លាមៗ ហើយភូមិឋាន និងផ្ទះសម្បែងរបស់ប្រជាជនក្លាយទៅជាតំបន់គ្រោះថ្នាក់។ ខណៈពេលដែលប្រជាជន 

សំបុត្រ

តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃដោយគ្រាន់តែនិយាយពាក្យថាសន្តិភាពនិងឈប់បាញ់

«ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកខំប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។​ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា»។

ស្រាវជ្រាវ

សាមគ្គីភាពក្នុងពេលសង្គ្រាម គឺជាកម្លាំងដ៏ខ្លាំងក្លាដើម្បីរក្សាកម្លាំងស្នូលនិងស្មារតីរបស់យើងឱ្យនៅរស់រវើក

«សាមគ្គីភាពក្នុងពេលមានសង្គ្រាម គឺជាកម្លាំងដ៏ខ្លាំងក្លា ដើម្បីរក្សាកម្លាំងស្នូល និងស្មារតីរបស់យើងឱ្យនៅរស់រវើក។ វាចាំបាច់ណាស់ដែលសាមគ្គីភាពនេះត្រូវតែរក្សា និងធ្វើឱ្យល្អឥតខ្ចោះ ខណៈដែលបទឈប់បាញ់មិនទាន់មាននៅឡើយ។ កម្លាំងសាមគ្គីនេះក៏គួរតែត្រូវបានបញ្ចូលទៅក្នុងដំណើរការកសាងសន្តិភាព»។ ខណៈពេលដែលវីរកងទ័ពកម្ពុជានៅជួរមុខកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញនឹងទាហានឈ្លានពានថៃនៅតំបន់ជម្លោះជាច្រើនទីតាំង ប្រជាជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសកំពុងទាមទារឱ្យទាហានថៃបញ្ឈប់ការប្រយុទ្ធ និងការឈ្លានពានអធិបតេយ្យភាព និងទឹកដីកម្ពុជា តាមរយៈយុទ្ធសាស្ត្រទំនាក់ទំនង និងការដង្ហែរក្បួនសន្តិភាព

សំបុត្រ

តើលក្ខខណ្ឌ “សាមញ្ញ” ទាំងបីមកពីក្រសួងការបរទេសប្រទេសថៃពិតជា“សាមញ្ញ”ដូចដែលប្រទេសថៃគិតមែនដែរឬទេ?

ទស្សនៈពីជនជាតិថៃ ម៉ារ៉ាត វង្សវីឡៃ លក្ខខណ្ឌគឺវាសាមញ្ញណាស់។ តើអញ្ចឹងមែនទេ? នេះគឺជាអ្វីដែលប្រទេសកម្ពុជាត្រូវតែធ្វើ ហើយបន្ទាប់មកសង្គ្រាមនឹងត្រូវបានបញ្ចប់។ មិនចាំបាច់រក្សាមុខមាត់ទេ ពីព្រោះប្រទេសកម្ពុជាគ្មានមុខមាត់អ្វីទៀតនោះទេ។ ការឆ្លើយតបពី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សំណើរបស់ប្រទេសថៃដែលលើកឡើងថាសាមញ្ញ

សំបុត្រ

កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ

លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃបានថ្លែងថា ប្រទេសថៃទាមទារនូវលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១) កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២) បទឈប់បាញ់ត្រូវតែអនុវត្ត និងរក្សាឱ្យបាន; និង ទី៣) កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។ ជាការឆ្លើយតបរបស់ខ្ញុំចំពោះលក្ខខណ្ឌទាំងបីនេះ គឺសាមញ្ញ៖ វាជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព