July 2025

ស្រាវជ្រាវ

សោ ភឹម លេខាភូមិភាគបូព៌ា និង ណៃ សារ៉ាន់ លេខាភូមិភាគឦសាន ត្រូវជាសាច់ញាតិនិងរស់នៅភូមិកំណើតជាមួយខ្ញុំបានស្លាប់ទាំងអស់ដោយសារការចោទប្រកាន់

ខ្ញុំឈ្មោះ ហោ ខេង កើតនៅឆ្នាំ១៩២៨ អំឡុងពេលដែលប្រទេសកម្ពុជាស្ថិត​នៅ​​ក្រោម​អាណា​​និគមនិយម​បារាំង។ នៅសម័យនោះ ខ្ញុំបានចូលរៀនភាសាបារាំងដំបូងនៅថ្នាក់កុមារ​ដ្ឋាន ហើយតមកក៏ចូលរៀនដល់ថ្នាក់បឋមសិក្សា ដូច្នេះខ្ញុំ​អាច​​និយាយ​ភាសាបារាំងបាន​ខ្លះៗ។ ក្រៅពីរៀនអក្សរបារាំង ខ្ញុំត្រូវបានគ្រូជនជាតិបារាំងឱ្យទន្ទេញ និងសូត្រមេលេខពីលេខ២ ដល់លេខ៩ ត្រឡប់ចុះឡើងរៀងរាល់ម៉ោងសិក្សានៅក្នុងថ្នាក់។ បន្ទាប់​ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣