សិស្សអនុវិទ្យាល័យថ្លាត មកអានឯកសារ និងសិក្សាឈ្វេងយល់ពីប្រវត្ដិសាស្រ្ដ ខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សិស្សានុសិស្ស៦នាក់មកពីអនុវិទ្យាល័យថ្លាត បានមកអាន និងស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដើម្បីស្រាវជ្រាវ កន្លែងធ្វើសម្ភាសន៍អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម កន្លែងប្រជុំ និងកន្លែងតម្កល់ឯកសារដែលមានចំនួនសរុប ២,៩០០ឯកសារ ស្មើនឹង៦៧,៤២៦ទំព័រ។